តើ ល្ងាចនេះ  ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា ក្រោយការដឹកនាំរបស់ ​គ្រូបង្វឹក​ថ្មី អាចសាងប្រវត្តិសាស្ត្រ បំបាក់ក្រុម ​ម៉ាឡេស៊ី​បានទេ?

ដោយ ៖ សុខ សាន្ត
ថ្ងៃទី10 ខែ09 ឆ្នាំ2018 ម៉ោង 11:38 AM

ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី តើ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា អាចសាងប្រវត្តិសាស្ត្រ បំបាក់ក្រុម ម៉ាឡេស៊ីបានទេ? ក្រោយការដឹកនាំរបស់ គ្រូបង្វឹកថ្មី លោក Keisuke Honda។

នៅវេលាម៉ោង ៦៖៣០នាទីល្ងាចនេះ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមជម្រើសជាតិម៉ាឡេស៊ី ក្នុងជំនួបមិត្តភាពអន្ដរជាតិជាផ្លូវការមុនជំនួបពានរង្វាន់ AFF Suzuki Cup។ នេះគឺជាការប្រកួតដំបូងរបស់ក្រុមគោព្រៃកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Keisuke Honda ។

អ្នកនិយាយកីឡា បាល់ទាត់បាននិយាយថា  នេះ ជារជ្ជកាលថ្មី និងជាឱកាសបំបែកកំណត់ត្រារបស់ក្រុមជម្រើសជាតិកម្ពុជា។ គេនៅចាំអ៊ុតមើល ថាKeisuke Honda អាចបញ្ចប់សុបិនអាក្រក់រយៈពេល១០ឆ្នាំមកនោះបានដែរឬយ៉ាងណា? ល្ងាចនេះ ក្រសែភ្នែរាប់លានក៏សម្លឹងមើលយ៉ាងយកចិត្តទុកដាក់ លើគ្រូថ្មីសញ្ជាតិជប៉ុនរូបនេះផងដែរ។

សូមរំលឹកថា គិតចាប់ពីឆ្នាំ២០០៧ រហូតដល់បច្ចុប្បន្ន ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាមិនធ្លាប់មានប្រវត្តិឈ្នះ ឬស្មើម៉ាឡេស៊ីឡើយ តួយ៉ាងឆ្នាំ២០០៧ ចាញ់ម៉ាឡេស៊ី ៦-០ ក្នុងជំនួបមិត្តភាព, ឆ្នាំ២០១២ ចាញ់ម៉ាឡេស៊ី ២-១ ក្នុងជំនួបមិត្តភាព, ឆ្នាំ២០១៤ ចាញ់ម៉ាឡេស៊ី ៤-១ ក្នុងជំនួបមិត្តភាព និងឆ្នាំ២០១៦ កម្ពុជា ចាញ់ម៉ាឡេស៊ី ៣-២ ក្នុងជំនួបពានរង្វាន់ AFF Suzuki Cup នៅលើទឹកដីមីយ៉ាន់ម៉ា ។

img_2881 img_2873 img_2869 img_2865