បែកធ្លាយរឿង  លោក យន្ត មីន បញ្ជា​ឲ្យ​មន្ទីរ​រៀបចំ​ដែនដី ខេត្តយកលុយ​ពីម្ចាស់ដីនៅទំនប់ព្រែកទល ៤​ដុល្លារ​ ក្នុង ១​ម៉ែត្រការ៉េ ជាថ្នូនិងការចេញ..

ដោយ ៖ សុខ សាន្ត
ថ្ងៃទី06 ខែ12 ឆ្នាំ2018 ម៉ោង 10:13 AM

ភ្នំពេញ៖ លោក យន្ត មីន  អភិបាលខេត្តព្រះសីហនុ បានរងនូវការចោទប្រកាន់ថា បញ្ជាឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្ត យកលុយពីប្រជាពលរដ្ឋ ម្ចាស់ដីនៅទំនប់ព្រែកទល ៤ដុល្លារ ក្នុង ១ម៉ែត្រការ៉េ ជាថ្នូនិងការ  ចេញ វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬប្លង់រឹង ។ នេះបើយោងតាមលិខិតរបស់ លោក យន្ត មីន  ដាក់ ជូន មន្ទីររៀបចំដែនដី។

លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានចាត់ ឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ធ្វើជាតំណាងរដ្ឋបាលខេត្ត ដើម្បី ទទួល យកថវិកាពីម្ចាស់ដី ដោយអះអាងថា ប្រជាពលរដ្ឋបានចូលរួមបរិច្ចាគថវិកា ហើយចេញវិក្កយបត្រត្រឹមត្រូវ។ ហើយ  លុយបន្ថែមផ្លូវការនេះ ត្រូវបានលោក យន្ត មីន លើកឡើងថា ដើម្បីយកទៅរៀបចំហេដ្ឋារចនាសម្ព័ន្ធ ដូចជា ទំនប់ ផ្លូវព័ទ្ធជុំវិញបឹង និងរក្សាចំណីផ្លូវប្រវែង ១០ម៉ែត្រ សងខាង បណ្តាញលូបង្ហូរ ដោយដាំដើមឈើការពារបរិស្ថានមាត់បឹងព្រែកទប់។ បឹងព្រែកទប់ ដែលត្រូវបានកាត់ផ្ទៃដីទំហំ ១១,៥០ហិកតា ឲ្យឯកជន ចាក់ដីលុប ដើម្បីអភិវឌ្ឍន៍។

យោងតាម លិខិតចុះថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១៨ លោក យន្ត មីន បានលើកហេតុផលថា ការយកលុយពីពលរដ្ឋម្ចាស់ដីខាងលើ ដោយចាត់ទុកថា ជាការបរិច្ចាគរបស់ម្ចាស់ដីនេះ ព្រោះតែខេត្ត ត្រូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់បឹងព្រែកទប់ ដូចជា ទំនប់ ផ្លូវព័ទ្ធជុំវិញបឹង ក៏ដូចជា ការរៀបចំដីចំណីផ្លូវ បណ្តាញលូបង្ហូរទឹក និងការដាំដើមឈើការពារបរិស្ថានមាត់បឹង ជាដើម។ក្នុងលិខិត លោកអភិបាលខេត្ត យន្ត មីន បានលើកឡើងថា “បច្ចុប្បន្ន ផ្ទៃបឹងព្រែកទប់ ត្រូវបានប្រែប្រួលតាមស្មារតីអនុក្រឹត្យ លេខ ២៣ អនក្រ.បក ចុះថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពី ការកាត់ផ្ទៃដីទំហំ ១១,៥០ ហិកតា ( ដប់មួយហិកតា និងហាសិបអា ) ចេញពីតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ក្នុងភូមិសាស្ត្រក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ ប៉ុន្តែរដ្ឋបាលខេត្តព្រះសីហនុ ក៏នៅតែរៀបចំហេដ្ឋារចនាសម្ព័ន្ធផ្លូវ និងប្រព័ន្ធលូបង្ហូរទឹក សម្រាប់កិច្ចការបរិស្ថាន។ ដូច្នេះ រដ្ឋបាលខេត្តព្រះសីហនុ ស្នើរ លោកប្រធានមន្ទីរ រៀបចំចាត់ចែង ក៏ដូចជា ណែនាំដល់ម្ចាស់ក្បាលដីទាំងអស់ នៅក្នុងតំបន់បឹងព្រែកទប់ ក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដែលត្រូវទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ត្រូវចូលរួមបរិច្ចាគជាថវិកា ចំនួន USD 4/m² ( បួនដុល្លារសហរដ្ឋអាមេរិកគត់ ក្នុងដីមួយម៉ែត្រការ៉េ ) និងអនុញ្ញាតឲ្យមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ តំណាងឲ្យរដ្ឋបាលខេត្តព្រះសីហនុ ក្នុងការទទួលយកថវិកា ដែលម្ចាស់ដីបរិច្ចាគដោយចេញវិក្កយបត្រត្រឹមត្រូវ”។

