ប្រធានាធិបតីតៃវ៉ាន់ ប្រកាសធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំ ដើម្បីពង្រឹងសមត្ថភាព ការពារជាតិ

ដោយ ៖ រិទ្ធី
ថ្ងៃទី10 ខែ01 ឆ្នាំ2019 ម៉ោង 9:26 AM

តៃប៉ិ៖ នៅថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩ នេះយោធាតៃវ៉ាន់ នៅថ្ងៃពុធនេះ បានប្រកាសពីការធ្វើសមយុទ្ធយោធាទ្រង់ទ្រាយធំថ្មីមួយសម្រាប់ឆ្នាំ២០១៩នេះ ដើម្បីពង្រឹងសមត្ថភាព ការពារជាតិ និងស្វែងយល់ពីវិធីសាស្ត្រទប់ទល់ជាមួយចិន ដែលទើបតែព្រមានប្រើកម្លាំងយោធាវាយយកកោះតៃវ៉ាន់។

យោងតាមយោធាតៃវ៉ាន់ សមយុទ្ធយោធានឹងត្រូវធ្វើឡើងក្នុងពេលឆាប់ៗនេះ ក្នុងគោលបំណងពង្រឹង និងសិក្សាក៏ដូចជាបង្កើតយុទ្ធសាស្ត្រ ការពារជាតិថ្មីៗ សំដៅប្រឆាំងនឹងការលុកលុយ ឬឈ្លានពានណាមួយពីសំណាក់មហាយក្សចិន។ ប៉ុន្តែព្រមពេលជាមួយគ្នា យោធាតៃវ៉ាន់ មិនទាន់បញ្ជាក់អ្វីលម្អិតបន្ថែមពីសមយុទ្ធយោធានេះនៅឡើយទេ។

គួរបញ្ជាក់ថា ចិនបានចាត់ទុកថាកោះតៃវ៉ាន់គឺជាខេត្តរបស់ខ្លួន និងក៏បានព្រមានជាច្រើនឆ្នាំមកហើយដែរថានឹងប្រើប្រាស់កម្លាំងយោធាវាយយកកោះតៃវ៉ាន់ បើសិនជាទីក្រុងតៃប៉ិ ហ៊ានប្រកាសឯករាជ្យ៕

38bb5c0e-97b1-11e8-acb0-2eccab85240c_1280x720_150323 34495891250_49aebee085_k 1608242249592357 ca3e9102-452b-11e7-935d-dac9335a3205_1280x720_234404

Loading...