ទីបំផុត រដ្ឋាភិបាលបារាំង បានបោះបង់ចោលទាំងស្រុង នូវការដំឡើងពន្ធលើឥន្ធនៈ

ដោយ ៖ រិទ្ធី
ថ្ងៃទី06 ខែ12 ឆ្នាំ2018 ម៉ោង 2:25 PM

បរទេស៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ រដ្ឋាភិបាលបារាំង បានបោះបង់ចោលទាំងស្រុង នូវការដំឡើងពន្ធលើឥន្ធនៈ ដែលបានបង្កឱ្យមានបាតុកម្ម ដ៏ធំកើតឡើងទូទាំងប្រទេស។ ព័ត៌មាននេះបានកើតឡើងមួយថ្ងៃ បន្ទាប់ពីលោកនាយករដ្ឋមន្រ្តី Edouard Philippe បាននិយាយថា ការដំឡើងពន្ធនឹងត្រូវបានពន្យារពេល រយៈពេលប្រាំមួយខែ បន្ទាប់ពីការគ្រោងទុកខែមករា ឆ្នាំ២០១៩។

លោក Philippe បានប្រាប់រដ្ឋសភាកាលពីថ្ងៃពុធថា «រដ្ឋាភិបាល បានត្រៀមខ្លួនរួចជាស្រេច សម្រាប់កិច្ចចរចាហើយកំពុងបង្ហាញវា ពីព្រោះការបង្កើនពន្ធនេះ ត្រូវបានទម្លាក់ ពីសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ ២០១៩» ។

លោកថា ពន្ធថ្មីនេះមានគោលបំណង បង្ខំឱ្យអ្នកបើកបរចេញ ពីការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល នឹងបន្ថែមតម្លៃស្មើនឹងជាង 30 សេនក្នុងមួយហ្គាឡុង ដែលចំណុះលីត្ររបស់អង់គ្លេស ទៅនឹងតម្លៃប្រេងរបស់បារាំង។ ការខឹងសម្បាចំពោះការដំឡើងថ្លៃប្រេង គឺបាននាំឲ្យពលរដ្ឋបារាំងរាប់សែននាក់ នាំគ្នាតវ៉ាតាមផ្លូវចាប់ផ្តើមនៅថ្ងៃទី ១៧ ខែវិច្ឆិកា ក្នុងអ្វីដែលត្រូវបានគេស្គាល់ថា ជាការតវ៉ា “អាវលឿង” ។

អ្នកនយោបាយមកពីបក្សស្តាំនិយម និងខាងឆ្វេងនិយម បានប្រើបាតុកម្មនេះជាឱកាស ដើម្បីវាយប្រហាររដ្ឋាភិបាល កណ្តាលរបស់ Macron ដែលទទួលបានការគាំទ្រតែ 25% ប៉ុណ្ណោះ។ ផ្ទុយទៅវិញ ការទាមទាររបស់ ក្រុមអាវកាក់ពណ៌លឿង ប្រឆាំងការឡើងថ្លៃ ត្រូវបានគាំទ្រ ដោយប្រជាជនបារាំងច្រើនជាងបីភាគបួន។ ទាំងលោកស្រី Marine Le Pen មកពីគណបក្សស្តាំនិយម រណសិរ្សជាតិនិងលោក Jean-Luc Melenchon មកពីគណបក្សឆ្វេងនិយម បានទាមទារឱ្យលោក Macron រំលាយរដ្ឋសភា និងរៀបចំការបោះឆ្នោតថ្មី ខណៈដែលក្រុមបាតុករ នៅតាមដងផ្លូវនាំគ្នា ស្រែកពាក្យស្លោក ឲ្យលោក ” Macron លាលែងពីតំណែង៕

environ-un-quart-des-francais-seulement-fait-confiance-au-duo-aux-commandes-de-l-executif paris-fuel-protests-3 paris-fuel-protests-11 paris-fuel-protests-16 paris-fuel-protests-17 paris-fuel-protests-20 paris-fuel-protests-21 paris-fuel-protests-23 paris-fuel-protests-26 paris-fuel-protests-27

Loading...