អ្នក នាង  សូ ដានីតា  ប្រកាសឲ្យ អាខោនហ្វេកបុក (ជំនោរ និស្សយ័) ចេញមុខ ដោះស្រាយ ពីការផុសប្រមាថជីវិត្ត រឿង ក្រឡាប់ឡាន

ដោយ ៖ សុខ សាន្ត
ថ្ងៃទី02 ខែ01 ឆ្នាំ2019 ម៉ោង 2:26 PM

ភ្នំពេញ៖ តារា សម្តែងកាយវិការនិង ពិធីការនី អ្នក នាង  សូ ដានីតា   បានសសេរសារ ប្រកាសនៅក្នុង អាខោនរបស់នាង ឲ្យ ម្ចាស់អាខោន ឈ្មោះ (ជំនោរ និស្សយ័) ចេញមុខមកដោះស្រាយ ការ   ផុសប្រមាថមើលងាយ អាយុជីវិតរបស់នាង  រឿង ក្រឡាប់ឡាន  លធ្វើដំណើរឆ្លងឆ្នាំ។

ការ ចេញប្រកាស របស់ តារាស្រីរូបនេះធ្វើឡើងបន្ទាប់ពី  អាខោនហ្វេកបុក (ជំនោរ និស្សយ័)  បានស៊ែ អត្ថបទ មួយ ដោយមានរូប  អ្នកនាង  សូ ដានីតា   អ្នកស្រី ចន  ចន្ទ័លក្ខណា   ដែលប្រគល់ នំ ខូបកំណើត អោយ ដោយសសេរសារ លើថេក បន្ថែមថា   ( គួរអោយរន្ធត់មែន ទើបតែផុសរូបបានមួយសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំយ៉ាងតក់ស្លុតបែបនេះ ) ។

ក្រោយពីឃើញ សារ បង្ហោះបែបនេះ  អ្នកនាង សូ ដានីតា  ដែលជាសាមីខ្លួន បាន សសេរសារ តប ទៅអាខោននោះវិញ  កាលពីប៉ុន្មានម៉ោងមុននេះថា    «ខ្ញុំសុំអោយ ម្ចាស់អាខោន ឈ្មោះ (ជំនោរ និស្សយ័)   ចេញមុខមកដោះស្រាយពីការផុសប្រមាថមើលងាយ អាយុជីវិតរបស់នាងខ្ញុំ នឹង ដូចដាក់ទំនាយអាយុជីវិត នឹងរាល់ការធ្វើដំណើររបស់នាងខ្ញុំដោយ ចេតនា ដោយសរសេរថា  ( គួរអោយរន្ធត់មែន ទើបតែផុសរូបបានមួយសោះ ឥឡូវក្រឡាប់ឡានពេលធ្វើដំណើរឆ្លងឆ្នាំយ៉ាងតក់ស្លុតបែបនេះ )

ទី១ នេះជាការបំពុលពត៍មាន ប៉ះពាល់ដល់កិត្តយសរបស់នាងខ្ញុំ

ទី២ គឺប្រមាថអាយុជីវិតនាងខ្ញុំ

បើម្ចាសអាខោនខាងលើ មិនចេញមុខដោះស្រាយទេ នាងខ្ញុំ សូ ដានីតា សុំដាក់ពាក្យប្តឹង ម្ចាស់អាខោន ( ជំនោរ និស្សយ័ ) ពីបទប្រមាថមើលអាយុជីវិតនាងខ្ញុំដោយប្រយោល

( ហើយមិនបាច់និយាយលឺថា គេនិយាយទេ ព្រោះមានតែលោកម្នាក់ទេ ដែរសរសេរបែបនេះ អត់មានបងប្អូនណាគេនិយាយទេ គឺមានតែលោកម្នាក់គត់សរសេរបែបនេះ )។

ប៉ុន្តែទោះបីជាយ៉ាងណាគេមិនទាន់ឃើ ញអាខោន ហ្វេកបុក (ជំនោរ និស្សយ័) ចេញមុខបកស្រាយ ទៅតាមការទាមទារនោះនៅឡើយទេ ។

49069754_2751884571703544_4678996724415463424_n 49439055_2751872261704775_1704579666884427776_n Cam51