តុលាការនិងបើកសវនការសំណុំរឿង លោកថោង សារ៉ាត់ បាញ់ សម្លាប់ ឧកញ៉ា អ៉ឹង ម៉េង ជឺ នៅថ្ងៃទី ១៥,១៦,១៧មករា ខាងមុខនេះ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី08 ខែ01 ឆ្នាំ2019 ម៉ោង 2:23 PM

ភ្នំពេញ ៖ បើតាមសេចក្ដីជូនដំណឹងរបស់ក្រុមប្រឹក្សាជំនុំជំរះសំណុំរឿងព្រហ្មទ័ណ្ឌដែលដឹកនាំដោយលោក តុប ឈុនហេង អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការកាត់ទោសលោកថោង សារ៉ាត់ និងអង្គរក្សចំនួន៥នាក់ (ស្លាប់ម្នាក់) នៅព្រឹកថ្ងៃទី១៥ , ១៦ ,និង១៧មករា ឆ្នាំ២០១៩ខាងមុខនេះ ។

ជនជាប់ចោទដែលនឹងត្រូវឈរនៅក្នុងរង្វង់ក្រចកសេះ ដើម្បីឱ្យតុលាការវិនិច្ឆ័យសេចក្តីនោះរួមមាន៖

-ទី១ឈ្មោះ ថោង សារ៉ាត់ ភេទប្រុស អាយុ ៣៨ឆ្នាំ ថៅកែក្រុមហ៊ុន ៩៩៩ ជាប់ចោទពីបទ ផ្តើមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន

-ទី២ឈ្មោះ សៀង វាសនា ភេទប្រុស អាយុ ៤៤ឆ្នាំ និងទី៣ឈ្មោះ លី សៅ ហៅវី ភេទប្រុស អាយុ ៤២ឆ្នាំ (ស្លាប់) ជាប់ចោទពីបទ ឃាតកម្មគិតទុកជាមុន

-ទី៤ឈ្មោះ កូយ ចាន់ថុល ភេទប្រុស អាយុ ២៩ឆ្នាំ ទី៥ឈ្មោះ មាស សម្បត្តិ ភេទប្រុស អាយុ ២៧ឆ្នាំ និងទី៦ឈ្មោះ ឈុន ចិត្រា ភេទប្រុស ជាប់ចោទពីបទ សមគំនិតក្នុងអំពើឃាតកម្មគិតទុកជាមុន។

      ចំណែកជនរងគ្រោះមានឈ្មោះ អ៊ឹង ម៉េងជឺ ថៅកែក្រុមហ៊ុន ស៊ីម៉ងតិ៍ពេជ្រ ត្រូវឃាតករបាញ់សម្លាប់ កាលពីម៉ោងប្រាមាណជាជាង៧ល្ងាចថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤កន្លងទៅនៅមុខតូបលក់ផ្លែឈើស្រស់ក្បែរផ្សារអូឡាំពិក ។

      សវនាការនេះធ្វើឡើងបន្ទាប់ពីចៅក្រមសើបសួរលោក លី សុខឡេង បានបិទការសើបសួរហើយបញ្ជូនសំណុំរឿងអោយចៅក្រមបន្តនីតិវិធីជំនុំជំរះ ។

       នាពាលកន្លងមកក្រុមប្រឹក្សាជំនុំជំរះបានប្រកាសសាលក្រមចាត់របៀបបង្វិលសំណុណរឿងអោយចៅក្រមសើបសួរបើកការសើបសួរនូវចំណុចសង្ស័យមួយចំនួនដែលនៅសេសសល់ ហើយការសើបសួរនោះបានពន្យាពេលអស់ជិតមួយឆ្នាំទើបចៅក្រមសម្រេចបិទការសើបសួរនិងបញ្ជូនសំណុំរឿងអោយចៅក្រមកាត់ទោសជនជាប់ចោទផនៅថ្ងៃទី ១៥ ,១៦,និងថ្ងៃទី១៧មករាឆ្នាំ២០១៩ខាងមុខនេះ ។

     សូមរំលឹកថានាពេលសវនាការច្រើនលើកកន្លងមក ក្រុមជនជាប់ចោទបានបដិសេធថាពួកគេមិនជាប់ពាក់ព័ន្ធនិងការសម្លាប់លោកឧកញ៉ា អុឹង ម៉េងជឺ ទេ ប៉ុន្តែពួកគេមិនមានភស្តុតាងដោះបន្ទុកទាល់តែសោះ ។

       គួររំឮកដែរថា ជនជាប់ចោទឈ្មោះ ថោង សារ៉ាត់ និងឈ្មោះ ថោង ចំរើន (ជាឪពុក) និងឈ្មោះ កែវ សារី (ជាម្តាយ) ក៏ធ្លាប់ត្រូវបាន លោក ឃី ឆៃ ចៅក្រមសាលា រាជធានីភ្នំពេញ សម្រេចផ្តន្ទាទោស ដាក់ពន្ធនាគារ ពី២ឆ្នាំ ទៅ២ឆ្នាំកន្លះ និងពិន័យជាប្រាក់ក្នុងម្នាក់ៗ ៦លានរៀលចូលជាថវិការដ្ឋ ក្រោមបទចោទប្រកាន់ កាន់កាប់អាវុធដោយគ្មានការអនុញ្ញាត យោងតាមមាត្រា ៤៩០ នៃក្រមព្រហ្មទណ្ឌ ៕ 

 

Loading...