ប្រពន្ធ អេ ពូថង យំស្រែក អាណិតកូនសិស្សដែលជួបគ្រោះថ្នាក់ចរាចរណ៍ធ្ងន់ តែគ្មានអ្នកគិតគូរ

ដោយ ៖ ហេង រតនះ
ថ្ងៃទី26 ខែ12 ឆ្នាំ2018 ម៉ោង 3:16 PM

(ភ្នំពេញ) ៖ ប្រពន្ធរបស់កំពូលកីឡាករ អេ ពូថង ស្រែកយំតាមការLive Facebook អាណិតអាសូដល់កូនសិស្ស ជាកីឡាករប្រដាល់ឈ្មោះ ម៉ន រដ្ឋា ឬ  អេ រដ្ឋា ដែលបានជួបគ្នាថ្នាក់ចរាចរណ៍ កាលពីយប់មិញ ហើយកំពុងត្រូវការឈាមបន្ទាន់ចំនួន១៦ផ្លោក។

កំពុងស្ថិតនៅប្រទេសថៃ លោក អេ ពូថង និងភរិយា បាន Live Facebook រៀបរាប់ពីការខូចចិត្ត ចំពោះវិស័យកីឡាប្រដាល់ ព្រោះតែពេលនេះកូនសិស្សរបស់លោក គឺ អេ រដ្ឋា បានជួបគ្រោះថ្នាកចរាចរណ៍ធ្ងន់ធ្ងរ ស្ទើរតែបាត់បង់ជីវិត។

ជាមួយគ្នាភរិយារបស់លោក អេ ពូថង បានសម្ដែងការខកចិត្តខ្លាំង ចំពោះការយកចិត្តទុកដាក់លើវិស័យកីឡាប្រដាល់ និងវិស័យសិល្បះ ខណៈដែលករណីរបស់កញ្ញា ទេព បូព្រឹក្ស ត្រូវបានមហាជនចាប់អារម្មណ៍ និងយកចិត្តទុកដាក់ជួយ ប៉ុន្តែចំណែកកីឡាករប្រដាល់ អេ រដ្ឋា វិញគ្នាសូម្បីមហាជនចង់ចែករំលែក។

បើតាមប្រភពពីកីឡាករ ម៉ន សាម៉េត ឲ្យដឹងថា អ្នកប្រដាល់ អេ រដ្ឋា បានជួបគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ដបុកតាមផ្លូវនៅព្រែកឯង កាលរាត្រីថ្ងៃអង្គារ ទី២៥ ខែធ្នូ។

ម៉ន សាម៉េត បានឲ្យដឹងថា បច្ចុប្បន្ន រដ្ឋា កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត និងត្រូវការឈាមយ៉ាងចាំបាច់។ ប្រភពដដែលបន្ថែមថា គ្រោះថ្នាក់នេះ ធ្វើឲ្យអេ រដ្ឋា ដាច់ពោះវៀន, ដាច់សសៃឈាម និងប៉ះពាល់ដល់ពោះវៀន។

សម្រាប់សប្បុរសជនចង់ឧបត្ថម្ភដល់កីឡាករ អេ រដ្ឋា អាចទាក់ទងតាមលេខ 016744133៕48418989_747029349009803_7170106961873076224_of49eca7e-9154-498a-b809-f66cec96d6ef

 

Loading...