ស្ត្រីចិនបើកឡានបុកចោរឆក់២នាក់ ត្រូវ​តុលាការ ដាក់គុក២ឆ្នាំ និងសងសំណងទៅ លោកចោរទាំង២ ជិត៣ម៉ឺនដុល្លារ

ដោយ ៖ រិទ្ធី
ថ្ងៃទី01 ខែ11 ឆ្នាំ2018 ម៉ោង 10:53 AM

ភ្នំពេញ៖  លោក គី ឫទ្ធី ចៅក្រមសាលាដំបូងរាជធានីភ្នំពេញបានសម្រេច ប្រកាសសាលក្រមផ្តន្ទាទោសលើស្ត្រីជនជាតិចិនដែលបើករថយន្ដបុកចោរឆក់ទូរស័ព្ទ២នាក់ បណ្ដាលឲ្យបាត់បង់ជីវិតចោរស្លាប់ម្នាក់ និងចោរម្នាក់ទៀត របួសធ្ងន់ ដាក់ពន្ធនាគារចំនួន២ឆ្នាំតែ អនុវត្ត៣ ខែទោសសល់ព្យួរ នឹង ពិន័យជាប្រាក់ចំនួន ៤លានរៀលចូលថវិការដ្ឋ  នៅរសៀលថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨នេះ ។

នៅក្នុងការបើកសវនាការនាល្ងាចថ្ងៃទី ៣១តុលា ឆ្នាំ២០១៨ តុលាការក៏បានសម្រេចបង្គាប់ឲ្យឈ្មោះ YUAN TANG ( ថាង យៀន ) ភេទស្រី អាយុ ២៦ឆ្នាំជា ជនជាប់ចោទសងសំណង ទៅគ្រួសារសពចំនួន១មុឺនដុល្លារ និងជំងឺចិត្តចំនួន៣០លាន រៀល នឹង ឲ្យសងទៅអ្នករបួសចំនួន១៤០០០ដុល្លារ និងជំងឺចិត្តចំននួន៣០លាន រៀល។

ក្នុងដំណាក់កាលអយ្យការ ស្ត្រីជនជាតិចិនខាងលើត្រូវបាន កញ្ញា វ៉ា សក្តា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញសម្រេចចោទប្រ កាន់ចំនួន៣ បទល្មើសក្នុងនោះរួមមាន៖
ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ពីបទ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសដោយសារមរណភាពនៃ ជនរងគ្រោះតាមមាត្រា២១៨ និង មាត្រា២២៤នៃ ក្រមព្រហ្មទណ្ឌ និងពីបទ បើកបរគ្មានប័ណ្ណបើកបរត្រឹមត្រូវតាមមាត្រា៧៥ នៃច្បាប់ស្តីពី ចរាចរណ៍ផ្លូវគោក ។

សូមជម្រាបថា នៅល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក ធាម ច័ន្ទពិសិដ្ឋ បានសម្រេចចេញ ដីកាបង្កាប់ឲ្យឃុំខ្លួនស្ត្រីជនជាតិចិនបើក រថយន្តបុកជនសង្ស័យឆក់ទូរស័ព្ទ២នាក់បណ្តាលឲ្យ ស្លាប់និងរបួសដាក់ពន្ធនាគារ PJ ជាបណ្តោះអាសន្ន។

គួររំលឹកថា នគរបាលខណ្ឌចំការមនបានឃាត់ខ្លួនស្ត្រីជនជាតិចិនខាងលើពាក់ព័ន្ធករណី បើករថយន្តដេញបុកជនសង្ស័យ០២ នាក់ឆក់ទូរស័ព្ទបណ្ដាលឲ្យស្លាប់ និង របួស កាលពីថ្ងៃទី១២ ខែសីហា ២០១៨ វេលាម៉ោង ២៤និង១០នាទី នៅចំណុចផ្លូវលេខ១២៣ កែងផ្លូវ លេខ៤៥៦ (មុខផ្ទះលេខ៥៤) ក្រុម២២ ភូមិ៤ សង្កាត់ទួល ទំពូង១ ខណ្ឌចំការមន រាជធានីភ្នំពេញ បន្ទាប់ពីជនសង្ស័យទាំង២បានធ្វើសកម្មភាពរបស់ស្ដ្រីជនជាតិចិនបានសម្រេច រួចជិះម៉ូតូព្យាយាមគេចខ្លួន ៕

0C39E161-71F2-4032-8905-279CFFA4AC09 36C7B14C-5F5C-4148-906F-539A3800BB44 0659BCD0-519E-4465-8141-DCB7BBE0EED4 BBB716D8-5596-489C-BC0C-83B5E060EE6A