ជនជះស្រាដាក់ ទេព បូព្រឹក្ស ៖ ស្រវឹងស្រាខ្លាំងភ្លេចថាខ្លួនឯងធ្វើអ្វី សុំទោស ហើយសងជំងឺចិត្ត១ម៉ឺនដុល្លារ បញ្ជាប់រឿង

ដោយ ៖ ហេង រតនះ
ថ្ងៃទី28 ខែ12 ឆ្នាំ2018 ម៉ោង 4:51 PM

(ភ្នំពេញ) ៖ ជនបង្កហេតុ ដែលមានឈ្មោះថា ឆេង រស្មី បានប្រាប់ក្រុមអ្នកសារព័ត៌មាននៅក្នុងសន្និសីទកាសែទនៅមុននេះបន្តិចថា«ខ្ញុំចូលរួមសោកស្ដាយ និងសុំទោសដល់កញ្ញា ទេព បូព្រឹក្ស ចំពោះហេតុការណ៍ដែលបានកើតឡើង ដោយសារតែខ្ញុំផឹកគ្រឿងស្រវឹងខ្លាំងពេក ហើយភ្លេចថាខ្លួនបានធ្វើអ្វីទាំងអស់»។

ការបញ្ជាក់បែបនេះ ក្រោយពីមេធាវីការពារក្ដីរបស់កញ្ញា ទេព បូព្រឹក្ស បានបញ្ចាក់ថា កញ្ញា សុខចិត្តបញ្ជាប់រឿងក្រោយពីលោក ឆេង រស្មី ចេញមុខសុំទោស សងជំងឺចិត្តចំនួន១ម៉ឺនដុល្លារ។

ចំពោះតំណាងម្ចាស់ហាង«សមុទ្រ» បានបញ្ជាក់ថានេះគឺជាករណីយល់ច្រលំប៉ុណ្ណោះ។

ចំណែកកញ្ញា ទេព បូព្រឹក្ស វិញ បានថ្លែងអំណរគុណដល់ការលើកទឹកចិត្តមកពីគ្រប់ទិសទី ពិសេសគឺអ្នកពាក់ព័ន្ធ ចំពោះករណីនេះផងដែរ និងអរគុណដល់អ្នកសារព័ត៌មានក្នុងស្រុកទាំងអស់ដែលបានជួយផ្សព្វផ្សាយ។ ហើយនាងបញ្ជាក់ថា នាងព្រមទទួលយកសំណង និងការសូមទោសផងដែរ។

សូមរម្លឹកថាក្រុមហ៊ុនស្រាបៀរមួយបាន អញ្ចើញនាងទេព បូប្រឹក្ស ទៅច្រៀងហាងមួយមានញឺឈ្មោះថា «សមុទ្រ» ក្នុងតម្លៃ មកក្នុងតម្លៃ៩០០ដុល្លារមកច្រៀងដើម្បីប្រម៉ូតស្រាបៀរឲ្យក្រុមហ៊ុន តែកំពុងតែច្រៀងនោះក៏មានជនមិនល្អម្នាក់បានជះស្រាដាក់នាង ដែលជាតារាចម្រៀង។

រឿងរ៉ាវនៃការជះស្រាបៀរនិងគប់កំប៉ុងស្រាបៀរលើតារាចម្រៀងស្រីដែលនិយមលេងស្ទាយបរទេស កំពុងតែពុះកញ្ជ្រោលខ្លាំងក្លាមែនទែន បន្ទាប់ពីកញ្ញាទេព បូព្រឹក្ស ស្រែកយំខ្លាំងៗបង្ហាញនូវក្តីឈឺចាប់ ដែលមិនអាចគណនាបានចំពោះទង្វើដែលបុរសម្នាក់បានធ្វើមកលើរូបនាង ព្រោះទង្វើបែបនោះគឺជាការមិនឱ្យតម្លៃមនុស្សស្រី និងអ្នកសិល្បៈទាល់តែសោះ ។

ហើយ កញ្ញា ទេព បូព្រឹក្ស បានដាក់ពាក្យបណ្តឹង ប្តឹងទៅបុរសជនបង្ក រួមទាំងថៅកែហាង នឹងក្រុមហ៊ុនស្រាបៀរ(hite) ដែលបាននាំនាងមកច្រៀង ដែលមិនបានគិតពីសុវត្ថិភាពរបស់នាង បណ្តោយឲ្យជនសង្ស័យជះស្រាមកលើនាង ហើយនាងទាមទាជំងឺចិត្តចំនួន១០ម៉ឺនដុល្លារ ហើយប្រាក់នោះយកទៅឧបត្តម្ភទៅលើកុមារកំព្រា និងមនុស្សធម៌ ៕

 

Loading...