ជនអន្តោប្រវេសន៍ រាប់រយនាក់ បន្តដំណើរឆ្ពោះទៅ ព្រំដែនសហរដ្ឋអាមេរិក

ដោយ ៖ រិទ្ធី
ថ្ងៃទី12 ខែ11 ឆ្នាំ2018 ម៉ោង 9:44 AM

បរទេស៖ នៅថ្ងៃអាទិត្យ ទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ជនអន្តោប្រវេសន៍ អាមេរិកកណ្ដាលរាប់រយនាក់ បានបន្តធ្វើដំណើរទៅជើង កាត់តាមប្រទេសម៉ិចស៊ិកូ តាមផ្លូវឆ្ពោះទៅ ព្រំដែនសហរដ្ឋអាមេរិក ជាទីដែលប្រធានាធិបតី សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ផ្អាកផ្តល់ទីជ្រកកោន ដល់ជនអន្តោប្រវេសន៍ ដែលឆ្លងព្រំដែន ដោយខុសច្បាប់។

ជនអន្តោប្រវេសន៍វ័យ ៣០ឆ្នាំ ឈ្មោះ Julio Caesar មកពីប្រទេសហុនឌូរ៉ា បាននិយាយដូច្នេះថា “វាមិនមែនជាបញ្ហាទេថា ច្បាប់បែបណា ដែលរដ្ឋាភិបាលរបស់លោក ត្រាំ បានដាក់ យើងមិនអាចវិលត្រឡប់ ទៅប្រទេសយើងវិញទេ។ ខ្ញុំមានគ្រាប់កំាភ្លើង មួយគ្រាប់ក្នុងដៃ និងមួយគ្រាប់ផ្សេង នៅក្នុងស្មារបស់ខ្ញុំ។ ប្រសិនបើខ្ញុំត្រឡប់ទៅផ្ទះវិញ វានឹងល្អសម្រាប់ខ្ញុំ ដើម្បីទៅវិញ ជាមួយមឈូស”។

គួរបញ្ជាក់ថា បទបញ្ជារបស់លោក ត្រាំ កាលពីថ្ងៃសុក្រ ដែលដាក់ អនុវត្តជាធរមាន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ គឺមានន័យថា ជនអន្តោប្រវេសន៍នឹងចាំបាច់ ត្រូវបង្ហាញវត្តមានពួកគេ នៅកំពង់ផែអាមេរិក ដើម្បីស្នើសុំសិទ្ធិជ្រកកោន និងគោរពតាម ច្បាប់ផ្សេងទៀត៕

9009f6c0-3313-47dc-a63b-cb141127cda6 181017-caravan-guatemala-honduran-migrants-se-253p_d0c508e7d392fee5f3c021734d954686.fit-760w   A59EBEC8-30DC-4897-9A10-62DD308A8D4E_cx0_cy10_cw0_w1023_r1_s

migrants_at_border

 

Loading...