សំណុំរឿង អតីតអភិបាលខេត្តតាកែវ លោក ឡាយ វណ្ណៈនិងបងប្រុស ជាប់ចោទ សម្លាប់អ្នកស្រីចេវ វឌ្ឍនា  និងបើកសវនការកាត់ទោស នៅថ្ងៃទី២៣មករា

ដោយ ៖ សុខ សាន្ត
ថ្ងៃទី09 ខែ01 ឆ្នាំ2019 ម៉ោង 5:04 PM

ភ្នំពេញ ៖ ករណី អតីតអភិបាលខេត្តតាកែវ គឺលោកឡាយ វណ្ណៈ និងអតីតស្នងការ រ ង ខេត្ត  លោកឡាយ ណារិទ្ធ  ជាប់ ចោទលើ ករណី  ឃាតកម្ម  សម្លា ប់ នារីដ៏ស្រស់ស្អាតផូផង់ គឺ   អ្នកស្រី ចេវ វឌ្ឍនា  និងត្រូវបាន  ក្រុមប្រឹក្សាជំនុំជំរះ តុលាការ បើកសវនការ   ជំរុំជម្រះ   នៅថ្ងៃទី ២៣មករា ឆ្នាំ២០១៩ខាងមុខ។

ប្រភពព័តិមានច្បាស់ការពីសាលាដំបូងរាជធានីភ្នំពេញបានបញ្ជាក់អោយដឹងថា រឿងក្ដីព្រហ្មទ័ណ្ឌ ដែល ត្រូវ បើក សវនាការ កាត់ទោស ជនជាប់ ខាងលើ ដឹកនាំ ដោយ លោក  ហម ម៉េងសែ  អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាជំនុំជំរះ ។

សូមរំលឹកថា  សាលាដំបូង រាជធានី ភ្នំពេញ  បាន ចោទប្រកាន់អតីតអភិបាល ខេត្ត   តាកែវ លោក ឡាយ វណ្ណៈ និងមនុស្ស បីនាក់ផ្សេង ទៀត  ក្នុង ចំណោម៦ នាក់ ពី បទឃាតក ម្ម និង បទ  លាក់បាំងព័ត៌មានទាក់ទងនឹងករណីឃាតកម្ម លើ មន្ត្រីរដ្ឋសភា ម្នាក់គឺលោកស្រី ចេវ សុវឌ្ឍនា  អាយុ ៣៦ ឆ្នាំ   មានកូន ៣នាក់។

អ្នកនាំពាក្យអយ្យការ អមសាលាដំបូង រាជធានីភ្នំពេញ លោក លី សុផាណា បានអោយដឹងកាលពី  ថ្ងៃ ទី ៣មេសាកន្លងមក ថា ចៅក្រមសាលាដំបូងបានបើកការស៊ើបសួរលើសំណុំរឿង ព្រហ្មទណ្ឌនេះឡើងវិញដោយចោទប្រកាន់ទៅលើឈ្មោះ ឡាយ វណ្ណៈ អតីត អភិបាលខែត្តតាកែវនិងបងប្រុសរបស់ លោកឈ្មោះ ឡាយ ណារិទ្ធ អតីតស្នងការរងនគរបាល ខេត្តតាកែវពីបទឃាតកម្មតាមមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌ។  ហើយមនុស្សពីរនាក់ទៀត  ត្រូវបានតុលាការ  ចោទ ពីបទលាក់បាំង តម្រុយតាម មាត្រា ៥៣២នៃក្រមព្រហ្មទណ្ឌ គឺ ឈ្មោះ ម៉េន សាម៉ៃ ជាអ្នកបើកបរ ឲ្យលោកឡាយ វណ្ណៈ និងឈ្មោះ ជឹម វុធ ជាអ្នកបំរើក្នុងផ្ទះ របស់អ្នកស្រី ចែវ សុវឌ្ឍនា។

