កងទ័ពអាកាស​អាមេរិក​ សម្រេច​ទទួលយក​យន្តហោះ KC-46A ​ពីក្រុម​ហ៊ុន Boeing សម្រាប់ បញ្ចូល​សាំងឲ្យយន្តហោះយោធា​ដទៃទៀត នៅលើ​ផ្ទៃអាកាស

ដោយ ៖ រិទ្ធី
ថ្ងៃទី12 ខែ01 ឆ្នាំ2019 ម៉ោង 12:37 PM

វ៉ាស៊ីនតោន៖ កាលពីរសៀលថ្ងៃសុក្រ ទី១១ ខែមករា ឆ្នាំ២០១៩ម្សិលមិញនេះ កងទ័ពអាកាសអាមេរិក បានសម្រេចទទួលយកយន្តហោះ KC-46A ពីក្រុមហ៊ុន Boeing ដែលនឹងត្រូវប្រើប្រាស់សម្រាប់ ប្រតិបត្តិការចាក់បញ្ចូលសាំងឲ្យយន្តហោះយោធាដទៃទៀត នៅលើផ្ទៃអាកាស។

ក្រុមហ៊ុន Boeing បានឲ្យដឹងថា យន្តហោះ KC-46A Pegasus ចំនួន ០៤គ្រឿងដំបូង នឹងត្រូវប្រគល់ឲ្យមូលដ្ឋានទ័ពអាកាសអាមេរិក ម៉ាកខុនណែល (McConnell) ដែលស្ថិតក្នុងរដ្ឋ កាន់សាស់ (Kansas) នៅចុងខែនេះ ខណៈ០៤គ្រឿងទៀត នឹងបញ្ជូនទៅដល់បន្ទាយ អាល់ទុស (Altus) ក្នុងរដ្ឋ អូក្លាហូម៉ា (Oklahoma) នៅអំឡុងដើមខែកុម្ភៈ។

គួរជម្រាបថា ក្រុមហ៊ុន Boeing កំពុងស្ថិតក្នុងកិច្ចសន្យាស្តីពីការប្រគល់យន្តហោះ KC-46C ចំនួន ៥១គ្រឿងក្នុងចំណោម ១៣៩គ្រឿង ដែលគេរំពឹងទុកឲ្យកងទ័ពអាកាសអាមេរិក។ ការបោះជំហាននេះបានកើតឡើង បន្ទាប់មានការអូសបន្លាយពេលអស់ ០២ឆ្នាំ ដែលបានធ្វើឲ្យ Boeing ខាតបង់ប្រាក់ ០៣ពាន់លានដុល្លារ សម្រាប់កម្មវិធីអភិវឌ្ឍន៍យន្តហោះ KC-46C នេះ។

ម៉្យាងវិញទៀត ក្រុមយន្តហោះ KC-46A ដំបូងៗ ដែលត្រូវប្រគល់ឲ្យកងទ័ពអាមេរិក នៅមានបញ្ហាមួយចំនួនក្នុងប្រព័ន្ធពួកវា ដែលពុំទាន់ដោះស្រាយរួចនៅឡើយទេ ហើយក្រុមហ៊ុន Boeing បានយល់ព្រមបន្តជួសជុលបញ្ហាទាំងនោះ ក្រោយការបញ្ជូនដល់ដៃយោធាអាមេរិក៕

TWYQOGN3KBECHEAIK7BQ56ZJRM U១២៣ntitled

Loading...