កម្មការិនី​ នៅ​រោងចក្រ​ ស្តា​រី​ច​  ប្រមាណ​ជិត ២០០​ នាក់​ បានដួល​សន្លប់​

ដោយ ៖ សុខ សាន្ត
ថ្ងៃទី28 ខែ05 ឆ្នាំ2018 ម៉ោង 11:35 AM

ភ្នំពេញ ៖ កម្មការិនី ប្រមាណជិត ២០០ នាក់ បានដួលសន្លប់ នាព្រឹកថ្ងៃចន្ទ ទី២៨ ខែឧសភា ឆ្នាំ២០១៨ នៅរោងចក្រ ស្តារីច តាមបណ្តោយផ្លូវជាតិលេខ៤ នៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បន្ទាប់ពី មានធុំក្លិន ថ្នាំ និងជាងផ្សារដែកនៅរោងចក្រមួយទៀតជាប់គ្នា ។

លោកវរសេនីយ៍ មាន សំណាង អធិការស្រុកអង្គស្នួលបានអះអាងថា មូលហេតុដែលបណ្តាលអោយក្រុមកម្មករ និងកម្មការរីនីដួលសន្លប់ នោះ  ដោយសារតែរោងចក្រនៅជិតនោះ មានក្លិនថ្នាំ ភាយចូលមកពីរោងចក្រនៅជិតនោះទើបធ្វើអោយក្រុមកម្មករដួលសន្លប់ ។ ក្រោយពីក្រុមកម្មករទាំងនោះដួលសន្លប់ខាងរោងចក្របានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យអស់ហើយ។សូមបញ្ជាក់ថារោងចក្រ ស្តារីច មានកម្មករសរុបប្រមាណ ១០០០ នាក់៕

33661572_595827534106371_4903342185048440832_n 33661685_595827397439718_4336052798534713344_n 33662565_595827694106355_8399519033703006208_n 33692663_595827477439710_8576271381908422656_n 33775337_595827570773034_2299964277022261248_n 33782005_595827824106342_6268493743330951168_n 33782088_595827434106381_113592526245462016_n 33784913_595827344106390_7518511500584026112_n 33790039_595827634106361_5683163200661487616_n

Loading...