ប៉ូលិសតួកគី រឹបអូសបាន សារធាតុញៀនប្រភេទ ហេរ៉ូអ៊ីន បានជាង១តោន នៅភាគខាងកើតនៃប្រទេសតួកគី

ដោយ ៖ រិទ្ធី
ថ្ងៃទី06 ខែ12 ឆ្នាំ2018 ម៉ោង 2:14 PM

អង់ការ៉ា៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ អភិបាលខេត្ត បានថ្លែងឲ្យដឹង កាលពីថ្ងៃពុធថា ប៉ូលិសតួកគី បានរឹបអូសបាន សារធាតុញៀនប្រភេទ ហេរ៉ូអ៊ីន បានជាង១តោន នៅខេត្ត Erzincan ភាគខាងកើតនៃប្រទេសតួកគី ។

យោងតាមសេចក្តីថ្លែងការណ៍មួយ ដែលបានចេញដោយខុទ្ទកាល័យ របស់លោកអភិបាលខេត្ត Erzincan បានសរសេរថា សរុប់នៃសារធាតុញៀន១តោន និងហេរ៉ូអ៊ីន២៧១គីឡូក្រាម ត្រូវបានរកឃើញ ដែលគេបានលាក់ទុកក្នុងខ្លាញ់សត្វ ដែលត្រូវបានបង្កកនៅក្នុង រថយន្តដកទឹកទំនិញមួយគ្រឿ់ង ។

លោកអភិបាលខេត្តបានបញ្ជាក់ថា រថយន្តដឹកទំនិញនោះត្រូវបានបញ្ឈប់ ដោយប៉ូលិសបង្ក្រាបគ្រឿងញៀន់ នៅតាមដងផ្លូវចេញពីក្រុងអ៊ីស្តង់ប៊ុល ទៅកាន់ខេត្ត Van ស្ថិតនៅភាគខាងកើត ។

ក្រសួងមហាផ្ទៃនៃប្រទេសតួកគី បានឲ្យដឹងថា ក្នុងរយៈពេលដើមឆ្នាំ៩ខែក្នុងឆ្នាំនេះ កងសន្តិសុខរបស់តួកគី បើកប្រតិបត្តិការបង្ក្រាបចំនួន់១០៨.១០៥ករណី និងបានរឹបអូសគ្រឿងញៀនគិតជាទឹកប្រាក់២.៨៣ពាន់លាន lira (រូបិយបណ្ណតួកគី)ស្មើនឹង៤៦៧លានដុល្លារ ៕

645x400-record-heroin-haul-bound-for-turkey-seized-in-mediterranean-drug-sting-1496848911513 20170607_Turkey_Drugs-3 thumbs_b_c_a0c5d9e14d45a34c0536feae3313e90e

Loading...