លោក គង់ គាំ  ៖ សម រង្ស៊ី ផ្លេកបន្ទោខុសរដូវ មិនអាចចេញព្យុះ ចេញភ្លៀងបានទេ!

ដោយ ៖ ហេង រតនះ
ថ្ងៃទី11 ខែ12 ឆ្នាំ2018 ម៉ោង 1:39 PM

(ភ្នំពេញ) ៖ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិ លោក គង់ គាំ បានប្រឡយពាក្យមួយឃ្លារទៅកាន់ សម រង្ស៊ី ដែលកំពុងស្ថិតនៅក្រៅប្រទេសថា ច្រាស់ច្រាលៗ នៅជិតមាត់ជ្រោះ។

លោក សរសេរបែបនេះ នៅលើបណ្ដាញទំនាក់ទំនងសង្គមរបស់លោកមុននេះបន្តិច ជាការកត់សំគាល់ សាររបស់លោក គង់ គាំ នៅពេលនេះ គឺធ្វើឡើងជាបន្តបន្ទាប់ ក្រោយពី សម រង្ស៊ី បើប្រើយុទ្ធសាស្រ្តប្រែប្រួលមិនឈប់ នៅក្រៅប្រទេស លោកបានសរសរថា« ម្តងប្រធានចលនា ម្តងប្រធានស្តីទី (អតីត…សង្គ្រោះជាតិ) ម្តងដោះលែង កឹម សុខា មុន ម្តង សម រង្ស៊ី កឹម សុខា ជាមនុស្សតែមួយ  ម្តងមិនចាំបាច់គិតពីអ្នក ១១៨ទេ»។

បើតាមអតីតមន្រ្តីជាន់ខ្ពស់រូបនេះ លទ្ធផល សម រង្ស៊ី កឹម សុខា មិនអាចស្ថិតជាកញ្ចប់។ កឹម សុខា មិនអាចដោះលែងមុនខែមីនា ដោយសារការភ្នាល់ ដែលសម រង្ស៊ី ទារហ៊ុន សែន ចុះចេញ។ កឹម សុខា គាំទ្រ សម រង្ស៊ី មិនគាំទ្រ ៖ អ្នកនយោបាយទទួលបានការលើកបម្រាម មាននីតិសម្បទាធ្វើនយោបាយឡើងវិញ) ផ្លេកបន្ទោខុសរដូវ មិនអាចចេញព្យុះ ចេញភ្លៀងបានទេ៕

Loading...