ក្រុមបាតុករអាវកាក់ពណ៌លឿង មានផែនការបង្កឱ្យមានវិបត្តិធនាគារកើតឡើង ដើម្បីគម្រាមកំហែងដល់ ប្រធានាធិបតីបារាំង

ដោយ ៖ រិទ្ធី
ថ្ងៃទី11 ខែ01 ឆ្នាំ2019 ម៉ោង 10:14 AM

ប៉ារីស៖ នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែមករា ឆ្នាំ២០១៩ នេះ ក្រុមបាតុករអាវកាក់ពណ៌លឿងក្នុងប្រទេសបារាំង មានផែនការបង្កឱ្យមានវិបត្តិធនាគារមួយកើតឡើង តាមរយៈការដកលុយ ទាំងអស់របស់ខ្លួននៅទូទាំងប្រទេសក្នុងគោលបំណងគម្រាមកំហែងដល់ប្រព័ន្ធហិរញ្ញវត្ថុបារាំង សំដៅបង្ខំឱ្យរដ្ឋាភិបាលប្រធានាធិបតី លោក អែមម៉ានុយអែល ម៉ាក្រុង ធ្វើកំណែទម្រង់តាមការចង់បានរបស់ពួកគេ។

ថ្លែងនៅលើ Facebook សមាជិកបាតុករអាវកាក់ពណ៌លឿងម្នាក់ឈ្មោះ Tahz San បានលើកឡើងដូច្នេះថា៖ «បើសិនជាធនាគារទន់ខ្សោយ នោះរដ្ឋក៏ចុះទន់ខ្សោយដែរ…ហើយវានឹងក្លាយទៅជាសុបិន្តអាក្រក់របស់ក្រុមមន្ត្រីបារាំង»។ ដោយឡែក បើតាម Russian Today ក្រុមបាតុករបារំាង មានគម្រោងដកលុយចេញពីគណនីធនាគាររបស់ពួកគេទាំងអស់ នៅថ្ងៃសៅរ៍សប្ដាហ៍នេះ សំដៅគម្រាមកំហែងដល់ប្រព័ន្ធ ធនាគារ និងហិរញ្ញវត្ថុបារាំង ដើម្បីបង្ខំឱ្យរដ្ឋាភិបាលទីក្រុងប៉ារីសយល់ព្រមអនុម័តលើច្បាប់ថ្មីមួយដែលអនុញ្ញាតឱ្យពលរដ្ឋស្នើសុំនិងបោះឆ្នោត គំាទ្រលើច្បាប់ថ្មីនានា។

គួរបញ្ជាក់ថា កាលពីដើមសប្ដាហ៍កន្លងទៅ នាយករដ្ឋមន្ត្រីបារាំង លោក Edouard Philippe បានព្រមានថានឹងប្រើប្រាស់កម្លាំងបាយបង្រ្កាប រាល់បាតុកម្មទាំងឡាយណាដែលគ្មានច្បាប់អនុញ្ញាត ហើយថាកងកម្លាំងសន្តិសុខ ៨០,០០០នាក់ នឹងត្រូវបានដាក់ពង្រាយ ខណៈបាតុកម្ម តវ៉ាជាថ្មីគ្រោងនឹងបន្តធ្វើឡើងនៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ៕

Yellow Vests (Gilets jaunes) march behind a banner reading " Yellow vests are angry" as they participate in a protest rally against high fuel prices in Rochefort, south-western France on November 24, 2018, part of a movement which has mushroomed into a widespread protest against stagnant spending power under the French President. (Photo by XAVIER LEOTY / AFP)

307a06fdce6743eb8c49c0b6a6af09bd_18

Loading...