មើលមុខ ជើងខ្លាំង ដែលកប់ អ្នកនេសាទម្នាក់ រងរបួសធ្ងន់ ត្រូវបានឃាត់ខ្លួនហើយ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី29 ខែ10 ឆ្នាំ2018 ម៉ោង 4:05 PM

កណ្ដាល៖ ជនដៃដល់ពីនាក់ដែលធ្វើសកម្មភាព យកដុំថ្មគប់អ្នក នេសាទ បណ្តាលឲ្យរងរបួស់ធ្ងន់  ត្រូវបាន សមត្ថកិច្ចចាប់ឃាត់ខ្លួនបានហើយកាលពី វេលាម៉ោង០៩និង៣០នាទីយប់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨នេះ នៅចំណុចចុងព្រែកឃ្លោក ស្ថិតក្នុងភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ជនដៃដល់មាន ទាំង២នាក់នោះមានឈ្មោះដូចជា ១-ឈ្មោះហ្វី សើគីនីន ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ (ជាក្រុមការងារគណៈពង្រឹង ឃុំត្រើយស្លារបស់កញ្ញាធីសុវណ្ណថា) តាមការអះអាងរបស់សាមីខ្លួន មានទីលំនៅ ភូមិច្រាំងចំរេះ១ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ ២-ឈ្មោះ លី ម៉ាត់សារី ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរឥស្លាម មុខរបរសន្តិសុខសណ្តាប់ធ្នាប់ផ្សារព្រែកឃ្លោក។ អ្នកទាំង២មានទីលំនៅភូមិលេខ២ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ បច្ចុប្បន្នមកស្នាក់នៅភូមិព្រែកបាឡាត់ឆឹង ឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។

ចំណែក ជនរងគ្រោះឈ្មោះ ឆេង មុំ ភេទស្រី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ។បច្ចុប្បន្នមានទីលំនៅភូមិទួលក្តីឃុំត្រើយស្លា ស្រុកស្អាងខេត្តកណ្តាល។វត្ថុតាងចាប់យករួមមាន៖ ដុំថ្ម ចំនួន០១ដុំ និងម៉ូតូចំនួនចំនួន ២គ្រឿង (ម៉ាក Wave ពណ៌ក្រហម គ្មានស្លាកលេខ ចំនួន០១គ្រឿង និងម៉ូតូម៉ាក Suzuki Smash-V ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 1BL 5250 ចំនួន០១គ្រឿង)។

សាក្សីបាននិយាយឲ្យដឹងថា នៅមុនពេលកើតហេតុ នៅវេលាម៉ោង២១និង៣០នាទី ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៨ មានឈ្មោះ ហុក ប៊ី ភេទប្រុសអាយុ៣៤ឆ្នាំ កំពុងជិះទូកជាមួយប្រពន្ធឈ្មោះ ឆេង មុំ ដើម្បីបង្កៃសន្ទូច នៅចុងព្រែកឃ្លោក ពេលនោះមានឈ្មោះ ហ្វីសើគីនីន និងឈ្មោះលីម ម៉ាត់សារី ជិះម៉ូតូម្នាក់មួយគ្រឿងត្រឡប់ពីចំណុចពាមសូរ តាមផ្លូវខាងត្បូងព្រែកឃ្លោកនោះ ក៏បានជួបឈ្មោះហុក ប៊ី និងឈ្មោះឆេង មុំ កំពុងនេសាទត្រី ជនសង្ស័យនេះ មានការសង្ស័យអ្នកទាំងពីរនេសាទត្រីខុសច្បាប់ (ឆក់) ក៏បានសួរនាំថា ពួកបងមានឃើញអ្នកឆក់ត្រីឬទេ? អ្នកទាំងពីរឆ្លើយថា ខ្ញុំរាយសន្ទូចទេ ពេលនោះជនសង្ស័យបានឃើញអាគុយចំនួន០១ នៅក្នុងទូកក៏បានសុំត្រួតពិនិត្យទូក ភ្លាមនោះឈ្មោះហុក ប៊ី មិនអោយត្រួតពិនិត្យក៏បញ្ឆេះម៉ាស៊ីនទូកចេញសំដៅទៅទិសខាងកើត(ពាមសូរ) បានចម្ងាយប្រហែល៥០០ម៉ែត្រទើប ឈ្មោះលីម ម៉ាត់សារីនិងឈ្មោះហ្វី សើគីនីន ជិះម៉ូតូដេញតាមរួចឈប់ស្ទាក់កាត់មុខទូកក៏ឈ្មោះ លី ម៉ាត់សារី បានរើសដុំថ្មក្បែរផ្លូវ យកមកគប់សំដៅទូកជនរងគ្រោះចំនួន០១ដុំថ្ម ចំណែកឈ្មោះហ្វី សើគីនីន បានរើសដុំដីគប់សំដៅទូកជនរងគ្រោះចំនួន០២ដុំ បណ្តាលអោយត្រូវចំមុខខាងស្ដាំ ឈ្មោះឆេង មុំ ដែលអង្គុយខាងក្បាលទូករបួសហូរឈាមតែម្តង។

សមត្ថកិច្ចប៉ុស្តិ៍ត្រើយស្លា បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ រួចនាំជនរងគ្រោះមកព្យាបាលនៅមណ្ឌលសុខភាពតាលន់ ចំណែកឯជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនមកប៉ុស្តិ៍រដ្ឋបាលត្រើយស្លាដើម្បីសាកសួរ និងបន្តអនុវត្តតាមនីតិវិធី៕

45064166_338551066738413_8533134736137125888_n 629039002-600x338 629039004-600x450 629039005-600x338 629039009-600x450