ក្លឹបការ៉ាតេ ក្រសួងធនធានទឹក បើកការ ប្រឡងខ្សែក្រវាត់កំរិតដាន់ ដល់សិស្សក្នុងកំរិតអន្តរជាតិ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី17 ខែ03 ឆ្នាំ2018 ម៉ោង 10:17 PM

ភ្នំពេញ៖ ក្លឹបការ៉ាតេ ក្រសួងធនធានទឹក និងឧតុនិយម (MOWRAM DOJOKAI KARATE CLUB) កាលពីព្រឹកថ្ងៃសៅរ៍ ១កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី ១៧ ខែមីនា ឆ្នាំ ២០១៨ នៅ មានរៀបចំពិធីប្រឡងខ្សែក្រវាត់កំរិតដាន់ ដល់សិស្សនៅក្នុងក្លឹប ។

ការប្រឡង ត្រូវបានធ្វើឡើងក្នុងកំរិតអន្តរជាតិ ដោយមានការត្រួតពិនិត្យ វាយតម្លៃយ៉ាងតឹងរឹងពីគណៈមេប្រយោគអន្តរជាតិ និងជាតិ ចំនួន ០៥ រូប ក្នុងនោះ គណៈមេប្រយោគជាជនជាតិជប៉ុន ចំនួន ០៤ រូប ដឹកនាំដោយលោកសាស្ត្រាចារ្យ MORITA និងសាស្ត្រាចារ្យខ្មែរ ០១ រូប កំរិតខ្សែក្រវាត់ខ្មៅ ៦ ដាន់ ។ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាស្ថាបនិករបស់ក្លឹប ក៏បានអញ្ជើញពិនិត្យសកម្មភាពនៃការប្រឡងដោយផ្ទាល់ផងដែរ ។

ជាលទ្ធផលនៃការប្រឡង ក្នុងចំណោមសិស្សចំនួន ១៤ នាក់ គឺបានទទួលលទ្ធផលជោគជ័យចំនួន ១៣ នាក់ ក្នុងនោះមាន ៖
ប្រឡងជាប់ខ្សែក្រវាត់ ៣ ដាន់ ចំនួន ២ នាក់
ប្រឡងជាប់ខ្សែក្រវាត់ ២ ដាន់ ចំនួន ៥ នាក់
ប្រឡងជាប់ខ្សែក្រវាត់ ១ ដាន់ ចំនួន ៦ នាក់ ។

ក្រោយការប្រឡងបានបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានមានមតិសំណេះសំណាលទៅកាន់គណៈមេប្រយោគ ក៏ដូចជាទៅកាន់សិស្សទាំងអស់ ដោយបានថ្លែងអំណរគុណដល់សាស្ត្រាចារ្យខ្មែរ និងជប៉ុន ទាំង ០៥ រូប ដែលបានរៀបចំពិធីប្រឡងខ្សែក្រវាត់កំរិតដាន់នេះ ។ ឯកឧត្តមបានបញ្ជាក់បន្ថែមថា ការបង្កើតឡើងនូវក្លឹបនេះ គឺក្នុងគោលបំណងឱ្យមន្ត្រីរាជការរបស់ក្រសួង បានហាត់ប្រាណដើម្បីសុខភាព និងសម្រាប់អ្នកដែលមានកាយសម្បទានល្អ មានឆន្ទៈមុតមាំ ដើម្បីជំរុញ និងប្រែក្លាយពួកគេឱ្យទៅជាកំរិតអាជីព ចូលប្រកួតនៅថ្នាក់ជាតិ និងអន្តរជាតិ ស្វែងរកមេដាយជូនប្រទេសជាតិ ជាពិសេសនៅក្នុងព្រឹត្តិការណ៍ Sea Game ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

 

29249450_768777536647488_8306236497267261440_n 29249516_768777106647531_6779406010432880640_n 29257923_768777259980849_4005786877377380352_n 29258206_768776953314213_1988560924516024320_n 29258248_768777856647456_4601146069898756096_n 29258252_768777313314177_4432868340708409344_n 29258256_768777036647538_2556707818430267392_n 29258692_768777673314141_362170780772990976_n 29261207_768777626647479_4473498344781512704_n 29261415_768777166647525_54622496422363136_n 29261578_768776923314216_6291822094422376448_n 29261961_768777769980798_760727433556000768_n 29313402_768777973314111_5402249546111647744_n 29313667_768777446647497_8299662220892045312_n 29313709_768777893314119_5170595288091459584_n 29313748_768776986647543_233130412510019584_n 29313812_768776759980899_5409331135433932800_n 29314452_768776839980891_4535105712157622272_n 29315068_768776803314228_2222933999913795584_n 29342350_768776876647554_300364401792253952_n 29342852_768777219980853_8870027400990162944_n 29342971_768777939980781_8572167149815070720_n 29356095_768777586647483_5475265188439523328_n

Loading...