សមត្ថកិច្ច សម្រេច  ​បាញ់​ក្របី ឡើងក មួយក្បាល ស្លាប់ ក្រោយពី  វ័ធ មនុស្ស ពីនាក់ឲ្យរងរបួស់

ដោយ ៖ សុខ សាន្ត
ថ្ងៃទី09 ខែ01 ឆ្នាំ2019 ម៉ោង 3:33 PM

កំពង់ឆ្នាំង៖   ក្របី ឡើងក មួយក្បាល ដែល វ័ធ មនុស្ស ពីនាក់ឲ្យរងរបួស់ ត្រូវបាន  ម្ចាស់ក្របីបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង ស្នើសុំថ្នាក់លើបាញ់ក្របីនេះសម្លាប់ចោល ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ហេតុការណ៏នេះ បាន កើតឡើង កាលពី ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩  នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ។

លោក ណុប សារ៉ាត់ អាយុ៤៦ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិត្រពាំងចឹក្សា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ជាម្ចាស់ក្របី ដែលជា អ្នក រកស៊ីទិញលក់គោក្របី បានឲ្យដឹងថា  កាលពីថ្ងៃទី៤ ខែមករា លោកបានទិញក្របីស្ទាវមួយក្បាលនេះពីភូមិជរ ឃុំប្រស្នឹប ស្រុកលាប្អៀរ  ដឹកតាមរ៉ឺម៉កមូតូ យកមកទុកថែបំប៉ននៅផ្ទះ ក្នុងភូមិត្រពាំងចឹក្សា។  លុះព្រឹកឡើង ថ្ងៃទី៥ ខែមករា លោកបានដឹកក្របីនេះចេញពីផ្ទះទៅចងនៅវាលស្រែ ស្រាប់តែក្របីស្ទាវនេះ ដេញបុក និងជល់លោកចំនួន៣ដងផ្ទួនៗគ្នា បណ្តាលអោយលោករបួសជាមធ្យម ។ ហើយល្ងាចឡើង វាដេញជល់ និងវ័ធក្មេងប្រុសអាយុ១៣ឆ្នាំ ម្នាក់ទៀត ដែលកំពុងឃ្វាលគោនៅវាលស្រែ បណ្តាលឲ្យរងរបួសធ្ងន់សន្លប់ និងអ្នករត់ម៉ូតូឌុបម្នាក់ ក្នុងភូមិ ត្រូវបានក្របីឡើងកនេះដេញវ័ធ បណ្តាលអោយខូចម៉ូតូស្រាល។

លោក បន្តថា ដោយសារឃើញ ស្ថានភាពមិនស្រួល ក៏បាន រាយការណ៏ទៅ ទៅសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលកំពង់ឆ្នាំង ស្នើសុំថ្នាក់លើបាញ់ក្របីនេះសម្លាប់ចោល ដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ដោយមាន  ឯកភាពពីថ្នាក់លើ នៅថ្ងៃទី៨  ខែមករា ឆ្នាំ២០១៩ សមត្ថកិច្ចកងរាជអាវុធហត្ថក្រុងកំពង់ឆ្នាំង សហការជាមួយនគរបាលប៉ុស្តិ៍កំពង់ឆ្នាំង បានតាមប្រមាញ់បាញ់សត្វក្របីនៅក្នុងភូមិត្រ ពាំងចឹក្សា តែមិនបានសម្រេច វាក៏បានរត់ឆ្លងផ្លូវជាតិមកនៅក្នុងភូមិទួលក្រឡាញ់ខាងលិចផ្លូវជាតិលេខ៥វិញ ដោយនៅតាមផ្លូវសូម្បីតែម៉ូតូ រថយន្ត ក៏វាដេញវ័ធដោមិនរើសមុខឡើយ។

ក្រោយ មក ទើប សមត្ថកិច្ចបាន លូនចូលកៀនសត្វក្របី ដែលពួនក្នុងព្រៃ  ប្រើអាវុធអាកា បាញ់ ១គ្រាប់ចំឆ្អឹងជំនីខាងស្តាំ បណ្តាលអោយក្របីសាហាវមួយក្បាលនេះរត់មួយខ្យល់បានប្រមាណជា៤០ម៉ែត្រ ហើយដួលក្នុងទឹកថ្លុកមួយ ដាច់ខ្យល់ងាប់ទៅ៕

 

691405602-600x338 691405603-600x338 691405604-600x338 691405605-600x338 691405606-600x338 691405609-600x292

Loading...