អគនាយក រងបីរូបត្រូវបាន ព្រះមហាក្សត្រ តែងតាំង ជាទីប្រឹក្សាក្រសួងព័ត៌មាន បន្ថែមលើមុខងារបច្ចុប្បន្ន

ដោយ ៖ សុខ សាន្ត
ថ្ងៃទី17 ខែ01 ឆ្នាំ2018 ម៉ោង 8:27 AM

ភ្នំពេញ៖អគនាយករង នៃអគ្គនាយកដ្ឋាន ព័ត៌មានសោតទស្សន៏ ចំនួន៣រូប នៃក្រសួងព័ត៌មាន ត្រូវបាន ប្រមុខរាជរដ្ឋាភិបាល សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា  ផ្តល់ទំនុក ចិត្ត ស្នើរទៅ ព្រះមហាក្សត្រឡាយ ប្រហស្ត  តែងតាំង ផ្តល់ឋានះ ជាទីប្រឹក្សាក្រសួង ព័ត៌មាន បន្ថែមលើមុខងារបច្ចុប្បន្ន។

       យោងតាម ព្រះរាជក្រិត្យ របស់ព្រះ ករុណា ព្រះបាទ សម្តេច ព្រះបរមនាថ  នរោត្តម  សីហមុនី   ឡាយព្រះហស្តលេខាកាលពីថ្ងៃទី១០មករា  ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានះ ដល់មន្ត្រីរាជការ ចំនួនបីរូប ទី១  លោក អ៊ុក កំពូល  ទី២ លោក ងួន សុវណ្ណរិទ្ធ ទី៣ លោក ជួន ចាន់ភារុណ  ជាទីប្រឹក្សា ក្រសួងព័ត៌មាន  មានឋានះ ស្នើរ អនុរដ្ឋលេខាធិការ  បន្ថែម លើមុខងារ បច្ចុប្បន្ន ។

សូមអានព្រះរាជក្រិត្យតែងតាំង ដូចខាងក្រោម៖

26913390_1717885278257687_2065687812_n

26856168_1718485244864357_2068923569_n 26943012_1718483914864490_1629084759_n 26943500_1718483934864488_670097152_n

Untitled design (23)