កីឡាការិនីវ៉ូវីណាម ប៉ាល់ ឆរស្ស៊ី ៖ ពួកយើងបន្តការហ្វឹកហាត់តាមផ្ទះ ដើម្បពង្រឹងសមត្ថភាពត្រៀមចូលរួមថ្នាក់ជាតិ និងអន្តរជាតិ

ដោយ ៖ ហេង រតនះ
ថ្ងៃទី16 ខែ11 ឆ្នាំ2020 ម៉ោង 2:43 PM

កីឡា ជាច្រើនប្រភេទ ចាប់ផ្តើមធ្វើការហ្វឹកហាត់តាមផ្ទះដើម្បពង្រឹងសមត្ថភាព បន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡាចេញសេចក្តីជូនដំណឹងការផ្អាកការលេងកីឡា ឬការហាត់ប្រាណគ្រប់ប្រភេទដែលមានលក្ខណៈប្រមូលផ្ដុំ និងការផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្នសម្រាប់រដូវCOVID-19។

កីឡាការិនីវ៉ូវីណាម ម្ចាស់មេដាយមាសកម្រិតពិភពលោក ប៉ាល់ ឆរស្ស៊ី បាននិយាយថា ក្រោយក្រសួងអប់រំ យុវជន និងកីឡា ផ្អាកការចេញ-ចូលក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិកជាបណ្តោះអាសន្ន យើងពួកធ្វើការហ្វឹហាត់តាមផ្ទះដូចធម្មតា តាមកម្មវិធីរបស់គ្រូបង្វឹកដើម្បពង្រឹងសមត្ថភាពត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ខាងមុខនេះ។

ម្ចាស់មេដាយមាសកម្រិតពិភពលោកបានបន្តថា អ្វីដែលសំខាន់សម្រាប់កីឡាវ៉ូវីណាមនោះ គឺត្រៀមចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES លើកទី៣១ ឆ្នាំ២០២១នៅប្រទេសវៀតណាមនាខែវិច្ឆិកា ហើយមិនថា កីឡាវ៉ូវីណាមទេ កីឡាផ្សេងៗក៏ធ្វើការហ្វឹកហាត់តាមផ្ទះដូចគ្នា ហើយនឹងវី ដេអូឲ្យគ្រូបង្វឹកដើម្បីតាមដានសកម្មភាពរបស់កីឡាករ-កីឡាការិនី៕ប្រភព៖ ទទក

5c9f5428-68d4-4fa7-8f5c-201a29964050

65ff899c-52ee-4a89-87d2-485ee5b8e30f

e482f17a-990e-489f-b301-b588006ab44c











© 2019 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ PEOPLENEWS.ASIA (PN ASIA)
អ្នកយកអត្ថយកទៅផ្សាយបន្តដោយគ្មានការអនុញាតិ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ។
សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក ទូរស័ព្ទលេខ 012816262 010481481 ។