លោក ខាន់ សុវណ្ណ ៖ បើ ប្អូន ផែង វណ្ណៈ មិនហ៊ាន ភ្នាល់ ដាក់ដីផ្ទះនិងជីវិតទេ សុំឲ្យតែប្អូនព្រមទៅ liveផ្ទាល់រួមគ្នា  នៅកំពង់សោមរឿង ..

ដោយ ៖ សុខ សាន្ត
ថ្ងៃទី06 ខែ12 ឆ្នាំ2018 ម៉ោង 3:58 PM

ភ្នំពេញ៖  លោក ខាន់ សុវណ្ណ  បានសសេរសារបង្ហោះនៅលើបណ្តាញសង្គមហៅ  លោក ផែង វណ្ណៈទៅ កំពង់សោម ធ្វើការស៊ើបសួរតម្លៃផ្ទះសំណាក់ និងឡាយវិដេអូ រួម គ្នា   ប្រសិនបើ លោក  ប្អូន  មិនហ៊ានភ្នាល់ ដាក់ដីផ្ទះនិងជីវិតឈប់លេងហ្វេសប៊ុក…ទេនោះ ។

លោក ខាន់ សុវណ្ណ បានសសេថា «  ថ្ងៃស្អែកទី៧ខែធ្នូឆ្នាំ២០១៨…យើង អពប សូមគោរពអញ្ជើញលោកប្អូនផែង វណ្ណៈទៅធ្វើការស៊ើបសួរតម្លៃផ្ទះសំណាក់នៅក្រុងកំពង់សោមទាំងអស់គ្នាដើម្បីបញ្ជាក់ជូនជនរួមជាតិយើងឲ្យបានដឹងថាតើមានបន្ទប់តម្លៃក្រោម១០០$ប៉ុន្មានរយបន្ទប់ដែរទៅ?»។

លោក បន្តថា  «លើកមុនយើងបានបបួលប្អូនថាជាការភ្នាល់ដាក់ដីផ្ទះនិងជីវិតឈប់លេងហ្វេសប៊ុក…ដោយសារប្អូនមិនហ៊ានភ្នាល់ហេតុនេះយើងសម្រេចថាមិនចាំបាច់ភ្នាល់គ្នាក៏បានដែរ ដោយសុំឲ្យតែប្អូនព្រមទៅរួមគ្នាliveផ្ទាល់នៅទីនោះទៅគឺបានហើយ » ។ នេះគឺជាសុឆន្ទៈរបស់យើង អពប ដែលចង់ត្រឹមតែបង្ហាញ**ការពិត**ជូនជាតិមាតុភូមិរបស់យើងតែប៉ុណ្ណោះ ដើម្បីរួមដៃគ្នាកម្ទេចផែនការដ៏ខ្មៅកខ្វក់របស់អាម្សៀរសមរង្សីដែលវាមិនចង់ឲ្យខ្មែរទៅលេងកំពង់សោម។យើងសង្ឃឹមថានឹងបានចម្លើយដ៏វិជ្ជមានមួយពីលោកប្អូនផែង វណ្ណៈ។

ជុំវិញបញ្ហា ហៅ ទៅកំពង់សោមពីសំណាក់ លោក ខាន់ សុវណ្ណនេះ គេមិនទាន់ឃើញ   លោក ផែង វណ្ណះ ឆ្លើយ តប យ៉ាងណានៅលឡើយទេ ប៉ុន្តែកន្លងមក  លោក ផែង វណ្ណះ បាន សសេរថា ថា  យកពេលវេលាមកជួយរកយុត្តិធម៌ជូនពលរដ្ឋរងគ្រោះដោយបញ្ហាដីធ្លី ប្រសើរជាងយកពេលទៅឆ្លើយតបជាមួយឆ្កែឆ្កួត ។

47168318_458660927999690_3491962029743276032_o 47323910_1916875161742620_4000760120668585984_n

Loading...