ពលរដ្ឋអឺរ៉ុប​ប្រឈមនឹងបញ្ហាជាច្រើនខណៈពេល អ្នកស្លាប់​កើនឡើង ១៣នាក់ បណ្តាលមកពីការបាក់ព្រិលសង្កត់ពីលើ

ដោយ ៖ រិទ្ធី
ថ្ងៃទី09 ខែ01 ឆ្នាំ2019 ម៉ោង 3:00 PM

តំបន់អឺរ៉ូបទាំងមូល គ្របដណ្តប់ដោយព្យុះព្រិល ស្ទើតែទាំងតំបន់អឺរ៉ុបទាំងមូល ដោយមានអ្នកស្លាប់កើនឡើង ១៣នាក់ហើយ ភាគច្រើន បណ្តាលមកពីការបាក់ព្រិលសង្កត់ពីលើ ។

ព្យុះព្រិលនៅដើមឆ្នាំ២០១៩នេះ បានធ្វើឲ្យមនុស្សរាប់ពាន់នាក់ត្រូវជាប់គាំងនៅតាមតំបន់នានា ពិសេសគឺតំបន់ភ្នុំ Alps ត្រូវឡោមព័ទ្ធដោយព្រិលយ៉ាងក្រាស់មិនអាចធ្វើដំណើរចេញ ចូលទៅណាបានឡើយ។ ជើងហោះហើររាប់រយ ក៏ត្រូវបានលុបចោលផងដែរ ។

តាមតួលេខជាបឋម ភាគច្រើនអ្នកស្លាប់ គឺដោយសារតែ បាក់ព្រិលពីលើកំពូលភ្នុំ នៅតាមបណ្តាប្រទេសដូចជា ន័រវេយ ស្វិស អូទ្រិស អាល្លឺម៉ង រ៉ូម៉ានី ជាដើម។ កម្លាំងជួយសង្គ្រោះអូទ្រិសកាលពីថ្ងៃទី ៧ខែមករាបានរកឃើញសាកសពមនុស្ស២នាក់ ជាអ្នកជិះស្គី ។ចំនួនអ្នកស្លាប់នៅក្នុងតំបន់ជិះស្គីកើនឡើងដល់៥នាក់ ។

ជាមួយគ្នានោះក្រុមជួយសង្គ្រោះ ប្រទេសន័រវេយ បានខិតខំស្វែងរកអ្នកដែលបាត់ខ្លួន៤នាក់ កាលពីសប្តាហ៍កន្លងមក ត្រូវផ្អាកស្វែង រក កាលពីថ្ងៃទី៨ ខែមករា ដោយសារតែ ព្រិលធ្លាក់ខ្លាំង មើលមិនបានឆ្ងាយ។ ដោយឡែកនៅក្នុងប្រទេស រ៉ូម៉ានីវីញកាលពីថ្ងៃទី ៨ខែមករា ក្រុមជួយសង្គ្រោះបានរកឃើញសាកសពបុរសវ័យ៦៧ឆ្នាំ ម្នាក់ នៅរម្មណីយដ្ឋា ក្នុងទីក្រុង Slatina អ្នកស្លាប់នោះដោយសារតែអាកាសធាតុ ត្រជាក់ខ្លាំងពេក គឺ ក្រោម សូន្យ ដល់ទៅ -២៤អង្សាសេ ។ ជាមួយគ្នានោះនៅក្នុងប្រទេសអាល្លឺម៉ង ស្វិស ក៏បានប្រកាសថាមានអ្នកស្លាប់ ដោយសារតែព្យុះព្រិលផងដែរ ។

នៅអាកាសយានដ្ឋានអន្តរជាតិ Schiphol ក្នុងរដ្ឋធានី Amsterdam ប្រទេសហុល្លង បានលុបជើងហោះហើរ កាលពីថ្ងៃទី៨ ខែមករា រាប់រយជើង ។ គ្រាន់តែក្រុមហ៊ុនអាកាសចរណ៍ KLM របស់ហុល្លង បានលុបជើងហោះហើយដល់ទៅ១៥៩ជើង ។

ព្រិលធ្លាក់មានកម្រាស់១,៥ម៉ែត្រ ហើយតំបន់ខ្លះមានកម្រាស់ដល់ទៅ៣ម៉ែត្រ ដែលជាហេតុការណ៍មិនធ្លាប់កើតមានពីមុនមកឡើយ ។ សីតណ្ហភាព នៅក្នុងប្រទេសតំបន់អឺរ៉ូប ភាគច្រើន គឺស្ថិតនៅក្រោមសូន្យ អង្សាសេទាំងអស់ ។ តាមការព្យាករណ៍ នៅមានព្រិលធ្លាក់ជាបន្តប៉ុន្មានថ្ងៃខាងមុខ ៕

880x495_story-7e60ee7c-059e-531f-91fd-d13bbf888463_260476

Motorits install snow chains on their car tyres on December 30, 2017, in Beaufort, central eastern France, as they make their way to ski resorts in the French Alps. / AFP PHOTO / JEAN-PIERRE CLATOT (Photo credit should read JEAN-PIERRE CLATOT/AFP/Getty Images)

merlin_134755644_aa0c98c9-e689-4d82-93d6-385f0339582d-facebookJumbo wfpp3snnezyzk1tuuryv

Loading...