លោកវីល្លាម ហួសចិត្ត ក្រោយពីឃើញបណ្តាផលិតផលិតបទចម្រៀង ចូលឆ្នាំថ្មី លឺ សូរតែបទ ឆ្កែ ៗៗៗ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី22 ខែ03 ឆ្នាំ2018 ម៉ោង 7:21 AM

ភ្នំពេញ៖ អ្នកវិភាគ វ័យក្មេង គឺ លោក វីល្លាម បានសសេរសារមួយបង្ហោះនៅអាខោនរបស់លោក ដោយសម្តែងការហួសចិត្ត ក្រោយពីលឺនិងឃើញផលិតកម្ម បទចម្រៀង ខ្មែរ ជាច្រើន និពន្ធ ផលិតបទចម្រៀង លឺសូរតែបទ ឆ្កែស្រែឆ្កែក្រុង , ឆ្កែរត់បុកប៉ោត , ស្រលាញ់បងម៉ែអោយជិះឆ្កែ , បីឆ្កែទៅរាំ , រាំជាន់អាចម៍ឆ្កែ , លឺសូរតែឆ្កែ ឆ្កែ ឆ្កែ ចំណែកបទ ប្រពៃណីខ្មែរ ចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ កន្ទ្រឹម អត់សូវឃើញអីសោះ ។

យុវជនវ័យ ក្មេង លោក វីល្លាម ដែលក្លាហ៊ាន រិះគន់ បញ្ហា សង្គម និងភាពមិនប្រក្រតី មិនសំចៃមាត់ បានសសេរសារមួយបង្ហោះនៅអាខោនរបស់លោកកាលពី ថ្ងៃទីមីនា ថា«ពីមុនជិតចូលឆ្នាំ លឺបទទាក់ទងនឹងប្រពៃណីច្រើន ដូចបទ អង្គុញកើយបី , រាំវង់អង្គរ , ទេពធីតាមហាសង្ក្រាន្ត អីជាដើម  ដល់ឥលូវសម័យ facebook គេឈប់លើកតម្កើង ទេពធីតា ឬ ច្រៀងពីប្រពៃណីហើយ គេ Update មកបរិយាយពី ឆ្កែម្ដង    លឺសូរតែបទ ឆ្កែស្រែឆ្កែក្រុង , ឆ្កែរត់បុកប៉ោត , ស្រលាញ់បងម៉ែអោយជិះឆ្កែ , បីឆ្កែទៅរាំ , រាំជាន់អាចម៍ឆ្កែ , លឺសូរតែឆ្កែ ឆ្កែ ឆ្កែ  សូមទោសកុំច្រលំថាបទ ឆ្កែចង្វាក់រាំវង់ សារ៉ាវ៉ាន់ ឡាំលាវ កន្ទ្រឹមអីអោយសោះ គឺបទឆ្កែញាក់ឆ្កែញ័រទេ   »។

លោក វីល្លាម សសេរទៀតថា « យោបលខ្ញុំមិនបាច់តវ៉ារឿងឡាវដាក់រាំវង់ចូលជាបេតិកភ័ណ្ណអីទេ គិតបង្កើតចង្វាក់រាំក្បាច់ឆ្កែ ក្បាច់ពស់ ក្បាច់ក្ងោក មួយទៅ ព្រោះមើលទៅអនាគតអាចចេញបទ អូនលង់ស្នេហ៍ឆ្កែ , កូនបងមុខដូចឆ្កែ អីក៏ថាបាន បើមានក្បាច់ឆ្កែទើបស្រួលរាំ

រឿងកោះត្រល់គេមិនខ្វល់ទេ ព្រោះខ្វល់ទៅខ្លាចមានបញ្ហា ខ្លាចពួកចារកម្មតាមដាន ខ្លាចបានដេកមឈូស ខ្លាចបានដេកគុក.

គេខ្វល់រឿងរាំរែក បីឆ្កែទៅរាំ រាំបិទគូថ រាំបែកស្លុយ វាសប្បាយជាង គិតតែពីភ្ញាក់ទៅធ្វើការ បានលុយចិញ្ចឹមជីវិត ដើរលេងសប្បាយ មានកូន ប្រដៅកូនអោយរៀនបានច្រើនដើម្បីរកលុយទៀត …!! ជីវិតគេមានតែប៉ុណ្ណឹង។កុំទៅខ្វល់រឿងទឹកដីដែនកោះអីនោះ បើចរឹតអន់យ៉ាងនឹងបើយកកោះត្រល់មកវិញ ពិបាកហត់រឿងហាមគាត់មិនអោយចោលសម្រាមទៀត ហេង ស៊យបានកោះត្រល់នឹងមក ដីកោះនឹងវាថ្លៃ ពួកអាអ្នកធំវាប្រខាំ ប្រចាក់ដណ្ដើមដីរាស្ត្រទៀត មិនដឹងកាលណាបានភ្ញាក់ទេខ្មែរ តើត្រូវធាក់ប៉ុន្មានជើង ជះទឹកប៉ុន្មានធុងទៀតបានភ្ញាក់ »។

Untitled design (7) 28379767_552358625128319_108561353898462519_n 29496890_884951655024257_927066796761022464_n pichhhhhhhh-533x261 bf97f24695f24fac060bc44b4e97acc1-6 download

Loading...