ប្រធាន​ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិមនុស្ស ​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែងលោក កីម សុខា ​ជាបន្ទាន់​ និង​គ្មានលក្ខខណ្ឌ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី05 ខែ03 ឆ្នាំ2018 ម៉ោង 1:31 PM

ភ្នំពេញ៖ តំណាងរាស្ត្រមកពីទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក បានបញ្ជាក់ពីការព្រួយបារម្ភរបស់ពួកគេឡើងវិញនៅថ្ងៃសុក្រនេះ ចំពោះការបន្តឃុំខ្លួនលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវបានរំលាយចោលនិងបានបញ្ជាក់ឡើងវិញអំពីការអំពាវនាវឲ្យមានការដោះលែងមេដឹកនាំគណបក្សប្រឆាំងរូបនេះជាបន្ទាន់ និងគ្មានលក្ខខណ្ឌ។ នេះបើយោងតាមការផ្សាយរបស់ វិទ្យុ VOA

ការទាមទារឲ្យមានការដោះលែងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើង នៅពេលដែលការឃុំខ្លួនលោក កឹម សុខា បានឈានដល់គម្រប់ខួប ៦ខែ នៃការជាប់ក្នុងមន្ទីរឃុំឃំាងនៅឯខេត្តត្បូងឃ្មុំ ដែលស្ថិតនៅខាងកើតទន្លេមេគង្គនិងមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។

 យោងតាមសេចក្តីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ហៅកាត់ថា (APHR) ដែល VOA បានទទួលនៅថ្ងៃសុក្រ ហើយផ្សាយបានឲ្យដឹងថា សេចក្តីអំពាវនាវឡើងវិញរបស់តំណាងរាស្ត្រទាំងនេះ បានធ្វើឡើង បន្ទាប់ពីក្រុមមេធាវីការពារក្តីលោក កឹម សុខា បានដាក់ពាក្យបណ្តឹងទៅតុលាការកំពូល ដើម្បីសុំឲ្យមេដឹកនាំគណបក្សប្រឆាំងរូបនេះ បានស្ថិតនៅក្រៅឃុំ ដើម្បីទទួលបានការព្យាបាលជំងឺ។ តុលាការកំពូលនឹងបើកសវនាការបណ្តឹងសុំនៅក្រៅឃុំរបស់លោក កឹម សុខា នៅថ្ងៃទី៩ ខែមីនា ឆ្នាំ ២០១៨ ខាងមុខ។ លោក កឹម សុខា កំពុងជាប់ឃុំ ក្រោមបទចោទថា លោកបានឃុបឃិតជាមួយសហរដ្ឋអាមេរិកដើម្បីផ្តួលរំលំរដ្ឋាភិបាលទីក្រុងភ្នំពេញ ដែលលោក កឹម សុខា និងសហរដ្ឋអាមេរិកបានច្រានចោល។

លោក Charles Santiago ប្រធានក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស ត្រូវបានដកស្រង់សម្តីក្នុងសេចក្តីប្រកាសមួយធ្វើឡើងនៅថ្ងៃទី ២ ខែមីនានេះ ក្នុងន័យដើមថា៖«ការបន្តឃុំខ្លួនលោកកឹម សុខា គឺការរំលោភអំណាចយ៉ាងកំរោលរបស់គណបក្សគ្រប់គ្រងប្រទេស។ ការចោទប្រកាន់ទាំងឡាយ គឺជារឿងនយោបាយយ៉ាងច្បាស់ក្រឡែត ហើយប្រព័ន្ធយុត្តិធម៌ច្បាស់ណាស់បានធ្វើការតាមការបង្គាប់របស់នាយករដ្ឋមន្ត្រី»។លោកបានថ្លែងបន្ថែមថា៖ «ការចោទប្រកាន់ដែលមិនពិតទាំងអស់នេះ មិនគួរណាត្រូវបានធ្វើឡើងតាំងពីដើមទីនោះទេ។ ការចោទប្រកាន់ទាំងអស់នេះ គួរតែត្រូវបានទម្លាក់ចោលជាបន្ទាន់ ហើយលោក កឹម សុខា គួរតែត្រូវបានដោះលែងឲ្យមានសេរីភាពដោយគ្មានលក្ខខណ្ឌ»។ការទាមទារឲ្យមានការដោះលែងយ៉ាងដូច្នេះ ត្រូវបានធ្វើឡើង នៅពេលដែលការឃុំខ្លួនលោក កឹម សុខា បានឈានដល់គម្រប់ខួប ៦ខែ នៃការជាប់ក្នុងមន្ទីរឃុំឃំាងនៅឯខេត្តត្បូងឃ្មុំ ដែលស្ថិតនៅខាងកើតទន្លេមេគង្គនិងមានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម។

សេចក្តីប្រកាសរបស់ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស បានបញ្ជាក់ឲ្យដឹងថា ការចាប់ខ្លួនលោក កឹម សុខា បានកើតឡើង នៅគ្រាមានការបង្ក្រាបយ៉ាងទូលំទូលាយមួយទៅលើសំឡេងសង្គមស៊ីវិល និងក្រុមប្រឆាំងដែលបានមើលឃើញការបំបិទមាត់សារព័ត៌មានឯករាជ្យនិងអង្គការក្រៅរដ្ឋាភិបាល ហើយដែលនៅនាទីចុងក្រោយបំផុតនោះ គឺការរំលាយគណបក្សប្រឆាំង និងការហាមឃាត់មិនឲ្យសមាជិករបស់គណបក្សនេះចំនួន ១១៨នាក់ធ្វើនយោបាយ នៅថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០១៧។

ក្រុមសមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្សបានឲ្យដឹងទៀតថា កាលពីពេលមុនខ្លួនធ្លាប់បាននិយាយម្តងហើយថា ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅពេលខាងមុខនឹង «មិនស្របច្បាប់» ប្រសិនបើគ្មានវត្តមានរបស់គណបក្សប្រឆាំង ហើយក៏ធ្លាប់បានរិះគន់ថា ការបោះឆ្នោតព្រឹទ្ធសភារៀបចំឡើងកាលពីពេលថ្មីៗនេះ គឺជា «ការបោកបញ្ឆោតមួយ» VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពី លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌បានទេ នៅថ្ងៃសុក្រនេះ។

21192551_1417932708260729_2134164138206026850_n

 

Loading...