លោក ឈាង វុន តំណាងរាស្ត្រ បាត់ដំបង ចូលទទួលទានអាហារ  ហាង  “ រ៉ូហ្ស៊េត “ អតីត គូសត្រូវចាស់

ដោយ ៖ សុខ សាន្ត
ថ្ងៃទី31 ខែ12 ឆ្នាំ2017 ម៉ោង 10:21 AM

បាត់ដំបង៖តំណាងរាស្ត្រ បាត់ដំបង លោក ឈាង វុន អតីត ដែល ធ្លាប់តែមានបញ្ហា ទំនាស់ពាក្យសម្តី គ្នា  ជាមួយ កញ្ញា ស៊ិន ចាន់ពៅ រ៉ហ្សេត កាលកញ្ញា នៅកាន់តួនាទី ជាចៅសង្កាត់ អូរចារ  ប៉ុន្តែ អ្វីដែល នឹកស្មានមិនដល់នោះ គឺ  កាលពី ថ្ងៃ ទី៣០ ធ្នូ លោក ឈាង វុន និងក្រុមកាងារ របស់ លោកជាច្រើននាក់ បានអញ្ជើញ ចូលទទួលទាន នៅហាង “ រ៉ូហ្ស៊េត “

កញ្ញា រ៉ូហ្សេត បានឲ្យដឹងថា ការរករបទទួល ទាន  “ ទោះភ្ញៀវនោះជានរណាក៏ដោយ អោយតែគេដើរចូលផ្ទះយើង សុទ្ធតែភ្ញៀវល្អទាំងអស់ ដូច្នេះក្នុងនាមយើងជាម្ចាស់ផ្ទះត្រូវតែទទួលស្វាគមន៍រាក់ទាក់ទាំងអស់ “។ កញ្ញា បានសសេរសារបង្ហោះនៅលើបណ្តាញសង្គមថា «បណ្តាំសម្តេចសង្ឃជួនណាត  មិនមែនដោយសាររបររកស៊ីនេះទេ គឺជាចរិក  របស់នាងខ្ញុំគឺតាំងពីក្មេងមកម្លេះដែលខ្ញុំបានស្តាប់បណ្តាំរបស់សម្តេចសង្ឃផ្តាំថា៖ “ ទោះភ្ញៀវនោះជានរណាក៏ដោយ អោយតែគេដើរចូលផ្ទះយើង សុទ្ធតែភ្ញៀវល្អទាំងអស់ ដូច្នេះក្នុងនាមយើងជាម្ចាស់ផ្ទះត្រូវតែទទួលស្វាគមន៍រាក់ទាក់ទាំងអស់ “ ។ ត្រង់ន័យនេះហើយ បានធ្វើអោយនាងខ្ញុំពេញចិត្តគោរពប្រតិបត្តិនូវពាក្យបណ្តាំរបស់សម្តេចសង្ឃ។ យ៉ាងណាមិញព្រឹកមិញនេះហាង “ រ៉ូហ្ស៊េត “ នាងខ្ញុំត្រូវបានលោកអ៊ុំ ឈាង វុន អញ្ជើញមកទទួលទានអាហារដែលជាស្នាដៃនាងខ្ញុំ។  ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៧»។

សូមរំលឹកថា កញ្ញា ស៊ិន ចាន់ពៅ រ៉ហ្សេត កាលកញ្ញា នៅកាន់តួនាទី ជាចៅសង្កាត់ អូរចារ និង លោក ឈាង វុន និងក្រុមកាងារ  តែងតែមានបញ្ហាជាមួយ គ្នាមិនសូវលួសពេលឡើយពិសេស ពាក់ពន្ធ័និងការ ធ្វើលូបង្ហូរទឹករបស់ កញ្ញា  ប៉ុន្តែក្រោយពីកញ្ញា បញ្ចប់តួនាទី ជាចៅសង្កាត់់ក្តី លោក ឈាង វុន ដែលជាមនុស្ស ចាស់ទុំ  មួយរូប  បាននាំ កាងារ របស់ លោកជាច្រើននាក់ បានអញ្ជើញ ចូលទទួលទាន នៅហាង “ រ៉ូហ្ស៊េត “

26166879_1571796369577617_3827889101745774574_n 26168638_1571796366244284_6942784159292511207_n Untitled design (33)