លោក ថៃ  នរះសត្យា  ពន្យល់ពីការលើកឡើងរបស់លោក  រឿងគេ ជះស្រាបៀ លើតារាចម្រៀង ជារឿង តូចតាច 

ដោយ ៖ សុខ សាន្ត
ថ្ងៃទី27 ខែ12 ឆ្នាំ2018 ម៉ោង 4:22 PM

ភ្នំពេញ៖  បន្ទាប់ពីមានការរិះគន់ ជុំវិញករណី លោក លើកឡើង រឿង ករណីបុរសម្នាក់ជះស្រាបៀ លើ តារា ចម្រៀង ទេព្យ  បូប្រឹក  ជារឿង  តូចតាច   លោក ថៃ  នរះសត្យា    នៅរសៀលថ្ងៃទី២៧ ខែធ្នូ នេះ  សរសេរសំណេរយ៉ាងវែងមួយ ដោយបាន   ពន្យល់ពីការលើកឡើងរបស់លោក   បើ ប្រៀបធៀបរឿងធំៗ លើសកលលោក ។

យោងតាមសំណេរ គេហទំព័រយើងសូម ផ្សាយទាំងស្រុង  ៖  វាជាបំណងល្អដែលគ្រាន់តែមិនស្ថិតក្នុងក្បាលអន់ខ្សោយប៉ុណ្ណោះ។ ខ្ញុំចង់ប្រៀបធៀបថា :គ្រប់ការប្រយុទ្ធលើលោកនេះ រួមទាំងសង្គ្រាមលោកលើកទី១ និងលើកទី២ផងនោះ មិនដែលចប់ទៅដោយការប្រយុទ្ធហែកហួរគ្នាទេ ! វារមែងរលត់ទៅដោយការសម្រុះសម្រួលណាមួយមិនខាន។ ក៏ដូចជាសង្គ្រាមកន្លងទៅនៅកម្ពុជាដែរ តើវាជាការចប់ដោយការប្រយុទ្ធស៊ីសាច់ហុតឈាមឬ ?។

ក្រោយថ្ងៃរំដោះជាតិជាប្រវត្តិសាស្ត្រនាថ្ងៃ៧មករា ក៏ពិតមែនតែសង្គ្រាមទ្រង់ទ្រាយធំបានរលត់ទៅជាបណ្តោះអាសន្ន តែសង្គ្រាមឆ្មក់នៅតែបន្តឆក់យកជីវិតមនុស្ស សត្វ និងបំផ្លិចបំផ្លាញប្រទេសដ៏កម្សត់នេះជាបន្តបន្ទាប់រហូតដល់ឆ្នាំ 1998 ទើបទទួលបានសន្តិភាពពេញលេញលើផ្ទៃប្រទេស ដោយសារការអនុវត្តន៍នយោបាយ ឈ្នះឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ដែលប្រកាន់យកអាវុធចចារគ្នាជាមូលដ្ឋាន ដោយមិនប្រើអាវុធប្រល័យគ្នាទេ ។ ខ្ញុំចង់យកបញ្ហាខាងលើនេះមកជាឧបករណ៍ ទើបខ្ញុំឲ្យតម្លៃថាវាមិនមែនជារឿងធំដែលប៉ះពាស់ដលើសុវត្ថិភាពប្រទេសជាតិ និងសន្តិសុខសង្គមនោះឡើយ ! ។

រឿងធំ និងរឿងល្បីមិនដូចគ្នាទេ ! អារឿងតូវប៉ុនបាតដៃក៍វាអាចល្បីដែរ អាចល្បីខាងល្អ ខាងគុណធម៌ ក៏អាចល្បីខាងមិនល្អ ខាងអគុណធម៌ដែរ ! ដូចនេះហើយដែលខ្ញុំបានវាយតំលៃថាវាមិនមែនជារឿងធំនោះ ពោលគឺជារឿងដែលអាចនិយាយគ្នាបាន បើភាគីជម្លោះទាំងសងខាងមានសុឆន្ទ:ក្នុងការដោះស្រាយគ្នា។

ខ្ញុំមិនបាននិយាយកាន់ជើង ដោយលម្អៀងទៅខាងណាឡើយ ហើយខ្ញុំក៏បានបន្ទោសចំពោះជនដែលមិនចេះគ្រប់គ្រងខ្លួនហើយបញ្ចេញកំហឹងទៅលើគេនោះដែរ ប៉ុន្តែការបញ្ចេញមតិប្រមាថមកលើខ្ញុំពីសំណាក់ជនមួយចំនួនណានោះ វាគ្រាន់តែជាកម្រិតគំនិតនៃបុគ្គលម្នាក់ៗក្នុងការប្រីសិទ្ធរបស់ពួកគាត់ប៉ុណ្ណោះ រួមទាំងចៃបណ្ឌិតម្ទេសខ្មាំងពីរបីផ្លែផងដែរ។

ខ្ញុំសុំអរគុណចំពោះបងប្អូនជនរួមជាតិ និងបណ្តា Facebook’s friends នៅគ្រប់ច្រកល្ហកនៃពិភពលោក ដែលបានផ្តល់តម្លៃសម្តីរបស់ខ្ញុំក្នុង វិចារណញ្ញាណ និងហេតុ-ផល ។ សូមទាំងអស់គ្នាមេត្តាទទួលពីខ្ញុំនូវ ការគោរពជូនពរ សុខសប្បាយ សុវត្ថិភាព និង សំណាងល្អតទៅ….” ទំពក់វាទៅ ទើបព្នៅវាម៉ោ ” ថនស.27.2018

thai_narak_satiya

Loading...