CV11 រួម​ដំណើរ​ជាមួយ Pahang ទៅ​ប្រកួត​ជាមួយ Muangthong (B) និង​ក្រុម​២ទៀត

ដោយ ៖ រិទ្ធី
ថ្ងៃទី04 ខែ01 ឆ្នាំ2018 ម៉ោង 9:12 AM

ខ្សែប្រយុទ្ធកម្ពុជា ចាន់ វឌ្ឍនាកា បានរួមដំណើរ Pre-Season ជាមួយក្លឹបបាល់ទាត់ Pahang FA ក្នុងការឆ្ពោះទៅកាន់ប្រទេសថៃ ដើម្បីធ្វើការប្រកួតមិត្តភាពទល់នឹងក្រុម Muangthong United (B) និង Air Force Central ព្រមទាំងក្រុមមួយនៅលីគទីពីរកូរ៉េខាងត្បូងគឺ Gyeongnam FC នាដើមខែមករា ឆ្នាំ២០១៨នេះ។ នេះជាការឲ្យដឹងពីទំព័រផ្លូវការរបស់ក្លឹប Pahang នៅយប់ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៨។

02-3

កាលបរិច្ឆេទប្រកួតមានដូចខាងក្រោម៖

Pahang FA ជួប Muangthong United (B) នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០១៨

Pahang FA ជួប Air Force Central នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៨

Pahang FA ជួប Gyeongnam FC នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨

ការប្រកួតមិត្តភាពទាំងនេះ គឺដើម្បីស្វែងយល់ពីទម្រង់លេងរបស់កីឡាករនិមួយៗ និងភាពស៊ីចង្វាក់គ្នារបស់កីឡាករ ដើម្បីរៀបចំក្រុមមួយដ៏ល្អ ត្រៀមសម្រាប់ការប្រកួតលីគកំពូលម៉ាឡេស៊ី រដូវកាល២០១៨។

សូមបញ្ជាក់ថា ក្រុម Pahang បានចាកចេញពីប្រទេសម៉ាឡេស៊ី នៅថ្ងៃទី៣ ខែមករានេះ ទៅកាន់ប្រទេសថៃហើយ៕

22886036_1616229141771107_8532632739140757592_n_large 26196063_1678630772197610_8631746726944256041_n_large chan-vathanaka1_large

Loading...