ខ្លាំង មែន ស្ងាត់ៗ ឧកញ៉ា សឹង សំអុល នាំក្បួនរថយន្ត ដឹកឈើ រាប់សិប គ្រឿងចេញទៅលក់នៅប្រទេសវៀតណាម ផ្អើ ល ខេត្តមណ្ឌលគិរី ចំណេកអាជ្ញាធរ ស្ងាត់ដូចគេចុក

ដោយ ៖ សុខ សាន្ត
ថ្ងៃទី08 ខែ12 ឆ្នាំ2018 ម៉ោង 11:40 AM

ខេត្តមណ្ឌលគិរី ៖រថយន្ត យីឌុប ប្រមាណជា ១៨គ្រឿង ជាកម្មសិទ្ឋរបស់ឈ្មោះ ស៊ឹង សំអុល ហៅឧកញ៉ាអុល នាយកក្រុមហ៊ុន ម៉ាស្ទ័រខេសាន់ ខូអិលធីឌី នៅស្រុកកោះញែកបាន ដឹកជញ្ជួន ឈើ ទៅលក់ នៅប្រទេសវៀតណាម យ៉ាងរំភើយ  ប៉ុន្តែ ត្រូវបាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បញ្ជាឲ្យសមត្ថកិច្ចសាកសួរ  បាន ត្រឹមសួរនាំបានមួយដង្ហើមចង្រិត ដោះលែងវិញអស់ទៅ  ។

តាមសេចក្តី រាយការណ៏បានឲ្យដឹងថា កាលពី រសៀល ថ្ងៃទី០៤ ធ្នូ ២០១៨ ក្បួនរថយន្ត ប្រមាណជា ង ១០គ្រឿង  បានដឹកជញ្ចួនឈើ ដូចគេសង្ហែកឋិន  ចេញទៅលក់ នៅប្រទេសវៀតណាម លុះ ដល់ ចំនុចដើមស្រល់ លើបណ្តោយផ្លូវជាតិលេខ៧៦ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី  លោក ហៀង សុភក្ក្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តមណ្ឌលគិរី បញ្ជាឲ្យសមត្ថកិច្ចតាមដងផ្លូវជាតិលេខ៧៦ឃាត់ត្រួតពិនិត្យ ក្រោយសង្ស័យថា ដឹកឈើលើសច្បាប់អនុញ្ញាត ឬគ្មានច្បាប់ ។ប្រភពដដែលបន្តថា ក្បួនរថយន្តដឹកឈើរថយន្ត លោក សឹង សំអុល  មាន ចំនួនរាប់រយម៉ែត្រកូបឯណោះ  ។

ប្រភពបន្តថា ក្បួនរថយន្តនេះបានធ្វើសកម្មភាពតាំងពីយប់ថ្ងៃទី០៣ ធ្នូ រហូតរសៀលថ្ងៃទី០៤ ទើបមានបទបញ្ជាឲ្យឃាត់ត្រួតពិនិត្យរកច្បាប់ទម្លាប់ តែឃាត់បាន៤គ្រឿងប៉ុណ្ណោះ»។ សេចក្តីរាយការបន្ត«ក្រោយសមត្ថកិច្ចឃាត់រថយន្តបានមួយដង្ហើមចង្រឹត គេឃើញក្បួនរថយន្តដឹកឈើបានបន្តដំំណើររបស់ខ្លួនទៅមុខយ៉ាងរំភើយ ក្រោមការអះអាងរបស់សមត្ថកិច្ចថា គេមានច្បាប់ត្រឹមត្រូវ»។

