កាន់តែ ខ្លាំងហើយ យុវជនម្នាក់ កណ្ដៀតគ្រឿងញៀនកន្លះគីឡូក្រាមដើរលក់ពីទីក្រុងដល់ជនបទ ត្រូវចាប់ខ្លួន

ដោយ ៖ សុខ សាន្ត
ថ្ងៃទី19 ខែ09 ឆ្នាំ2018 ម៉ោង 5:51 PM

កំពង់ស្ពឺ ៖ សមត្តកិច្ចការិយាល័យទី៩ នៃមន្ទីរប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីវេលាម៉ោង៤ និង ៣០នាទីរសៀលថ្ងៃទី១៨ កញ្ញា បានចុះទៅសហការជាមួយនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន ខេត្តកំពង់ស្ពឺ បានបើកប្រតិបត្តិការបង្ក្រាប ករណីជួញដូរគ្រឿងញៀនខុសច្បាប់១ករណី នៅចំណុចផ្លូវលំ ភូមិ អង្គតាម៉ៅ ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

ក្នុងប្រតិបត្តិការនោះសមត្តបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ និង ដកហូតថ្នាំញៀន ប្រភេទម៉េតំហ្វេតាមីន១កញ្ចប់ស្មើប្រមាណ ៤៩៤,៨១ ក្រាម ដែលជនសង្ស័យបានដើរលក់តាំងពីរាជធានីភ្នំពេញរហូតដល់ស្រុកស្រែនាខេត្តកំពង់ស្ពឺ ទើបមានគេរាយការណ៍អោយសមត្ថកិច្ចចុះទៅចាប់ខ្លួន ។

ជនសង្ស័យឈ្មោះ ឡោ សុខហួរ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិ ចំបុី ឃុំ តាំងក្រូច ស្រុក សំរោងទង ខេត្តកំពង់ស្ពឺ ជិៈម៉ូតូ១គ្រឿង ម៉ាក YAMAHA R6 ដើរលកើគ្រឿងញៀនយ៉ាងចំហគ្មានកោតញញើតអ្វីបន្តិចសោះ ធ្វើដូចដើរលក់ស្កគ្រាប់ក្នុងភូមិ ។

ក្រោយចាប់ឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនមកកាន់មនកទីរគ្រឿងញៀនដើម្បីធ្វើការសាកសួរកសាងសំណុំរឿងបញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺចាត់ការតាមច្បាប់នាថ្ងៃទី ១៩កញ្ញា ឆ្នាំ២០១៨នេះ ៕

42142868_2089261441388975_7566283197751754752_n 41983545_2089261464722306_3481724876409012224_n Untitled design (5)

Loading...