លោកត្រាំផ្ទះកំហឹង ទះតុ ដើរចេញពីកិច្ចប្រជុំ ជាមួយលោកស្រី​ Nancy Pelosi ​មេដឹកនាំគណបក្ស ប្រជាធិបតេយ្យនៅក្នុងសភា

ដោយ ៖ រិទ្ធី
ថ្ងៃទី10 ខែ01 ឆ្នាំ2019 ម៉ោង 9:46 AM

ទីក្រុងវ៉ាសុីតោន៖ វិវាទនយោបាយនៅអាមេរិក កាន់តែរីកធំឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការបិទទ្វារដ្ឋាភិបាលនឹងបន្តអូសបន្លាយ ក្រោយពេល កិច្ចពិភាក្សារវាង លោកត្រាំនិងគណបក្ស ប្រជាធិបតេយ្យមិនទទួលបានលទ្ធផល ដោយគណបក្ស ប្រជាធិបតេយ្យ មិនព្រមចំណាយសម្រាប់សាងសង់ជញ្ជាំងព្រំដែន ដែលលោកត្រាំស្នើរឡើង ។

ប្រធានាធិបតីអាមេរិកដូណាលត្រាំ បានចាកចេញពីកិច្ចប្រជុំ ក្រោយពេល លោកស្រី Nancy Pelosi មេដឹកនាំគណបក្ស ប្រជាធិបតេយ្យនៅក្នុងសភា បានបញ្ជាក់ថា នឹងមិនអនុញ្ញាតផ្តល់ប្រាក់សម្រាប់ សាងសង់ជញ្ជំាងព្រំដែន ឡើយ។ ស្ថានភាពខាងលើ នឹងធ្វើឲ្យការបិទទ្វារដ្ឋាភិបាលអាមេរិក នៅតែអូសបន្លាយទៅមុខទៀត។
ប្រធានាធិបតីដូណាល ត្រាំ មានកំហឹងយ៉ាងខ្លាំង នៅពេលដែលភាគីខាងគណបក្សប្រជាធិបតេយ្យ បានបដិសេធន៍ច្រានចោលសំណើរបស់លោក ម្តងហើយៗទៀត ដែលទទូចចង់បានឲ្យមានការអនុម័តយល់ព្រមលើគម្រោងចំណាយទឹកប្រាក់៥.៧ពាន់លានដុល្លារដើម្បីសាងសង់ជញ្ជាំងព្រំដែន ជាប់ជាមួយប្រទេសម៉ិកស៊ីកូ ។

លោកដូណាល់ ត្រាំ បានដើរចេញទាំងកំហឹងក្នុងចិត្ត ហើយបានសរសេរបង្ហោះសារតាមបណ្តាញទំនាក់ទំនងសង្គមថា «ទើបតែបានចេញពីកិច្ចប្រជុំមួយ ជាមួយ Chuck និង Nancy, ជាសរុបគឺខ្ជះខ្ជាយពេលវេលា ។ ខ្ញុំបានសួរថា តើមានអ្វីបានកើតឡើងក្នុងរយៈពេល៣០ថ្ងៃ ប្រសិនជាខ្ញុំមិនបានបើកទ្វារឲ្យបានឆាប់រហ័សទេនោះ តើអ្នកឯងយល់ព្រមក្នុងបញ្ហាសន្តិសុខតាមព្រំដែន ដោយរួមបញ្ចូលទាំងជញ្ជាំង ឬរបាំងការពារដោយដែក ដែរឬទេ? Nancy ឆ្លើយថា ទេ ។ ខ្ញុំ និយាយវិញថា ចឹងមានតែ bye-bye, គ្មានអ្វីត្រូវធ្វើទៀតទេ»។

លោក Chuck Schumer ប្រធានព្រឹទ្ធសភាគណបក្សសាធារណរដ្ឋបាននិយាយថា បន្ទាប់ពីលោកដូណាល់ ត្រាំ សួរទៅលោកស្រីប្រធានរដ្ឋភានៃគណបក្សប្រជាធិបតេយ្យ Nancy Polosi ថា តើលោកស្រី «យល់ព្រមចំពោះការកសាងជញ្ជាំងព្រំដែនរបស់ខ្ញុំ»ដែរឬទេ ហើយលោកស្រី បានឆ្លើយថា «ទេ» ពេលនោះ លោក ត្រាំ និយាយថា «យើងគ្មានអ្វីត្រូវពិភាក្សាគ្នាទេចឹង» ក្រោកឡើង ហើយដើរចេញតែម្តង ៕

1050681898 chuck-schumer-says-angry-donald-trump-stormed-out-shutdown-meeting-president-calls-it

Loading...