យោងតាម អ្វីដែលគេនឹកស្មានមិនដល់នោះគឺ លិខិត អនុញាត ដែលចេញដោយ  នាយផ្នែករដ្ឋបាលព្រៃឈើ  លោក គង វិរះ និងលោក ហាន សុភក្តិ  ចេញថ្ងៃទី៣ធ្នូ លោក  ស៊ឹង សំអុល ហៅឧកញ៉ាអុល ដឹកឈើ ថ្ងៃ ទីបី និង ទី៤ ភ្លាម មិនបង្អង់យូឡើយ ។ជុំវិញករណីនេះគេមិនដឹងថា ប្រធានមន្ទីរ និង នាយផ្នែកចេញច្បាប់អនុញាតិឲ្យ ដឹកជញ្ជួននេះ លោក រដ្ឋមន្ត្រី បានជ្រាប រឺអត់  ព្រោះកន្លងមនក សម្តេច ក្រឡាហោម ធ្លាប់ ព្រមាន មិនឲ្យមានការចរាចដឹកជញ្ជួនឈើទៅកាន់ ប្រទេស ជិតខាងឡើយ ។

ប្រភពដដែលបន្តថាក្បួនរថយន្ត   លោក  ស៊ឹង សំអុល ហៅឧកញ៉ាអុល ទាំងអស់សុទ្ធតែដឹកឈើ លើស  ចំនួន ដែលច្បាប់អនុញាតិ  ឲ្យឧទាហរណ៏  ថា ច្បាប់អនុញាតិ ឲ្យតែ៥០០ រយម៉ែត្រ គូប លោក ដឹកលើស ដល់ទៅ ១០០០ម៉ែត្រគូបឯណោះ ដោយសារ តែមានការ ត្រូវរ៉ូវគ្នា មន្ត្រីជំនាញពាក់ពន្ធ័ ។ជាមួយ និងករណី នេះ  ឧកញ៉ា ស៊ឹង សំអុល ក៏ធ្លាប់លើកឡើងថា ការដឹកជញ្ជួនឈើរបស់លោក បើ លោក សៅ សុខា មិនចាប់អញគ្មានអ្នកណា មកចាប់អញទេ  ។

សូមរំលឹកថា កាលពីឆ្នាំ២០១៦ ឈ្មោះ ឧកញ៉ា ស៊ឹង សំអុល ត្រូវបានសម្តេចតេជោ ប្រកាសជាសាធារណៈជុំវិញសកម្មភាពរកស៊ីឈើនៅខេត្តមណ្ឌលគិរី នឹង ដាក់បញ្ជាឲ្យគណៈកម្មាធិការថ្នាក់ជាតិ ចុះបង្ក្រាបឈើខុសច្បាប់របស់ឧកញ៉ា អុល បានរាប់ម៉ឺនម៉ែត្រគូប រហូតដល់សម្តេច បញ្ជា ឲ្យលោក សៅ សុខា ប្រើម៊ីសស៊ីលបាញ់កំទេចក្បួនរថយន្ត ដឹកឈើ របស់ លោកសឹង សំអុល ផងដែរ ប៉ុន្តែក្រោយពីគំរាមស្ងាត់មួយ រយះ លោកសឹង សំអុល លេង ម៉ាទំហឹង បញ្ជាក្បួនរថយន្ត ដឹកឈើចេញទៅលក់នៅប្រទេសវៀតណាម ផ្គើល ខេត្តមណ្ឌលគិរី ។

ជុំវិញករណីនេះមហាជនរងចាំមើលថាតើ  គណៈកម្មាធិការថ្នាក់ជាតិ ចុះបង្ក្រាបឈើខុសច្បាប់  មានចំណាត់ការបែបណាចំពោះ  ឈ្មួញឈើម្នាក់នេះ ។

1a17041eb3ab0a25bd30039bba225e52-780x455 6dfcbbe2e46491a063ef9a00c972e4e6 7ebff84d379cedb62ce25a69c8f12fbe 21d67b82bd81a22db6d0e7c9d2df2ac5 41e5a3959443e63cb0855ce147081c79 61e80f409b4111ac2321a7765bfc5a74 97c002db8106a229d29b15e70cfb9be8

 

Loading...