ចាប់ ខ្លួន មន្រ្តីនគរបាលពាក់ផ្កាយមួយ និងកូនចៅ ៥នាក់ ពេលចុះ ត្រួតពិនិត្យ ឃ្លាំងមួយកន្លែង  បញ្ជួនទៅសាកសួរ នៅអគ្គស្នងការនគរបាលជាតិ សង្ស័យ ប៉ះខ្សែអ្នក ធំ

ដោយ ៖ សុខ សាន្ត
ថ្ងៃទី10 ខែ01 ឆ្នាំ2019 ម៉ោង 1:41 PM

ភ្នំពេញ៖    មន្រ្តីនគរបាលពាក់ផ្កាយមួយ និងកូនចៅ   ជាច្រើននាក់   ត្រូវបានកម្លាំងតម្រួតបទបញ្ជាសហការជាមួយនគបាលខណ្ឌសែនសុខឃាត់ខ្លួននាំយកទៅសាកសួរ កាលពីព្រឹក  ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩នេះ ស្ថិតនៅផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសខ រាជធានីភ្នំពេញ ដោយមិនទាន់មានមូលហេតុច្បាស់លាស់  សង្ស័យ ចុះ ចាប់ប៉ះចំ កន្លែង ខ្សែ អ្នកធំ   ។

មន្ត្រីនគរបាលដែលសមត្ថកិច្ចឃាត់ខ្លួននោះមានឧត្តមសេនីយ៍ត្រី ផូ សុផល រួមទាំងមន្ត្រីនគរបាលចំនួន៥នាក់ទៀតដែលសរុបទាំងអស់៦នាក់ ។  តាមសេចក្តីរាយាករណ៏បាន ឲ្យដឹងថា នៅព្រឹកថ្ងៃទី ១០មករានេះ  មន្រ្តីនគរបាល ជាច្រើននាក់     នៃ គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ   នៃក្រសួងមហាផ្ទៃ   ដឹកនាំ ដោយ លោកផ្កាយមួយ ផូ សុផល  បានចុះទៅ ត្រួតពិនិត្យ ឃ្លាំងមួយកន្លែងដែលមានការសង្ស័យថាដឹកបារីក្លែងក្លាយ  ស្ថិតនៅចំណុចមុខឃ្លាំងនៅតាមផ្លូវភ្នំពេញហាណូយ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

ប្រភពដដែលបញ្ជាក់ថា ខណះពេល កំលាំងនគរបាល នៅឈរ ត្រៀបត្រា នៅពីមុខ  ទីតាំង ឃ្លាំង នោះ  ក៏មាន កំលាំង សមត្ថកិច្ច   តម្រួតបទបញ្ជា ចុះទៅឃាត់ខ្លួន ឡើងឡានទៅក្រសួងមហាផ្ទៃ  ទៅសាកសួរតែម្តង ។

ជុំវិញករណីនេះ  លោកឧត្តមសេនីយ៍ទោ ទូច យុទ្ធា អនុប្រធានលេខាធិការដ្ឋាននៃគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនៃក្រសួងមហាផ្ទៃ   បានប្រាប់កាសែតក្នុងស្រុក ថា  ករណីនេះជាការយល់ច្រឡំគ្នា ដោយនៅមុនពេលកើតហេតុលោកបានអះអាងថា កម្លាំងរបស់លោកទទួលបានព័ត៌មានថា មានរថយន្តដឹកបារីក្លែងក្លាយ១គ្រឿងចូលក្នុងឃ្លាំងខាងលើ ហើយសមត្ថកិច្ចក៏មានការស្ទាក់ត្រួតពិនិត្យ ។  តែខាងម្ចាស់បារីនោះមិនសហការជា មួយកម្លាំងសមត្ថកិច្ចដោយមិនឱ្យមានការត្រួតពិនិត្យនោះទេ ហើយថែមទាំងរាយការណ៍ទៅខាងលើស្រាប់តែមានកម្លាំងតម្រួតបទបញ្ជាសហការជាមួយកម្លាំងអាជ្ញាធរខណ្ឌសែនសុខឃាត់ខ្លួនកូនចៅគាត់តែម្តង ។

មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្រុមមន្ដ្រីនគរបាលដែលត្រូវបានឃាត់ខ្លួនខាងលើនេះ ដោយមុនដំបូងពួកគេបានបើករថយន្ដ២គ្រឿង ទៅឈប់នៅមុខឃ្លាំងស្ដុកទំនិញដ៏ធំមួយ ស្ថិតនៅលើផ្លូវ១០១៩ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ គោលបំណង ចង់ចូលទៅឆែកឆេរ   ប៉ុន្ដែសកម្មភាពទាំងនេះ ធ្វើឡើងដោយខុសច្បាប់ ដោយសារតែទី១៖ គ្មានលិខិតបេសកកម្ម និងបទបញ្ជាពីថ្នាក់ដឹកនាំរបស់ខ្លួន, ទី២៖ មិនមានព្រះរាជអាជ្ញាចូលរួមដឹកនាំកម្លាំង និងទី៣៖ កម្លាំងទាំងនេះមិនបានចូលរួមសហការ ជាមួយកម្លាំងមូលដ្ឋាននោះឡើយ។

តាមមន្ដ្រីនគរបាលរូបនេះ ពួកគេទាំង៥នាក់ មុនដំបូងឡើយស្លៀកពាក់ស៊ីវិល    យករថយន្ដ ទៅឈប់ចតមុខឃ្លាំងទំនិញ  ដែលមានម្ចាស់ជាឧកញ៉ាម្នាក់នោះ ក៏បានធ្វើការសួរនាំ ថា កម្លាំ ងមកពីខាងណា ប៉ុន្ដែពួកគេមិនប្រាប់សុំលេខទូរស័ព្ទក៏មិនឲ្យ ហើយអញ្ជើញឲ្យចូលក្នុងក៏មិនព្រមចូល ហេតុដូច្នេះហើយទើបម្ចាស់ឃ្លាំងបានសុំអន្ដរាគមន៍ ទៅថ្នាក់លើរហូតបញ្ជាឲ្យកម្លាំងតម្រួតបញ្ជា ចេញទៅឃាត់ខ្លួនពួកគេតែម្ដង។

មន្ដ្រីនគរបាលរូបនេះ ក៏បានបញ្ជាក់ផងដែរថា នៅពេលឃើញសកម្មភាពអាណាធិបតេយ្យរបស់នគរបាលមួយក្រុមនេះ ថ្នាក់ដឹកនាំក៏បានសួរនាំទៅកាន់ ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ច ប៉ុន្ដែបញ្ជាក់ថា មិននៅក្នុងអង្គភាពនោះឡើយ ទើបធ្វើការសួរនាំទៅលោក មៀច សុផាន់ណា ប្រធានគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ ដល់សុខភាព និងសុវត្ថិភាពសង្គម (គ.ប.ផ.ក) ប៉ុន្ដែលោកអះអាងថា ពុំបានបញ្ជា និងផ្ដល់លិខិតបេសកកម្មឲ្យពួកគេនោះទេ។pn (7)pn (3) pn (1) pn (5) pn (9) pn (1) pn (7) pn (4)

 

 

 

 

Loading...