សាហាវណាស់  ឃាតករ ចាប់ ក្មេងស្រី អាយុ ៩ឆ្នាំ យកទៅរំលោភ ក្នុងផ្ទះរួច សម្លាប់បោះ ចោល ក្នុងស្រះទឹក

ដោយ ៖ សុខ សាន្ត
ថ្ងៃទី05 ខែ12 ឆ្នាំ2018 ម៉ោង 9:53 AM

តាកែវ ៖ នៅវេលាម៉ោង ១៦និង១០នាទី ថ្ងៃទី៣ធ្នូ ឆ្នាំ២០១៨ សាកសពក្មេងស្រី ត្រូវគេ   ឃាតករចាប់រំលោភ  រួច យក សាកសពទៅ បោះចោល ហើយ ត្រូវបាន គេ ប្រទះឃើញ   ក្នុងទឹកស្រះខាងលិចផ្ទះ ស្ថិតនៅភូមិជម្ពូព្រឹក ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ  ។

លោក ជុំ ឈឿន អធិការនគរបាលស្រុកព្រែកប្បាសបានអោយដឹងថា ករណីឃាតកម្មរំលោភសម្លាប់នេះ គឺបង្កឡើងដោយជនសង្ស័យឈ្មោះ យ៉េន ធី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរមិនមិតប្រាកដ និងជាមនុស្សស្រវឹងខួប រស់នៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ០៩ឆ្នាំ រស់នៅខេត្តតាកែវ ។

លោកអធិការនគរបាលស្រុកបានបន្តថា មុនពេលកើតហេតុជនសង្ស័យបានចាប់ក្មេងស្រីយកទៅរំលោភនៅផ្ទះរបស់ខ្លួន ខណៈដែលស្រវឹងស្រាជោគជាំ ពេលកំពុងធ្វើសកម្មភាពក៏ត្រូវបានក្មេងប្រុសម្នាក់ អាយុ១៤ឆ្នាំ រស់នៅភូមិ ឃុំជាមួយឃើញ ក្រោយដឹងថាមានគេឃើញហើយ ជនសង្ស័យឈ្មោះ យ៉េន ធី ក៏បានចាប់ច្របាច់.កក្មេងស្រីរងគ្រោះសម្លាប់ចោល រួចយកសពទៅទម្លាក់ចោលក្នុងទឹកស្រះខាងលិចផ្ទះរបស់ខ្លួន និងបានរត់គេចខ្លួនបាត់ ។

ប៉ូលិសក្រោយពីពិនិត្យ និងធ្វើកោសល្យវិច្ច័យទៅលើក្មេងស្រីរងគ្រោះរួចមកបានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះពិតជាត្រូវគេរំលោភ និងសម្លាប់ពិតប្រាកដមែន និងបានប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែកជនសង្ស័យក្នុងករណីនេះ សមត្ថកិច្ចកំពុងដុតដៃដុតជើងស្រាវជ្រាវតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់ ៕

47270465_346962782550165_2881719757634011136_n-600x800 a87ff679a2f3e71d9181a67b7542122c-26 c4ca4238a0b923820dcc509a6f75849b-42-780x444 c81e728d9d4c2f636f067f89cc14862c-35 Untitled design (9)

Loading...