លោក Donald Trump គំរាម ប្រកាសដាក់ប្រទេសអាមេរិកឲ្យ ស្ថិតនៅក្នុងស្ថានភាពអាសន្ន

ដោយ ៖ រិទ្ធី
ថ្ងៃទី12 ខែ01 ឆ្នាំ2019 ម៉ោង 4:29 PM

ប្រធានាធិបតីអាមេរិក លោក Donald Trump បានគំរាមម្តងទៀតក្នុងការប្រកាសដាក់ប្រទេសឲ្យ ស្ថិតនៅក្នុងស្ថានភាពអាសន្ន ដើម្បីផ្តល់មូលនិធិដល់ការសាងសង់ ជញ្ជាំងព្រំដែនដោយគ្មានការ យល់ព្រមពីសភា។

យោងតាមសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៩ បានឲ្យដឹងថា លោក ដូណាល់ ត្រាំ បានប្រាប់ អ្នកយកព័ត៌មាននៅពេលដែល លោកបានធ្វើដំណើរទៅកាន់ព្រំដែនថា «ខ្ញុំមានសិទ្ធិពេញលេញក្នុងការប្រកាសដាក់ប្រទេសឲ្យស្ថិតនៅក្នុងស្ថានភាពអាសន្ន។ លោកក៏បាននិយាយផងដែរថា ប្រទេសម៉ិកស៊ិកនឹងបង់ប្រាក់ដោយប្រយោលចំពោះជញ្ជាំង»។

សូមជម្រាបផងដែរថា រដ្ឋាភិបាលអាមេរិក បានបិទទ្វារអស់រយៈពេល ២០ ថ្ងៃមកហើយ ដោយបន្សល់ទុកបុគ្គលិកប្រហែល ៨សែនាក់ គ្មានប្រាក់ខែ។

ជាមួយគ្នានោះដែរ លោក Trump បានបដិសេធមិនចុះហត្ថលេខាលើច្បាប់ ដើម្បីផ្តល់មូលនិធិ និងបើករដ្ឋាភិបាលឡើងវិញ ប្រសិនបើមិនរាប់បញ្ចូលថវិកាទាំង ៥,៧ពាន់លានដុល្លារ សម្រាប់របាំងនៅតាមបណ្តោយព្រំដែនអាម៉េរិកនិងម៉ិកស៊ិក។

មេដឹកនាំសាធារណរដ្ឋបានទទូចថា គណបក្សនេះឈរ

 

Loading...