អាសូណាស់   ថ្ងៃមង្គលការ   ក្លាយ ជា ថ្ងៃបុណ្យ សពកូនកំលោះ   ទៅ វិញ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី09 ខែ11 ឆ្នាំ2018 ម៉ោង 11:56 AM

បន្ទាយមានជ័យ៖  អ្នកភូមិ  និងសាច់ញាតិ បានសម្តែង  ការអាណិតអាសូរ  ដោយសារ  ថ្ងៃមង្គការ  បែរជា កូន កំលោះ   ខ្យល់គរស្លាប់ រោងការ ក្លាយជា រោងបុណ្យសព្វ ទៅវិញ ។

នេះ ជារឿងគួរឱ្យសង្វេគ និងរន្ធត់ចិត្តបំផុត សម្រាប់នារីវ័យក្មេងម្នាក់នេះ ខណៈដែលថ្ងៃមង្គលការរបស់ខ្លួនបានចូលមកដល់ ដោយមានការរៀបចំពិធីតាមលំដាប់លំដោយ និងត្រូវកាត់ខាន់ស្លា ព្រមទាំងទទួលភ្ញៀវពិសាភោជនាហារនៅថ្ងៃបន្ទាប់។ តែអកុសល យប់ឡើងកូនកំលោះបែរជាខ្យល់គរស្លាប់ចោលកូនក្រមុំ ឱ្យក្លាយជាមេម៉ាយខាន់ស្លាទាំងវ័យក្មេង ជាហេតុធ្វើឱ្យកូនក្រមុំទួញសោកបោកខ្លួន ស្រែកទ្រហោយំ តូចចិត្តនឹងវាសនា ហេតុអ្វីការគេសប្បាយអស់ដៃ ចំណែកថ្ងៃខ្លួនរៀបការ បែរជាត្រូវមកកាន់ធាតុប្តីបែបនេះទៅវិញ?។ហេតុការណ៏នេះបានកើតឡើងកាលពី ពេលថ្មីនេះនៅចំណុចភូមិពោធិ៍ ឃុំបេង ស្រុកបន្ទាយអម្ពិល ។

កូនកំលោះដែលត្រូវខ្យល់គរស្លាប់ក្នុងថ្ងៃរៀបការនោះ មានឈ្មោះ ស ចាន់ឌី អាយុ៣០ឆ្នាំ មានលំនៅក្នុងភូមិក្បាលក្របី ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ ដោយឡែក ភាគីខាងកូនក្រមុំដ៏អភ័ព្វ មានឈ្មោះវុធ សាមុទ្រ រស់នៅចំណុចភូមិពោធិ៍ ឃុំបេង ស្រុកបន្ទាយអម្ពិល ៕

45653787_335435780369532_1414463894579052544_n-600x587 45669396_335435667036210_2747913109543845888_n-600x755 45717023_335435757036201_6220797053472079872_n-600x723 45801766_335435817036195_4437887250511953920_n-600x436 45864706_335435693702874_7022877720644157440_n-600x573 45805331_343017389625114_4226908698766737408_n

45726965_335435723702871_7111916601758187520_n-600x561

Loading...