ជនជាតិបរទេស៣នាក់ និងខ្មែរម្នាក់ជាប់ចោទ ជួញដូរគ្រឿងញៀនឆ្លងដែន អាចប្រឈមមុខជាប់ពន្ធនាគារមួយជីវិត

ដោយ ៖ សុខ សាន្ត
ថ្ងៃទី27 ខែ02 ឆ្នាំ2018 ម៉ោង 3:14 PM

ភ្នំពេញ ៖ ជនជាតិបរទេស៣នាក់ និងខ្មែរម្នាក់ ជាប់ចោទ ជួញដូរគ្រឿងញៀនឆ្លងដែន ត្រូវបានសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បញ្ជួនមក  មកសាលាដំបូងរាជធានីភ្នំពេញនាព្រឹកថ្ងៃ២៧កុម្ភៈ ឆ្នាំ២០១៨ ដើម្បីសាកសួរពាក់ព័ន្ធករណីជួញដូរគ្រឿងៀញៀនឆ្លងដែន ។ករណីនេះប្រសិនបើតុលាការរកឃើញដូចការចោទប្រកាន់មែន ជនជាតិបរទេស៣នាក់ និងខ្មែរម្នាក់ អាចប្រឈមមុខជាប់ពន្ធនាគារមួយជីវិត។

សូមរំលឹកថា  លោកឧត្តមសេនីយ៍ទោ ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងថា ក្រោមការដឹនាំបញ្ជាផ្ទាល់ ពីនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគបាលជាតិទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន កាលពីថ្ងៃទី២០ ដល់ ២២ កុម្ភៈ ២០១៨ កម្លាំងជំនាញការិយាល័យទី៨ នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបើកកិច្ចប្រតិបត្តិការបង្ក្រាប លើករណីជួញដូរគ្រឿងញៀនដោយខុសច្បាប់ មានចំនួន៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ ។

       ក្នុងនោះសមត្តកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ ជនជាតិបរទេស៣នាក់ និងជនជាតិខ្មែរម្នាក់ រួមទាំងចាប់យកវត្ថុតាងថ្នាំញៀន២គីឡូក្រាមផងដែរ ។  លោក ឡឹក វណ្ណៈ ថ្លែងថាជាក់ស្តែងសមត្ថកិច្ចបានបង្ក្រាបគោលដៅទី១.នៅចំណុចខាងកើតផ្សារសុវណ្ណា សង្កាត់ទំនប់ទឹក ខណ្ឌចំការមន គោលដៅទី២.នៅចំណុចផ្លូវលេខ៤៨៨ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន គោលដៅទី៣.នៅចំណុចក្នុងបន្ទប់ជួលលេខ៤ ផ្លូវបេតុង ភូមិទួលសង្កែ ខណ្ឌឬស្សីកែវ និងគោលដៅទី៤.នៅចំណុចហាង Big I.Z.Y ផ្លូវ៥០២ សង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ។

លទ្ធផលឃាត់ខ្លួនជនសង្ស័យ៤នាក់ មានជនបរទេស៣នាក់ ១.ឈ្មោះ STEPHEN CHINEDU ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ២.ឈ្មោះ EMMA LANKY  ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិអាហ្វ្រិកខាងត្បូង ៣.ឈ្មោះ MARILOU AUXILLO ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិហ្វីលីពីន និង៤.ឈ្មោះ តូប ម៉ាស៊ីតោះ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរអ៊ីស្លាម និងវត្ថុតាងចាប់យកសារធាតុញៀន ប្រភេទមេតំហ្វេតាមីន(ICE) ១៩៨៨.៩៥ក្រាម(ស្មើនិង២គីឡូក្រាមដែរ) ព្រមទាំងទូរស័ព្ទដៃចំនួន៤គ្រឿង ។

      យោងតាមចម្លើយជនសង្ស័យបានប្រាប់សមត្តកិច្ចថា ថ្នាំញៀន២គីឡូក្រាមនេះ គេបានទទួលពីមនុស្សម្នាក់ ដែលមិនបានស្គាល់អត្តសញ្ញាណ ដែលគេនាំមកពីប្រទេសឡាវ ដោយឆ្លងកាត់តាមខេត្តស្ទឹងត្រែង និងមកជួបគ្នាប្រគល់នៅរាជធានីភ្នំពេញ ។ ក្រោយពីពួកគេទទួលយកថ្នាំញៀននេះរួចហើយ ពួកគេ និងមានគោលបំណងយកទៅប្រគល់ឲ្យមេក្លោង ដែលកំពុងជាប់នៅក្នុងពន្ធនាគារ២កន្លែង តាមបណ្តាលខេត្ត ។

      បើតាមការស្តាប់ចម្លើយជនសង្ស័យដូចបានរៀរាប់ខាងលើ មានន័យថា ពួកគេហាក់ដូចជាមានក្រុម ឬហៅថា រចនាសម្ព័ន មានមេកើយត្រឹមត្រូវ មានលទ្ធភាពទាក់ទងចេញពីពន្ធនាគារមកខាងក្រៅ បញ្ជាឲ្យក្រុមរបស់គេនាំយកគ្រឿងញៀន ទៅទីកន្លែងណាក៏បានតាមរយៈទីផ្សារងងឹត ។ ករណីខាងលើនេះសមត្តកិច្ចនៅមិនទាន់បានបញ្ចប់ ឬបិទការសើបអង្កេតនៅឡើយ ប៉ុន្តែបានបញ្ជូនសំណុំរឿងទៅដល់ដៃតំណាងអយ្យការសាលាដំបូងរាជធានីភ្នំពេញហើយ ។ ជនសង្ស័យទាំង៤នាក់ សមត្តទុក និងអាចសុំគោលការពីព្រះរាជអាជ្ញា ដើម្បីបន្តវែកមុខបក្សពួក ឬមេក្លោងដែលបញ្ជាចេញពីពន្ធនាគារថែមទៀតផង ។ឥឡូវនេះព្រះរាជអាជ្ញាអមសាលាដំបូងបានសម្រេចចោទប្រកាន់ជនសង្ស័យទាំង៤នាក់ពីបទជួញដូរ បទរក្សាទុកសារធាតុញៀនថោយខុសច្បាប់ ហើយបញ្ជូនសំណុំរឿងនិងជនត្រូវចោទទៅអោយចៅក្រមសម្រេចតាមច្បាប់វ៕

90efdb60-5d88-4bbc-8119-178746a857ba e533a757-d4de-4d8e-bea6-58ac8ffd59ce b8b70ba6-7faf-4923-842c-e2ca6dd2c756 Untitled design (55)

Loading...