រថភ្លើងបានបុកគ្នា នៅរដ្ឋធានី នៃប្រទេសអាហ្វ្រិកខាងត្បូង គឺនៅរដ្ឋធានី Pretoria ស្លាប់៣​នាក់​និង​ជាង៦០០នាក់រងរបួស

ដោយ ៖ រិទ្ធី
ថ្ងៃទី10 ខែ01 ឆ្នាំ2019 ម៉ោង 11:13 AM

អាហ្វ្រិកខាងត្បូង៖ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ម្សិលមិញ នេះ រថភ្លើងបានបុកគ្នា នៅរដ្ឋធានី នៃប្រទេសអាហ្វ្រិកខាងត្បូង គឺនៅរដ្ឋធានី Pretoria យ៉ាងហោចណាស់មនុស្ស៣នាក់ បាត់បង់ជីវិត និងជាង៦០០នាក់បានរងរបួស ។

នៅក្នុងខ្សែវីដេអូ ដែលបង្ហាញឲ្យដឹងអំពីឧប្បត្តិហេតុ រថភ្លើងបុកគ្នានេះដែរ អ្នកដំណើរនៅលើរថភ្លើង មានប្រមាណ៨០០នាក់ នៅគ្រាដែលមានហេតុការណ៍កើតឡើង ។

យោងតាមវីដេអូបានបញ្ជាក់ថា មនុស្សចំនួន៦២០នាក់បានរងរបួស និងបានបញ្ជូនតាមឧទ្ធម្ភាគចក្រ ទៅសង្គ្រោះនៅមន្ទីរពេទ្យ ។

តាមការឲ្យដឹងពីប្រភពនៃការបង្ហាញដោយខ្សែវីដេអូ បានឲ្យដឹងថា ក្នុងនោះមានអ្នករងរបួសមួយចំនួន ក្នុងចំណោមអ្នករងគ្រោះស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ ។

មិនបានដឹងមូលហេតុពិតនៃគ្រោះថ្នាក់រថភ្លើងនេះនៅឡើយទេ ៕

4d6a7e0e9dc74b8d94986783924e6e49 ae450f7c3b7260af606c255224b5ebf1 train-collision Un32titled unnamed

Loading...