អាមេរិករារាំង អ៊ីស្រាអែល មិនឲ្យលក់យន្តហោះចម្បាំង ទៅឲ្យក្រូអាត

ដោយ ៖ រិទ្ធី
ថ្ងៃទី12 ខែ01 ឆ្នាំ2019 ម៉ោង 9:06 AM

អ៊ីស្រាអែល ៖ រដ្ឋមន្ត្រីការពារជាតិក្រូអាត បាននិយាយថា ប្រទេសអ៊ីស្រាអែលនឹងមិនអាចបញ្ជូនឲ្យប្រទេសក្រូអាត នូវយន្តហោះចម្បាំងប្រើរួចចំនួន១២គ្រឿង ដែលក្រូអាតបានសម្រេចចិត្តទិញ កាលពីឆ្នាំ2018 ដើម្បីធ្វើទំនើបកម្មកងកម្លាំងទ័ពអាកាសខ្លួនបាននោះទេ។

លោក Krsticevic បានប្រាប់អ្នកសារព័ត៌មាន ក្រោយជួបជាមួយគណៈប្រតិភូអ៊ីស្រាអែល នៅទីក្រុង Zagreb ដូច្នេះថា “ប្រទេសអ៊ីស្រាអែល បានជូនដំណឹងដល់យើងជាផ្លូវការថា ខ្លួនមិនអាចទទួលបានការអនុម័តយល់ព្រម ពីសហរដ្ឋអាមេរិក សម្រាប់ការបញ្ជូនយន្តហោះទៅឲ្យក្រូអាតបាននោះទេ”។

យោងតាមប្រភពព័ត៌មានពីកាសែត រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ មន្ត្រីមកពីភាគីទាំងពីរបាននិយាយថា ប្រទេសកូ្រអាតមិនមានត្រូវទទួលខុសត្រូវ ចំពោះកិច្ចព្រម ព្រៀងនោះទេ ហើយមន្ត្រីទាំងនោះ មិនបានផ្តល់សេចក្តីអត្ថាធិប្បាយណាមួយ ស្តីពីមូលហេតុដែលសហរដ្ឋអាមេរិក បដិសេធចំពោះការលក់នោះឡើយ៕

jet krsticevic_ninic_f16barak_020718_t1v-1024x683

 

Loading...