តួកគីថា នឹងទិញប្រព័ន្ធមីស៊ីល Patriot ពីអាមេរិក ប្រសិនបើឈប់បង្ខំឱ្យលុបចោលគម្រោងទិញ S-400 ពីរុស្ស៊ី

ដោយ ៖ រិទ្ធី
ថ្ងៃទី11 ខែ01 ឆ្នាំ2019 ម៉ោង 8:35 AM

អង់ការ៉ា៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ ម្សិលមិញនេះ រដ្ឋមន្ត្រីការបរទេសតួកគី លោក Mevlut Cavusoglu បានឱ្យដឹងថាទីក្រុងអង់ការ៉ាអាចនឹងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស អាមេរិក Patriot នៅក្នុងលក្ខខណ្ឌសមរម្យណាមួយ។

ការកត់សម្គាល់ខាងលើរបស់លោក Cavusoglu ធ្វើឡើងនៅក្នុងបទសម្ភាសន៍ជាមួយទូរស្សន៍តួកគី NTV នៅថ្ងៃព្រហស្បតិ៍នេះ។ ប៉ុន្តែ ព្រមពេលជាមួយគ្នា រដ្ឋមន្ត្រីការបរទេសរូបនេះ ក៏បានបញ្ជាក់ដែរថាតួកគីអាចនឹងបោះបង់ចោលគម្រោងទិញប្រព័ន្ធមីស៊ីលអាមេរិក Patriot គ្រប់ពេលវេលា បើសិនជាទីក្រុងវ៉ាស៊ីនតោន នៅតែបង្ខំឱ្យទីក្រុងអង់ការ៉ាបញ្ឈប់គម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 ពីរុស្ស៊ី។

គួរបញ្ជាក់ថា កាលពីពេលថ្មីៗនេះ ប្រតិភូរដ្ឋាភិបាលអាមេរិកមួយក្រុមត្រូវបានគេរាយការណ៍ថា បានព្យាយាមបញ្ចុះបញ្ចូលទីក្រុងអង់ការ៉ាឲ្យបោះបង់ចោលការទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ហើយងាកមកទិញប្រព័ន្ធមីស៊ីល Patriot របស់ខ្លួនវិញ។ ដោយឡែក បើតាមទីភ្នាក់ងារ ព័ត៌មានតួកគី Anadolu ក្រសួងការបរទេសអាមេរិក បានអនុញ្ញាតហើយដល់គម្រោងលក់មកឲ្យតួកគីនូវ មីស៊ីល GEM-T ចំនួន៨០គ្រាប់ សម្រាប់ប្រព័ន្ធ Patriot MIM-104E និងមីស៊ីល MSE ចំនួន៦០គ្រាប់ សម្រាប់ប្រព័ន្ធ PAC-3 ក្នុងតម្លៃ៣.៥ពាន់លានដុល្លារ។ ប៉ុន្តែ សំណើរបស់ទីក្រុងវ៉ាស៊ីនតោន ត្រូវបានតួកគីបដិសេធចោល៕

2013._10._16._gonggun_banggongyudotan_silsagyeog_daehoe_republic_of_korea_air_force4_10322533976

Army Spc. Timothy Jones, Bravo Battery 1-43 ADA Patriot Launch Station operator/maintainer, rotates a launching station to ensure no faults during a  missile reload certification event at a non-disclosed Southwest Asia location, Feb. 8, 2010. (U.S. Air Force photo by Tech. Sgt. Michelle Larche)[RELEASED]

Loading...