ក្នុងលិខិតដដែល លោក យន្ត មីន បានគូសបញ្ជាក់ថា “អាស្រ័យហេតុនេះ សូមលោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ជ្រាប និងអនុវត្តតាមខ្លឹមសារខាងលើឲ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាព”។ពើរដ្ឋម្ចាស់ដីបានិយាយ ថា ពួកគាត់  បានបង់ពន្ធគ្រប់គ្រាន់ហើយ។ បង់ពន្ធរាល់ឆ្នាំ និងបង់ពន្ធគ្រប់គ្នាអស់ហើយ តើលុយទាំងអស់នោះ យកទៅណា? ដីលក់កាត់ឈ្មោះ និងបង់ពន្ធរួចរាល់អស់ហើយ តើលុយ ៤ដុល្លារ យកបន្ថែមនេះ មានគោលការណ៍មកពីណា? ហើយសេវាបន្ថែមនេះ កើតចេញមកពីណា? សេវានេះ បង្កើតឡើងដោយសាលាខេត្ត ឬបង្កើតឡើងដោយរដ្ឋ?។ហើយ  រាល់ហេដ្ឋារចនាសម្ព័ន្ធទូទៅ ក្នុងខេត្តព្រះសីហនុ ជាថវិការរបស់ខេត្ត ព្រោះខេត្តត្រូវបានផ្តល់ឲ្យដោយរដ្ឋាភិបាលនូវខ្ទង់ចំណាយទាំងអស់នេះ ដូច្នេះគ្មានហេតុផលអ្វី ដែលត្រូវមកយកលុយពីប្រជាពលរដ្ឋម្ចាស់ដីផ្ទះនោះឡើយ។

លោកបានបន្តថា រដ្ឋបាលខេត្តព្រះសីហនុ ជាអ្នកមានកាតព្វកិច្ចធ្វើ និងចំណាយគ្រប់ការកសាងហេដ្ឋារចនាសម្ព័ន្ធទាំងអស់របស់ខេត្ត និងគ្មានកាតព្វកិច្ចអ្វី ត្រូវបញ្ជាឲ្យយកលុយពីប្រជាពលរដ្ឋ ដោយគ្មានដឹងក្បាល ដឹងកន្ទុយ ខុសទិសតំបន់នោះទេ!។

ពាក់ព័ន្ធនឹងការកំណត់ឲ្យយកប្រាក់បន្ថែមពីប្រជាពលរដ្ឋ ចំនួន ៤ដុល្លារអាមេរិក ក្នុងដី ១ម៉ែត្រការ៉េ ខណៈប្រជាពលរដ្ឋទៅទទួលយកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថា ប្លង់រឹង ពីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយាដីខេត្តព្រះសីហនុ មិនអាចសុំការបញ្ជាក់ពីលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ បានទេ ដោយទូរស័ព្ទរបស់លោក តេចូល តែគ្មានអ្នកទទួល។

 

photo_2018-12-05_14-46-40 photo_2018-12-05_14-47-29

photo_2018-12-06_09-13-04 photo_2018-12-06_09-13-09 photo_2018-12-06_09-13-30 photo_2018-12-06_09-13-37 photo_2018-12-06_09-13-39 photo_2018-12-06_09-13-44

 

Loading...