ព្រឹកនេះ អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ បណ្តេញជនជាតិចិនជាង ២០០ នាក់ ទៅស្រុកកំនើតវិញ

ដោយ ៖ រិទ្ធី
ថ្ងៃទី06 ខែ12 ឆ្នាំ2018 ម៉ោង 10:35 AM

នៅព្រឹកថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយនាយកដ្ឋានប្រឆាំងភេរវកម្ម និងឧក្រិដ្ឋកម្មឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ រួមជាមួយសមត្ថកិច្ចចិន បានបណ្តេញជនសង្ស័យជាជនជាតិចិនចំនួន ២៣២នាក់ (ស្រី ៣៨នាក់) ពាក់ព័ន្ធករណីឆបោក គំរាមគំហែង ជំរិតទារប្រាក់ តាមប្រព័ន្ធអ៊ីនធើណែត (VOIP) ចេញពីព្រះរាជាណាចក្រកម្ពុជា តាមជើងយន្តហោះពិសេសរបស់រដ្ឋាភិបាលចិន តាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។

គួររំលឹកផងដែលថាក្នុងការបណ្តេញជនជាតិចិនចំនួន២៣២នាក់ឱ្យវិលត្រឡប់ទៅទទួលទោសនៅប្រទេសកំណើត បន្ទាប់ពីពួកគេឆ្លងដែនចូលមកប្រទេសកម្ពុជាដោយខុសច្បាប់ និងបានប្រព្រឹត្តបទល្មើសជម្រិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណេត ហើយត្រូវចាប់ខ្លួនកន្លងមកនៅឯខេត្តតាកែវ៕

47222593_788380041508234_4305994895115419648_n 47461149_2099635363661675_8179472573340319744_n 47495119_788380158174889_1579696350222614528_n 47573951_2099635296995015_1792763840916619264_n

47395265_2157336917686797_8764168981268398080_n 47438149_2157336821020140_1502003574408740864_n

Loading...