អ៊ឹម ជីវ៉ា ក្ដៅស្លឹកត្រចៀកជាមួយលោក ថៃ នរៈសត្យា រហូតធ្លាយពាក្យមួយឃ្លាថា

ដោយ ៖ ហេង រតនះ
ថ្ងៃទី28 ខែ12 ឆ្នាំ2018 ម៉ោង 3:09 PM

(ភ្នំពេញ) ៖ ព្រោះតែរឿងកញ្ញា ទេព បូព្រឹក្ស ត្រូវបានបុរសម្នាក់ជះស្រាបៀដាក់ កាលពីយប់ថ្ងៃណូអែល ជិតដាច់ឆ្នាំទៅហើយរឿងនេះនៅមិនទាន់ចប់នៅឡើយទេ រហូតដល់ថ្ងៃនេះ លោក អ៊ឹម ជីវ៉ា និងអនុរដ្ឋលេខាធិការក្រសួងវប្បធម៌ លោក ថៃ នរៈសត្យា នៅឆ្លើយឆ្លងគ្នាមិនទាន់ចប់ដូចអាយ៉ៃ។

បន្ទាប់ពីលោក អ៊ឹម ជីវ៉ា បានធ្វើថតឃ្លីបវីដេអូខ្លីមួយបង្ហាញពីកិច្ចសំភាសន៍ហើយត្រូវបានគេយកទឹកជះដាក់ ត្រូវបានមហាជនដឹងថា លោក អ៊ឹម ជីវ៉ា ចង់ឌឺដងដាក់លោក ថៃ នរៈសត្យា ករណីដែលរដ្ឋលេខាធិការក្រសួងវប្បធម៌រូបនេះ បានលើកឡើងនៅក្នុងកិច្ចសំភាសន៍ជាមួយនឹងបណ្ដារសារព័ត៌មានក្នុងស្រុកថា ករណីកញ្ញា ទេព បូព្រឹក្ស ជាករណីតូចតាច កុំប្រឹងបំប៉ោងឲ្យធំអី! ការលើកឡើងនេះហើយ បានធ្វើអ្នកគាំទ្រតារាស្រីវ័យក្មេងរូបនេះ មិនពេញហើយបានរិះគន់ជាបន្តបន្ទាប។

ហើយនៅថ្ងៃនេះ លោក អ៊ឹម ជីវ៉ា បានសរសេរនៅលើបណ្ដាញសង្គមរបស់លោកថា« សូមគោរពនិងជូនចំពោះ ឯកឧត្តម ថៃ នរៈសត្យា ដោយក្តីគោរព ក្មួយសូមជំរាបឯកឧត្តមថា ក្មួយជាក្តិបមមង់តារា វាមិនល្បី មិនលេចធ្លោទេឯកឧត្តម តែក្មួយខំប្រឹងរស់ដោយការតស៊ូពីបាតដៃទទេជាមួយសិល្បៈ រស់នៅជាមួយព្រះសង្ឃ មិនដែលបានបំផ្លាញយកលុយម៉ែឳចាយឬបំផ្លាញក្នុងគ្រួសារឡើយ ក្មួយខំប្រឹងចង់ល្បីដោយមិនប្រើខ្សែដូចគេ ..! អ្នកខ្លះកូនប្រលងហ្វេសស៊ីឪធ្វើគណអធិបតី..! តាំងពីក្មួយចូលសិល្បៈមកក៏មិនដែលបានដើទៅណាដើម្បីបំផ្លាញសង្គម អោយសង្គមស្អប់ខ្ពើម ហើយក្មួយមិនចេះជក់គ្រឿងញៀនទេ ក៏មិនបានទៅលក់គ្រឿងញឿនដែរ ឯកឧត្តមអើយ ..! ក្មួយក៏មិនបានទៅខ្ចីលុយធនារគារដើម្បីបំពេញភាពហ៊ឺហារដូចអ្នកខ្លះទេឯកឧត្តម ..! គឺក្មួយទទួលស្គាល់អ្វីដែលក្មួយមាន ក្មួយជាអ្នកក្ររស់ដោយកិត្តិយស បើគេជួលទៅសម្តែងក្មួយទៅ ទៅច្រៀងម្តងបានតែ១០$ ឡើងទូរទស្សន៍ម្តងគេអោយតែ ២០$ និងឯកឧត្តម ក្មួយខំប្រឹងរកលុយមកចិញ្ចឹមគ្រួសារ»។

លោកបានសរសេរបន្តថា«ក្មួយសូមថ្លែងអំណរគុណដែលឯកឧត្តមប្រើភាសារសរសេលើ comment Facebook ភាសារសរសេរបស់ឯកឧត្តមក្មួយមិនថាឯកឧត្តមមើលងាយក្មួយទេ តែក្មួយពិតជាមានកិត្តិយសដែលក្មួយជាមម៉ង់តារាមិនល្បី បានរដ្ឋលេខាធិការក្រសួងមក comment ចំពោះពាក្យពេជ្រដ៏មានន័យក្នុង comment នេះ!! សូមគោរពជូនពរឯកឧត្តមនិងក្រុមគ្រួសារមានសុខភាពល្អជោគជ័យសំរេចគ្រប់ភារកិច្ច ។ដោយក្តីគោរពអំពីក្មួយៈ អ៊ឹម ជីវ៉ា»៕49031542_2093762290692694_2799850826204446720_n 49132429_2093797004022556_7581657763332227072_n

Loading...