លោក ពូទីន គំរាមផលិតគ្រាប់់មីស៊ីលនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ ក្រោមសន្ធិសញ្ញាជាមួយ អាមេរិក

ដោយ ៖ រិទ្ធី
ថ្ងៃទី07 ខែ12 ឆ្នាំ2018 ម៉ោង 9:27 AM

ម៉ូស្គូ៖ នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨នេះ  លោក ប្លាឌីមៀ ពូទីន កាលពីថ្ងៃពុធ បានគំរាមផលិតគ្រាប់់មីស៊ីលនុយក្លេអ៊ែរ ដែលត្រូវបានហាមឃាត់ ក្រោមសន្ធិសញ្ញាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីក្រុងវ៉ាស៊ីនតោន បានទុកពេលឲ្យក្រុងម៉ូស្គូ នូវថ្ងៃផុតកំណត់ដើម្បីគោរពតាមកិច្ចព្រមព្រៀង នៃ់់ត្រួតពិនិត្យអាវុធសំខាន់ៗ ។

ភាពតានតឹងចុងក្រោយ បំផុតបានកើតឡើងមួយថ្ងៃ បន្ទាប់ពីរដ្ឋមន្ត្រីការបរទេសអាមេករិក លោក Mike Pompeo បានថ្លែងថា ក្រុងវ៉ាស៊ីនតោន នឹងដកខ្លួនចេញពីសន្ធិសញ្ញាសង្រ្គាមត្រជាក់ដែល កំណត់អំពីអាវុធនុយក្លេអ៊ែរក្នុងរយៈពេល ៦០ថ្ងៃ ប្រសិនបើ រុស្ស៊ី មិនបានរុះរើមីស៊ីលដែលអាមេរិក អះអាងថា ជាការរំលោភកិច្ចព្រមព្រៀងនេះ ។

សហរដ្ឋអាមេរិក បានទុកពេលឱ្យប្រទេសរុស្ស៊ី ចំនួន៦០ថ្ងៃ ដើម្បីអនុវត្តតាមសន្ធិសញ្ញានុយក្លេអ៊ែរ ។

លោក ពូទីន បានច្រានចោលសេចក្តីថ្លែង ការណ៍របស់លោក Pompeo ថា ក្រុងវ៉ាស៊ីនតោន បានសម្រេចរួច ហើយដើម្បីបោះបង់ចោល សន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរ កម្រិតមធ្យម (INF) ។

ប្រមុខមេដឹកនាំវិមានក្រឹមឡាំងបានថ្លែងថា “ពួកគេគិតថា យើងនឹងមិនកត់សម្គាល់ទេ” ដោយអះអាងថា មន្ទីរបញ្ចកោណបានកំណត់ ចំនួនទឹកប្រាក់សម្រាប់ការអភិវឌ្ឍមីស៊ីល ដែលហាមឃាត់ដោយសន្ធិសញ្ញានេះដែរ ៕

169

a08d65611556b22db0cef00d980f2a18

Loading...