នាយ​ក្តីត្រូវប្រពន្ធ​សុំលែ​ង​ ព្រោះ​ប្រច​ណ្ឌ​នឹង​នា​យ​ចឺម តែឪពុកចេញមកបដិសេដ្ឋ ពួកមិនមានទំនា​ក់​ទំន​ងស្នេហាភេ​ទដូ​ច​គ្នាឡើយ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី20 ខែ01 ឆ្នាំ2018 ម៉ោង 8:51 AM

ភ្នំពេញ៖ ថៅកែផលិតកម្ម BKS គឺលោក ឈុន សុវណ្ណភក្តី ហៅនាយក្តី និងភរិយាបានដើរដល់ផ្លូវទាល់ ចែកផ្លូវគ្នាហើយ   ការចែកផ្លូវនេះត្រូវបានគេទម្លាយថា ព្រោះតែ ក្តី ប្រចណ្ឌប្តី ជាមួយតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ គឺនាយចឺម តែ ឪពុកនាយ ក្តី បដិសេធជុំវិញការលើកឡើងថា ពួកគេភ្ជាប់ទំនាក់ទំនងស្នេហាភេទដូចគ្នា។

ការចែកផ្លូវនេះ ត្រូវបានគេទម្លាយថា មកពី ឈុន សុវណ្ណភក្តីកាន់តែស្និទ្ធស្នាលប្លែករហូតមានការចំអន់ខ្លាំងៗពីអ្នកសិល្បៈថាពួកគេអាចមានចំណងស្នេហាភេទដូចគ្នា ពិសេសក្រោយពេលពួកគេនិយមស្លៀកពាក់ដូចគ្នា ដើរទៅណាមកណាជាមួយគ្នា ពិសេសបានបើកហាងផឹកស៊ីរួមគ្នានៅតំបន់ផ្សារកុងតឺន័ររួមគ្នាដែរ។ប្រភពបន្តថា ចំណងស្នេហ៍ប្រេះស្រាំរវាងថៅកែផលិតកម្ម BKS គឺនាយក្តីនិងភរិយាបានកើតឡើងក្រោយពីចំណងទាក់ទងរវាងនាយចឺម និងនាយក្តីកាន់តែស្អិតរមួតនឹងគ្នារហូតចេញទៅដំណើរកម្សាន្តរួមគ្នានៅប្រទេសថៃតែពីរនាក់ទៀតផងរហូតភរិយាប្រចណ្ឌកាន់តែខ្លាំងឈ្លោះគ្នានឹងសុំចែកផ្លូវគ្នាដើរដោយលែងបកក្រោយ។

ពាក្យនេះបានលេចសុះសាយពេញចង្កោមអ្នកសិល្បៈ ដែលនិយាយពីមាត់មួយទៅមាត់មួយ និងក្រោយពីមានការចំអន់ថានាយចឺម និងនាយក្តីភ្ជាប់ចំណងស្នេហ៍ភេទដូចគ្នា។ ប្រភពបន្តថា កន្លងទៅថ្មីៗនេះនាយក្តី និងភរិយាបានឈ្លោះគ្នាខ្លាំងរហូតឈានដល់ដំណាក់កាលលែងលះគ្នាព្រោះតែ ភាពស្និទ្ធស្នាលគ្នាខ្លាំងរបស់នាយចឺម និងនាយក្តីដែលពួកគេកន្លងមកបានស្បថថាបានយកគ្នាជាបងប្អូនធម៌ ស្របពេលដែលឪពុកម្តាយនាយក្តីបានស្រលាញ់ នាយចឺមរហូតដល់ថ្នាក់ទិញរថយន្តទំនើប តម្លៃជាង៧ម៉ឺនដុល្លារអាមេរិកឲ្យនាងចឺមនោះ។

ពាក់ពន្ធ័និងបញ្ហានេះ  ឪពុកលោក ឈុន សុវណ្ណភក្តីទទួលស្គាល់ថាកូនប្រុសលោកពិតជាបែកគ្នាងជាមួយភរិយាគឺអ្នកនាងម៉ែន ចេននីតពិតមែនព្រោះតែការប្រចណ្ឌនឹងនាយចឺម ប៉ុន្តែលោកបដិសេធជុំវិញការលើកឡើងថា ពួកគេភ្ជាប់ទំនាក់ទំនងស្នេហាភេទដូចគ្នា។ លោកបញ្ជាក់ថា ភាពស្និទ្ធស្នាលគ្នាខ្លាំងបានបង្កើតឲ្យកូនប្រសាស្រីប្រចណ្ឌ និងដាច់ចិត្តសុំបែកកូនប្រុសលោកក្រោយរួមរស់ជាមួយគ្នាបានជាង២ឆ្នាំនិងទទួលបានចំណងដៃកូនស្រីម្នាក់។ លោកបញ្ជាក់ថា ពួកគេមាននិស្ស័យនិងស្រលាញ់គ្នាដូចបងប្អូនបង្កើតហើយពួកគេតែងទៅណាមកណាជាមួយគ្នាញឺកញាប់ទើបកាន់តែធ្វើឲ្យភរិយាអាក់អន់ស្រពន់ចិត្ត។ ទោះជាយ៉ាងណាលោកស្នើកុំឲ្យមានការយល់ច្រឡំចំពោះពួកគេ ព្រោះតែខ្លាចប៉ះពាល់កិត្តិយស ប្រជាប្រិយ និងនាំឲ្យពួកគេទាំងពីរពិបាករកគូស្នេហ៍នៅពេលខាងមុខ។ លោកថាក្រោយបែកគ្នាភរិយាបានទៅរស់នៅផ្ទះដែលរួមរស់ជុំគ្នាកន្លងមក និងមើលថែកូនស្រីដែលមានវ័យជាងមួយឆ្នាំផងដែរ។

សូមបញ្ជាក់ថា លោកឈុន សុវណ្ណភក្ដី វ័យ២២ឆ្នាំ បានចូលរោងការ ជាមួយអ្នកនាងម៉ែន ចេតនីត វ័យ២៥ឆ្នាំដែលជាកូនស្រីអ្នកជំនួញទ្រព្យស្តុកកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ នៅបុរីវិមានភ្នំពេញ ក្រោយពីពួកគេស្វែងយល់ចិត្តគ្នាអស់មួយរយៈពេល។ គេនៅបន្តតាមដានដែរថាតើពាក្យចចាមអារ៉ាមខាងលើនឹងក្លាយជាទៅជាការពិតដែរឬយ៉ាងណា។នៅមិនទាន់អាចស្វែងរកការបញ្ជាក់ពីនាយចឺមបាននៅឡើយទេ ប៉ុន្តែកន្លងទៅនាយចឺម និងនាយក្តីថ្លែងដូចគ្នាថាពួកគេមិនបានស្រលាញ់ភេទដូចគ្នាដូចការលើកឡើងទេ គឺច្បាស់ណាស់ថាពួកគេស្រលាញ់មនុស្សស្រី៕

19642375_780268555491570_459511356371484536_n 26804968_780268515491574_4977964591286287125_n Untitled design (15)

Loading...