ចាប់បានបក្ខពួកម្នាក់ក្នុងចំណោមបក្ខពួកផ្សេងទៀត ដែលបានធ្វើសកម្មភាពឆក់កាបូប

ដោយ ៖ សុខ សាន្ត
ថ្ងៃទី14 ខែ08 ឆ្នាំ2018 ម៉ោង 10:00 AM

ភ្នំពេញ៖ សមត្ថកិច្ចចាប់បានជនសង្ស័យម្នាក់ ដែលបានធ្វើសកម្មភាពឆក់កាបូបជាក្រុម កាលពីថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៨ នៅមុខអគារស៊ីធីឡៃ ផ្លូវលេខR11 ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សមត្ថកិច្ចឃាត់ខ្លួនបានជននោះនៅត្រង់ចំណុចមុខផ្ទះលេខ១០៤ដេ ផ្លូវលេខ៧០ ភូមិ១ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

យុវជនដែលបានឃាត់ខ្លួនបាននោះមានឈ្មោះ លីវ មុងខា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ សិស្សថ្នាក់ទី៩សេ១ រៀននៅសាលាវត្តភ្នំ ស្នាក់នៅផ្ទះជួល ផ្លូវលំ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ  រាជធានីភ្នំពេញ (អ្នកបើកម៉ូតូបិតគូទ)។ ចំណែកបក្ខពួក ចំនួន៣នាក់ទៀត ដែលរត់គេចខ្លួនបាត់នោះទី១.ឈ្មោះ អាសាន់ ភេទប្រុស អាយុ១៩ឆ្នាំ អ្នកជិះពីក្រោយ ឈ្មោះ លីវ មុងខា។ ២.ឈ្មោះ អាជា ភេទប្រុស អាយុ១៨ឆ្នាំ អ្នកឆក់កាបូប។ ៣.ឈ្មោះ អាជី ភេទប្រុស អាយុ១៨ឆ្នាំ អ្នកបើកម៉ូតូដឹកឈ្មោះ អាជា។

ចំណែកឯជនរងគ្រោះឈ្មោះ ដឿន លីដា ភេទស្រី អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៦គ ផ្លូវម៉ៃដា ភូមិត្រពាំងឈូក សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមសម្ដីនារីរងគ្រោះ បានឲ្យដឹងថា សម្ភារៈបាត់បង់កាបូបស្ពាយពណ៌ខ្មៅមួយ ក្នុងនោះមានប្រាក់ចំនួន៥០០$(ប្រាំរយដុល្លារ) ខ្សែកផ្លាកទីនទម្ងន់៥ជី ជញ្ចៀន២វង់ ផ្លាកទីនទម្ងន់៣ជី ប័ណ្ណសម្គាល់រថយន្ត២សន្លឹក អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ៣សន្លឹក និងទូរស័ព្ទដៃម៉ាកណូគាមួយគ្រឿង ។

សមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវកន្លែងលាក់ខ្លួនជនសង្ស័យផ្សេងទៀត ដើម្បីយកមកដាក់តាមទៅច្បាប់ ៕

557876602-600x800 557876603-600x800 557876604-600x800 557876605-600x800