ខ្លាំងអី អ្នកជះស្រាបៀ លើ  កញ្ញាទេព បូព្រឹក្ស ចូលខ្លួនដោះស្រាយ និងសុំទោស   តែរឿងសំណង ១០ម៉ឺនសុំ ចរាចា ដោះស្រាយគ្នាក្រោយ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី27 ខែ12 ឆ្នាំ2018 ម៉ោង 3:27 PM

ភ្នំពេញ ៖ ជនដៃដល់ដែល ខឹងយកស្រាបៀ ទៅជះលើ កញ្ញាទេព បូព្រឹក្ស កាលពីព្រឹកថ្ងៃទី២៧ ធ្នូនេះបាន ចូលខ្លួនដោះស្រាយ និងសុំទោស តែខាង កញ្ញាទេព បូព្រឹក្ស ទាមទារលក្ខណ័ ៣ចំនួន   ធ្វើលិខិតសុំទោស  សំណង១០ម៉ឺនដុល្លារ  និង  បញ្ចប់មិនគុំគួន ។ តែលក្ខណ័ទាំអ បីត្រូវ ភាគី បង្ក សុំ ចរាចា ដោះស្រាយគ្នាក្រោយ។

យោងតាម ការបង្ហោះលើផេកហ្វេសបុករបស់លោក Heng Loong នាប៉ុន្មាននាទីមុន នៅរសៀលថ្ងៃទី២៧ ធ្នូ ដែលមានខ្លឹមសារដើមទាំងស្រុងដូចខាងក្រោម ៖«នាព្រឹកថ្ងៃទី 27 ខែធ្នូ ឆ្នាំ 2019 ក្រុមមេធាវីស្ម័គ្រចិត្តរបស់កញ្ញាទេពបូព្រឹក្ស បានជួបផ្ទាល់ជាមួយនិងជនបង្កឈ្មោះឆេងរស្មី(រូបខាងក្រោម)ដែលជាអ្នកគប់កំប៉ុងស្រាបៀរមកលើកញ្ញា។

ទាំងជនបង្កនិងទាំងម្ចាស់ហាងបានឆ្លើយថាខ្លួនស្រវឹង តើបងប្អូនទាំងអស់គ្នាទទួលយកបានទេ?    បើគ្រាន់តែពួកគាត់ឆ្លើយដោះសារថាស្រវឹងបែបនេះ?    តើភាពឈឺចាប់ និងខ្មាស់គេប៉ុណ្ណារហូតហ៊ានទៅដល់ធ្វើការ live យំស្រែកតាម facebook ដើម្បីសុវត្ថិភាពផ្ទាល់ខ្លួន និងឱ្យមហាជនជួយរកយុត្តិធម៌?

សំណូមពររបស់ភាគីទេពបូព្រឹក្សមាន 3 ចំណុចដូចខាងក្រោម:

១. ធ្វើសន្និសីទកាសែតសុំទោសជាសាធារណៈ

២. សំណងរដ្ឋប្បវេណីខូចខាតកិត្តិយសចំនួន 10 ម៉ឺនដុល្លារ

៣. ធ្វើកិច្ចសន្យាចំពោះមុខអាជ្ញាធរមីនគុំគួនសងសឹកគ្នាបញ្ចប់ ទំនាស់ដោយសន្តិវិធី។

ភាគីជនបង្កបានដកឃ្លាដើម្បីពិចារណាទៅលើសំណូមពរទាំងបីរបស់ជនរងគ្រោះ។

តែទោះបីជាយ៉ាងណាគេមិនទាន់ដឹងថា តើភាគីទាំងពីទទួលយក ដំណោះស្រាយ បញ្ចប់ត្រឹមកំរិតណានោះទេ ។

183f4cf5ee69dca65a3c2d28c384b6f8 48422580_991712131013877_5571862340116152320_n 49009378_1946502875446515_5316821087521079296_n 49079324_1946502902113179_6903486533282562048_n 49147995_2309956975882361_7710020999936212992_o b6d767d2f8ed5d21a44b0e5886680cb9-23

Untitled design (30)

 

Loading...