លោក លី សុផាណា បញ្ជាក់ថាព្រះរាជអាជ្ញាបានសម្រេច បញ្ជូនសំណុំរឿងទៅចៅក្រមស៊ើបសួរដើម្បីចាត់ការបន្ត តាមនីតិវិធី។ ចំណែកលោកឡាយ វណ្ណៈ ត្រូវឃុំខ្លួន បណ្ដោះអាសន្ននៅពន្ធនាគារ  ប៉េហ្សី   នៃ ស្នងការ នគរបាល   រាជធានីភ្នំពេញ  ។   ចំណែកលោក ឡាយ ណារិទ្ធ លោកម៉េន សាម៉ៃ និង លោក ជឹម វុធ ត្រូវឃុំខ្លួននៅពន្ធនាគារព្រៃស (ម១) ។ ចំណែកឯ មនុស្សពីរនាក់ទៀតឈ្មោះ ចាន់ រី ភេទស្រី និង ឈ្មោះ តាក់ រតនា ជាអ្នកបើកឡានឲ្យ លោក ឡាយ ណារិទ្ធ តុលាការ មិនចោទប្រកាន់ទេគឺ ដោះលែងឲ្យទៅផ្ទះ វិញ។

លោក លី សុផាណា មិនបាន បញ្ជាក់លម្អិតពីសំណុំរឿង ព្រហ្មទណ្ឌនេះថាតើមានអ្នកជាប់ពាក់ព័ន្ធឃាតកម្មនេះ ផ្សេងទៀត ឬយ៉ាងណានៅឡើយទេដោយលោក អះអាង ថាសំណុំរឿងព្រហ្មទណ្ឌ ជាឯកសារត្រូវរក្សាការសំងាត់ ដែលធានាដល់កិច្ចនីតិវិធីនិងប្រយោជន៍នៃការស៊ើបសួររបស់ ចៅក្រម។

អ្នកច្បាប់ លើកឡើងថា ករណីនេះ  ប្រសិនបើតុលាការ រកឃើញ ថា  លោក ឡាយ វណ្ណៈ និងបងប្រុសរបស់ លោកគឺ លោក ឡាយ ណារិទ្ធ   ពិតជាឃាតក សម្លាប់អ្នកស្រី ចែវ សុវឌ្ឍនា មែននោះ   លោក ទាំង ពី   អាចប្រឈមនឹងការ  ជាប់ ទោស  ពី ១០ ទៅ ១៥ ឆ្នាំ   ។  រីឯមនុស្សពីរនាក់ទៀតជាអ្នកបើកបរ និង អ្នកបំរើក្នុងផ្ទះ ដែលតុលាការចោទប្រកាន់ ពីបទលាក់តម្រុយនោះ អាចនឹង ជាប់ទោសពី ១ ឆ្នាំទៅ៣ឆ្នាំ និងពិន័យជាប្រាក់ពី ១សែនទៅ ២ លានរៀល។

សូមរំលឹកថា  កាលពីថ្ងៃ ទី ៣១ ខែ មីនា អតីត អភិបាល ខេត្ត តាកែវ លោក ឡាយ វណ្ណៈនៅមុនពេលតុលាការចាប់ខ្លួនបាន សរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក Facebook របស់ លោក ទទួលស្គាល់ថា លោក មានទំនាក់ទំនស្នេហាជាមួយនឹស្ត្ររងគ្រោះ ឈ្មោះ ចេ វ សុ វឌ្ឍនា ប៉ុន្តែបានបដិសេធថាលោកមិនមែនជា ជនដៃដល់ក្នុងរឿងឃាតកម្មនេះទេ។ ដំបូងឡើយត្រូវបានរកឃើញស្លាប់ដោយចងកដែល សមត្ថកិច្ចខេត្តតាកែវ អះអាងកាលពីពេលនោះថា ជនរងគ្រោះ ធ្វើ អត្តឃាតខ្លួនឯង ប៉ុន្តែ ក្រោយការស៊ើបអង្កេតរបស់សមត្ថកិច្ចក្រសួងមហាផ្ទៃបង្ហាញថាស្ត្រីជនរងគ្រោះត្រូវបាន ធ្វើឃាតទៅវិញ ៕

photo_2019-01-09_16-15-28 (2) photo_2019-01-09_16-15-28 (3) photo_2019-01-09_16-15-28 (5) photo_2019-01-09_16-15-28

Loading...