លោក សុខ លីម ៖ លោក សម រង្ស៊ី  មួយជីវិតនេះគ្មានវាសនាអាចឈ្នះ សម្តេច ហ៊ុន សែនបាន នោះឡើយ  មានតែនាំ  ទុកឲ្យរាស្ត្រ  

ដោយ ៖ សុខ សាន្ត
ថ្ងៃទី09 ខែ01 ឆ្នាំ2019 ម៉ោង 3:06 PM

ភ្នំពេញ៖ លោក សុខ លីម អនុប្រធាន បក្សខ្មែរក្រោក  សម្តែងការ យល់ខុស  ដែលកន្លងមក លោក បាន  ប្រៀបធៀប  លោក សម រង្ស៊ី  ទៅនិង លីវ ប៉ី  ក្នុងរឿងសាមកុក  សុខចិត្តស្លាប់រស់ជាមួយរាស្ត្រេង តែតាមការពិត សម រង្សី ជា កំសាកអាត្មានិយម  រត់ចោលរាស្ត្រ ខ្លាច ស្លាប់  មួយជីវិតនេះគ្មានវាសនាអាចឈ្នះ សម្តេច ហ៊ុន សែនបាន នោះឡើយ  ។

លោក សុខ លីម អតីត ជា អ្នកជំនួញ មួយរូប បច្ចុប្បន្ន ជា អនុប្រធាន បក្សខ្មែរក្រោក   និងជា សមាជិក ឧត្តម ប្រឹក្សានិងពិគ្រោះយោបល់  បាន សសេរសារ ប្រៀបធៀប សម រង្សី និង ទៅរឿង សាម កុក  ទៅនិងតួអង្គរ  លីវ ប៉ី សុខចិត្តស្លាប់ជាមួយ រាស្ត្រ   ប៉ុន្តែសម រង្សី  មិនបាន ជួយ រាស្ត្រ ហើយបែជា ធ្វើបាប រាស្ត្រ ទៅ វិញ        តាមរយះ ស្រែក ក្តែងៗ ពីក្រៅស្រុកឲ្យ សហគមន៏   ផ្តាច់ជំនួយ  ការ អនុគ្រោះ ពន្ធ  នាំទំនិញ ទៅកាន់សហគមន៏អ៊ឺរ៉ុប ទៅវិញ ។លោក បន្ថែមថា បើ   សហគមន៏អ៊ឺរ៉ុបផ្តាច់ការ អនុគ្រោះ ពន្ធ  មិនអោយកម្ពុជា នាំ ទំនិញ ផ្នែក វាយនភណ័ កាន់ដែរ  ទៅកាន់ ទីផ្សា អឺរ៉ុប អ្នក រងគ្រោះ ពិតប្រាដក គឺ  កម្មករ ពលរដ្ឋ ខ្មែរ ។

យោងតាមសំណេររបស់លោក បានសសេរ នៅថ្ងៃទី៩ មករា ឆ្នាំ២០១៩ នេះ  ថា « ដំបូងឡើយខ្ញុំសង្កេតឃើញលោក សម រង្ស៊ី មានបុគ្គលិកលក្ខណៈ អាចប្រៀបប្រដូចជាមួយ លីវ ប៉ី  ក្នុងរឿងសាមកុក  តែដល់វគ្គមួយក្នុងរឿងសាមកុក ពេលឆាវឆាវលើកទ័ព៥០ម៉ឺ ននាក់វាយចូល ក្រុង ស៊ី ងយេ គឺ លីវ ប៉ី  សុខចិត្តនាំប្រជារាស្រ្ត ១.៨លាននាក់រត់ចេញពីក្រុង ស៊ី ង យេទាំងដឹងថានាំប្រជារាស្រ្តច្រើនយ៉ាងនេះរត់មានតែនាំទុក្ខដល់ខ្លួន តែ លីវ ប៉ី  ពោលពាក្យមួយម៉ាត់ទៅកាន់ ខុង មីង ថា ”ស្តេចគ្រប់ជំនាន់សុទ្ធតែគិតថាទឹកដីសំខាន់ តែមនុស្សយើងពេលជួបទុក្ខលំបាកសុទ្ធតែរត់រកសាច់ញាតិ ពេលនេះប្រជារាស្រ្តកំពុងជួបការលំបាក ពួកគេសុទ្ធតែគិតខ្ញុំជាសាច់ញាតិ ជឿជាក់ខ្ញុំ បើខ្ញុំរត់ចោលប្រជារាស្រ្តថ្ងៃនេះខ្ញុំនឹងក្លាយជាមនុស្សអត់គុណធម៌ គ្មានការទទួលខុសត្រូវ មិនរួមសុខទុក្ខជាមួយប្រជារាស្រ្ត ខ្ញុំនឹងត្រូវបាត់បង់អ្វីៗទាំងអស់នៅថ្ងៃនេះ តែបើខ្ញុំយកចិត្តប្រជារាស្រ្តបាន និងរួមសុខទុក្ខជាមួយប្រជារាស្រ្តបានថ្ងៃនេះ រឿងទឹកដី និងអំណាចគឺគង់តែយកបាននៅថ្ងៃក្រោយទេ” តាមការឆ្លុះបញ្ជាំងក្នុងប្រវត្តិសាស្រ្ត ចារថាលោក សម រង្ស៊ី  មួយជីវិតនេះគ្មានវាសនាអាចឈ្នះ សម្តេច ហ៊ុន សែនបាន នោះឡើយ ហើយក៏គ្មានវាសនាកាន់ការងារ ប្រទេសជាតិបាន បានត្រឹមបោករាស្រ្ត រត់ចោលរាស្រ្តតែប៉ុណ្ណោះ»។

សូមបញ្ជាក់ថា កាលពីថ្មី នេះលោក  សម រង្សី  នៅតែ បន្ត  ស្រែក ក្តែងៗ ពីក្រៅស្រុក ឲ្យ សហគមន៏ អ៊ឺរ៉ុប  ផ្តាច់  ពន្លឿន    ផ្តាច់ការ អនុគ្រោះ ពន្ធ  នាំទំនិញ ពីកម្ពុជា ទៅកាន់សហគមន៏អ៊ឺរ៉ុប  ដើម្បីគៀបសង្កត់ រាជរដ្ឋាភិបាលកកម្ពុជា ឲ្យគោរពលទ្ធិប្រជាធបតេយ្យ ។

49603483_745069122535937_3864762193148903424_n 691544903 691544906

 

Loading...