វីល្លាម គង្គ័៖ នឹងសុំឲ្យ សម្ដេចក្រឡាហោម ស ខេង បំភ្លឺលើករណីកូនប្រុស នាយឧត្តមសេនីយ៍ ម្នាក់ ពាក់សក្ត័ ៤ទាំងមិនទាន់ រៀនចប់ថ្នាក់ទី១២ 

ដោយ ៖ សុខ សាន្ត
ថ្ងៃទី09 ខែ01 ឆ្នាំ2019 ម៉ោង 7:23 AM

ភ្នំពេញ៖  លោក សុខ សវណ្ណ វឌ្ឍនា សាប៊ុងហៅ វីល្លាម គង្គ័   ប្រធាន គណបក្សខ្មែរក្រោក និងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់បានថ្លែងថា ករណី ក្មេងប្រុសម្នាក់ អាយុ ប្រមាណជា ២០ ឆ្នា  ពាក់សក្ត័ ៤  ក្នុងនាម លោក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជា   នឹង សាកសួរ ទៅ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗ លើករណី នេះ ។

ការប្រកាសរបស់លោក លោក សុខ សវណ្ណ វឌ្ឍនា សាប៊ុង  បានធ្វើឡើង  ក្រោយពីមហាជនអ្នកលេងហ្វេកបុក ចែកចាយរូបថត និង រិះគន់ ឡើងព្រោងព្រាតទៅលើ    យុវជនម្នាក់  ពាក់ស័ក្តិ ៤ទាំងក្មេងបំផុត  និងបាន សួរ គ្នាទៅវិញទៅមកថាតើ   «គាត់ជាអ្នកណា? ចូលធ្វើប៉ូលិសតាំងពីឆ្នាំណា? មានបទពិសោធន៍ សមត្ថភាព និងគុណសម្បត្តិអ្វីខ្លះ ទើបអាចពាក់ស័ក្ត៤ទាំងក្មេងបែបនេះ?។

ប្រភពច្បាស់ការណ៍មួយបានឲ្យដឹងថា ក្មេងប្រុសដែលពាក់សក្ត័ ៤ នេះ មាន   ឈ្មោះ ណយ សុភារុណ មានឋានន្តរស័ក្តិថ្នាក់ វរសេនីយត្រី និងមានមុខតំណែង ជានាយរងការិយាល័យ។ លោកវរសេនីយត្រី ណយ សុភារុណ ត្រូវ ជាសាច់ញាតិ  លោកនាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ (ដែលនៅក្នុងរូបនោះឪពុកពាក់ផ្កាយ៤ឈរ ពីមុខរីឯកូនប្រុសពៅ ពាក់ស័ក្តិ ៤ឈរពីក្រោយ)។ ប្រភពដដែលបន្តថា  លោកវរសេនីយត្រី ណយ សុភារុណ  ការពាក់សក្ត័ ៤របស់លោក នៅពេលនេះ ទើប នឹង រៀនចប់ថ្នាក់ទី១២  កាលពី ថ្មី កន្លងមកនេះ  ។ ហើយលឺ ថា ទើប បានចូលក្របខ័ណ្ឌប៉ូលិសទើបតែបាន ប៉ុន្មាន ឆ្នាំ ប៉ុណ្ណោះ ក៏បាន ពាក់ស័ក្តិ ៤តែម្តង ។

អ្នកខ្លះលើកឡើងថា ករណីនេះសង្ស័យ គាត់ក្រិន មើលទៅដូចក្មេងតែ គាត់អាយុ ច្រើន ហើយ ចូល បំរើ ប៉ូលីស ក៏ច្រើន ឆ្នាំ មាន ស្នាដៃ ល្អ ទើប ថ្នាក់ លើ លើកទឹកចិត្តផ្តល់សក្ត័អោយគាត់បែបនេះ។ តែ ទោះ ជាយ៉ាងណា ករណីនេះមិនអាចសុំការបំភ្លឺពី លោកនាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយកសវនកម្មផ្ទៃក្នុង នៃក្រសួងមហាផ្ទៃ  បានទេ ។

បន្ទាប់ពីមានការ  បង្ហោះរូបភាពនិង សារ  រិះគន់  ឡើងព្រោងព្រាត  លោក សុខ សវណ្ណ វឌ្ឍនា សាប៊ុង ប្រធាន គណបក្សខ្មែរក្រោក បានថ្លែងថា ករណី ក្មេងប្រុសម្នាក់ អាយុ ប្រមាណជា ២០ ឆ្នាំ   ពាក់សក្ត័ ៤   ក្នុងនាម លោក សមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះនិងផ្ដល់យោបល់ជា   នឹង សាកសួរ ទៅ សម្ដេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក្នុងពេលឆាប់ៗ លើករណី នេះ ។

លោក បន្តថា «ករណីនេះ លោក និងទាមទារ  រក ចំឡើយបំភ្លឺជាក់លាក់មួយដែលអាចទទួលយកបានដើម្បីធានាថាការប្រលងចូលក្របខ័ណ្ឌមន្ត្រីរាជការរបស់ក្រសួងមហាផ្ទៃគឺប្រកបដោយ តម្លាភាព អព្យាក្រឹត្យ គ្មានអំពើ ពុករលួយ ខ្សែស្រឡាយ »។

តាមសេចក្តីរាយការណ៏បានឲ្យដឹងថា  អគ្គសវនកម្មផ្ទៃក្នុង គឺ មិនមែនមានតែកូនប្រុសពៅលោកនាយឧត្តមសេនីយ៍ ធឹម សុផា នោះទេ គឺនៅមានសែស្រឡាយមួយចំនួនទៀត ហើយមានឋានន្តរស័ក្តខ្ពស់ថែមទៀតផង ដែលជាហេតុនាំ ឲ្យមានមន្ត្រីក្នុងអង្គភាពខ្លះមានសតិអារម្មណ៍ ឬផ្លាស់ប្តូរចេញក៏មានដែរ៕

49235746_2288947058046828_7899105754026606592_n 49343324_2288947041380163_4366175178003054592_n

Loading...