ថៅកែរណ្តៅដី ដ៏មានអំណាចម្នាក់ប្រចាំស្រុកខ្សាច់កណ្តាលម្នាក់កំពុងរត់ការខ្វែងដៃខ្វែងជើង ទប់ស្កាត់ កុំឲ្យមន្ត្រីជំនាញ ចុះទៅពិនិត្យការដ្ឋានជីកដី របស់ខ្លួន

ដោយ ៖ សុខ សាន្ត
ថ្ងៃទី12 ខែ01 ឆ្នាំ2019 ម៉ោង 4:52 PM

ភ្នំពេញ៖ ក្រោយពី  មន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល រកឃើញ  រណ្តៅដី ជីកខុស បទដ្ឋានបញ្ចេកទេស  ហួសពីច្បាប់  កំណត់   លោក អ៊ុក រដ្ឋា ដែលជា  ថៅកែ បានរត់ការខ្វែងដៃខ្វែងជើង ទប់ស្កាត់កុំ ឲ្យ មន្ត្រីជំនាញ ចុះទៅពិនិត្យការដ្ឋានជីកដី របស់ខ្លួន ខ្លាច គេបិទ ដោយសារ តែលោកដឹងខ្លួនឯងធ្វើខុសច្បាប់។

ការខ្លាច រអារបស់ថៅកែ ហើយ ព្យាយាមយកលុយ ទប់ស្កាត់កុំឲ្យមានការចុះពិនិត្យ របស់មន្ត្រីជំនាញ បានធ្វើឡើង បន្ទាប់ពីមហាជន ប្រតិកម្មទៅនិង  ចំណាត់ការ របស់ មន្ទីររ៉ែ និងថាមពលខេត្តកណ្តាល ដែលចុះទៅចាប់ និងផ្អាកគ្រឿងចក្រ របស់ក្រុមហ៊ុន លោក ជា កុយ ដែលជីកដីស្តារស្រះយកទឹកឲ្យពលរដ្ឋប្រប្រាស់ក្នុងស្រុកអង្គស្នួល ជាប្រយោជន៍សាធារណៈ។ចំណែករណ្តៅដីជីកចង់ដល់ក្បាលប្រេតរបស់លោកថៅកែ អ៊ុក រដ្ឋា នៅស្រុកខ្សាច់កណ្តាល ជីកដឹកលក់យកលុយមានបានដើម្បីតែប្រយោជន៍បុគ្គលសោះ អ្នកអនុវត្តច្បាប់ មើលមិនឃើញ ឬធ្វើមិនដឹង។

ក្រោយពីមានការ រិះគន់ ខ្លាចមាន បញ្ហា  គេចុះបិទ  លោកថៅកែ អ៊ុក រដ្ឋា  ដើរជួបមន្ត្រីជំនាញ គ្រប់កន្លែង ទាំងអស់ ។តាមសេចក្តីរាយករណ៏ បានឲ្យដឹងថា  កាលពីថ្មី កន្លងមកនេះ លោក អ៊ុក រដ្ឋា ត្រូវមន្ទីររ៉ែ និងថាមពល ខេត្តកណ្តាល ហៅទៅសួរ រឿងលោក ជីករណ្តៅដី ខុសពីលិខិតអនុញ្ញាតរបស់ខេត្ត ដែលឲ្យជីកតែជម្រៅ ៥ម៉ែត្រ និងទំហំ ១០០ម៉ែត្របួនជ្រុក (មួយហិកតា) តែជាក់ស្តែងលោក អ៊ុក រដ្ឋា ជីករណ្តៅដី ជម្រៅរាប់សិបម៉ែត្រ និងទំហំជាច្រើនហិកតា។

សូមជម្រាបជូនថា រណ្តៅដីជម្រៅជ្រៅ ជិតដល់ក្បាលប្រេតរបស់លោកថៅកែ ឈ្មោះ អ៊ុក រដ្ឋា មានទីតាំងនៅចំណុចពោធិ៍បួន ភូមិព្រែកក្របៅទី3 ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល យក ដីលក់ យ៉ាង រំភើយ ដោយគ្មាន ខ្លាច រអា អ្នណាឡើយ។

ពលរដ្ឋ រស់នៅ និងធ្វើស្រែប្រាំង នៅក្បែររណ្តៅដីរបស់លោកថៅកែ អ៊ុក រដ្ឋា កំពុងសម្តែងក្តីបារម្ម ខណះ រណ្តៅ ដី ជីកជ្រៅ  សឹងដល់ក្បាលប្រេត ហើយ  ជីកគ្មានបទរដ្ឋានបច្ចេកទេ  ទុកជើងទេ ឲ្យបានត្រឹមត្រូវ  ថ្ងៃក្រោយ ដី របស់ប្រជាពលរដ្ឋនៅក្បែនោះអាច និង បាក់ ចូលទៅ ក្នុង រណ្តៅនោះមិនខាន ។

ប្រជាពលរដ្ឋសង្ឈឹមថា ក្រសួងស្ថាបន័ ពាក់ពន្ធ័និង មានចំណាត់ការចំពោះ លោក អ៊ុក រដ្ឋា ដែលជា  ថៅកែ  នោះជាក់ជាពុំខាន ។មិនអាចសុំការបំភ្លឺពី លោក ថៅកែដីនិងមន្ត្រីពាក់ពន្ធ័បាននៅឡើយទេ  ដោយ លោក យឹន រដ្ឋា ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្តកណ្តាល ប្រាប់ ថាលោក រវល់ប្រជុំ ។

photo_2019-01-11_11-31-27

Loading...