កញ្ញាឯក Miss Grand Cambodia 2017  ចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បះ សម្តែងភាពយន្ត និងបទចម្រៀង

ដោយ ៖ សុខ សាន្ត
ថ្ងៃទី15 ខែ11 ឆ្នាំ2018 ម៉ោង 4:54 PM

ភ្នំពេញ៖ កញ្ញាឯក Miss Grand Cambodia 2017 កញ្ញា ខ្លឹម ចាប់ផ្តើមប្រឡូកក្នុងវិស័យសិល្បះ សម្តែងភាពយន្ត និងបទចម្រៀង នានា  ពិសេស គឺ មាន  ឱកាសថតបទចម្រៀងថ្មីមួយរបស់តារាចម្រៀងល្បីឈ្មោះព្រាប សុវត្ថិ រហូតនាងសសើរមិនដាច់ពីមាត់ថាពេញចិត្តទម្រង់សម្តែង របស់តារាចម្រៀងរូបនេះ។

បទថ្មីគឺបទ”ស្នេហាBro & Sis” ដែលច្រៀងដោយតារាចម្រៀងលំដាប់ជួរមុខព្រាប សុវត្ថិ ដែលជាបទចម្រៀងល្បីនោះក៏មានមុខតារាស្រីរូបនេះសម្តែងផងដែរ។ ខ្លឹម ស្រីគាបញ្ជាក់ថា អាចជាការស្រមៃរបស់នាងពីមុនមកក្នុងការចូលរួមការងារជាមួយតារាចម្រៀងលំដាប់ជួរមុខម្នាក់នេះ ហើយពេលនេះគឺជាការពិតដែលនាងពិតជាមានអារម្មណ៍ប្លែក ដែលបានសម្តែងក្នុងបទចម្រៀងរួមគ្នាជាមួយតារាចម្រៀងព្រាប សុវត្ថិ។ នាងថា ជាលើកដំបូងជួបគ្នាក្នុងការសម្តែង គាត់(ព្រាប សុវត្ថិ) បានស្វាគមន៍ រាក់ទាក់ធ្វើឲ្យនាងកក់ក្តៅក្នុងចិត្តខ្លាំងក្នុងការចូលរួមសម្តែងដូចស្គាល់គ្នាជាយូរមកហើយ ហើយការសម្តែងហាក់ចូលតួ ចូលអារម្មណ៍ និងបានយល់ពីគ្នាទៅវិញទៅមកច្រើន។ នាងថាទាំងផលិតករ លោកកៅ សីហា និងតារាចម្រៀងព្រាប សុវត្ថិ សុទ្ធតែរួមសហការគ្នាបានល្អដែលធ្វើឲ្យបទចម្រៀងនេះបញ្ចប់ដោយរលូន និងទទួលបានផ្លែផ្កាដូចការរំពឹងទុក។

តារាសម្តែង និងបង្ហាញម៉ូតរូបនេះបញ្ជាក់ដែរថានាងនៅតែទទួលបានការងារសិល្បៈជាបន្តបន្ទាប់ទាំងការសម្តែងភាពយន្ត បទចម្រៀង ការបង្ហាញម៉ូត និងថតសម្អាងការជាដើម៕

46110088_964486530403104_6187098078642700288_n 46142735_964486410403116_1194973370488193024_n 46158393_964486420403115_2278616855042064384_n 46185719_964486507069773_5236196356577558528_o

Loading...