ប្រធានាធិបតីម៉ិចស៊ីកូ ​អះអាងថាមិនចូលរួមពិភាក្សាពីរឿងសង់ជញ្ជាំងព្រំដែនឡើយ ព្រោះវាជាបញ្ហាផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក

ដោយ ៖ រិទ្ធី
ថ្ងៃទី10 ខែ01 ឆ្នាំ2019 ម៉ោង 10:35 AM

ម៉ិចស៊ីកូ ៖ នៅថ្ងៃពុធ ទី០៩ ខែមករា ឆ្នាំ២០១៩ ប្រធានាធិបតីម៉ិចស៊ីកូ លោក Obrador បាននិយាយនៅថ្ងៃពុធនេះថាលោកមិនចូលរួមពិភាក្សាពីរឿងសាងសង់ជញ្ជាំងព្រំដែន ជាមួយលោក ដូណាល់ ត្រាំ ឡើយ ដោយសំអាងថាវាគឺជាបញ្ហានយោបាយផ្ទៃក្នុងរបស់សហរដ្ឋអាមេរិក។

លោក Obrador ដែលទើបតែឡើងកាន់តំណែងជាប្រធានាធិបតីម៉ិចស៊ីកូ កាលពីឆ្នូ ឆ្នាំ២០១៨កន្លងទៅ ធ្វើការកត់សម្គាល់បែបនេះនៅក្នុង សន្និសីទសារព័ត៌មានមួយ និងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានអះអាងថា វិបត្តិមនុស្សជាតិកាន់តែរីកធំឡើងនៅព្រំដែនភាគខាងត្បូងជាប់នឹងប្រទេសម៉ិចស៊ីកូ ហើយលោកបានទាមទារឲ្យសភាអនុម័តថវិកាដើម្បីសាងសង់ជញ្ជាំងព្រំដែនជាបន្ទាន់។

នាឱកាសថ្លែងសារតាមកញ្ចក់ទូរទស្សន៍ជាលើកដំបូងចេញពីសេតវិមាន នៅថ្ងៃអង្គារសប្ដាហ៍នេះ លោកត្រាំ បានលើកឡើងដូច្នេះថា៖« «ប្រជាជនអាមេរិកកំពុងរងគ្រោះដោយសារការធ្វើអន្តោប្រវេសន៍ខុសច្បាប់យ៉ាងអនាធិបតេយ្យ។ ជញ្ជាំងព្រំដែនគឺពិតជាចាំបាច់បំផុត សម្រាប់ការរក្សាសន្តិសុខតាមព្រំប្រទល់ ដូច្នេះហើយតើត្រូវចាំយូរដល់ពេលណាទៀត ទើបសភាយល់ព្រមផ្តល់ថវិកាសម្រាប់គម្រោងដ៏សំខាន់នេះ»។

គួរជម្រាបថា ចំនួនជនអន្តោប្រវេសន៍ដែលលួចឆ្លងចូលទឹកដីអាមេរិក បានថយចុះពី១.៦លាននាក់នៅឆ្នាំ២០០០ មកនៅត្រឹមតិចជាង ៤០០,០០០នាក់ នៅឆ្នាំ២០១៨។ ការសិក្សាស្រាវជ្រាវបានរកឃើញទៀតថា ជនអន្តោប្រវេសន៍ខុសច្បាប់ ក៏មិនសូវមានទំនោរទៅប្រព្រឹត្តទៅបទល្មើសឡើយ បើធៀបនឹងជនដែលកើតនៅសហរដ្ឋអាមេរិកផ្ទាល់នោះ។ កាលពីចុងសប្តាហ៍មុនសេតវិមានបានអះអាងថាភេរវកររាប់ពាន់នាក់ត្រូវបានចាប់ខ្លួន ពេលកំពុងព្យាយាមឆ្លងព្រំដែនអាមេរិក-ម៉ិចស៊ីកូ ក៏ប៉ុន្តែតាមពិតទៅ មានតែប៉ុន្មាននាក់ប៉ុណ្ណោះត្រូវឃាត់ខ្លួន នៅឯព្រលានយន្តហោះនោះ៕

១ (1) ១ (2) 1531305899_489620_1531306010_noticia_normal

Loading...